Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈពីសប្បុរសជនក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

ដោយ Pothe Thun
04/06/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈពីសប្បុរសជនក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ពីក្រុមហ៊ុនបញ្ចាំចលនទ្រព្យ រត្ននៈអភិវឌ្ឍន៍ ខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអំណោយទាំងនោះរួមមាន៖ អង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ ទឹកត្រី ម៉ាស់ អាល់កុល និងថវិកា ៥០០ដុល្លារ។

ក្នុងនាមអាជ្ញាធរខេត្ត លោក ពិន ប្រាកដ បានបង្ហាញនូវក្តីសោមនស្សរីករាយ ចំពោះទឹកចិត្តដ៏ឧត្តុងឧត្តម របស់ក្រុមហ៊ុនបញ្ចាំចលនទ្រព្យ រត្ននៈអភិវឌ្ឍន៍ រួមទាំងសប្បុរសជនដែលបានលះបង់នូវធនធានផ្ទាល់ ដើម្បីចូលរួមយ៉ាងធំធេង ក្នុងពេលដែលយើងទាំងអស់គ្នាកំពុងប្រឈម និងជួបការលំបាកដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ អំណោយដែលបានផ្តល់មក រដ្ឋបាលខេត្តសៀមរាបនឹងយកអំណោយទាំងអស់នេះ ចែកជូនដល់គោលដៅសំខាន់ៗ និងបែងចែងផ្តល់ជូនប្រជាពលរដ្ឋ ដែលបានកំពុងធ្វើចត្តាឡីស័ក និងប្រជាពលរដ្ឋខ្វះខាតនៅ ក្នុងអំឡុងពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ទៅតាមលទ្ឋភាពដែលរដ្ឋបាលខេត្តមាន។

លោក ពិន ប្រាកដ ក៏បានបង្ហាញនូវក្តីបារម្ភពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប ជាមួយនឹងការប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ ដែលទាំងអស់គ្នាត្រូវតែចូលរួមការពារ ទប់ស្កាត់បញ្ហានេះទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ។ លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ ។ ជាក់ស្តែងក្រៅពីការរៀបចំមណ្ឌលចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក អាជ្ញាធរ ខេត្តក៏បានធ្វើការរឹតបន្តឹង នៅតាមបណ្តាច្រកព្រំប្រទល់រវាងខេត្តសៀមរាប និងកំពង់ធំ បន្ទាយមានជ័យ ឧត្តរមានជ័យ ក្នុងការពិនិត្យតាមដានសុខភាពបឋម របស់អ្នកដំណើរចូលមកខេត្តនេះ ដើម្បីតាមដានគ្រប់គ្រង និងកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ប្រភព៖រដ្ឋបាលខេត្តសៀមរាប
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុមហ៊ុនបញ្ចាំចលនទ្រព្យ រត្ននៈអភិវឌ្ឍន៍អំណោយក្នុងវិបត្តិជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើចម្រុះជាង៨ពាន់ដើមជូនដល់សាធារណជនយកទៅដាំដើម្បីចូលរួមក្នុងសកម្មភាពការស្ដារគម្របដើមឈើឡើងវិញ

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើចម្រុះជាង៨ពាន់ដើមជូនដល់សាធារណជនយកទៅដាំដើម្បីចូលរួមក្នុងសកម្មភាពការស្ដារគម្របដើមឈើឡើងវិញ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីនៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចក្នុងការត្រៀមទទួលភ្ញៀវទេសចរ ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ

ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីនៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចក្នុងការត្រៀមទទួលភ្ញៀវទេសចរ ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.