Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១០០គ្រួសារ ទទួលបានអំណោយពីក្រុមការងារចុះជួយឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប

ដោយ Pothe Thun
03/06/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋដែលជួបការខ្វះខាតជីវភាពក្នុងវិបត្តិជំងឺកូវីដ-១៩ ប្រមាណជា១០០គ្រួសារមកពី៩ភូមិ ក្នុងឃុំត្រពាំងធំ បានទទួលអំណោយពីក្រុមការងារថ្នាក់ជាតិ ចុះជួយមួលដ្ឋាន នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២១នេះ។ នេះគឺជាការយកចិត្តទុកដាក់ និងដោះស្រាយទាន់ពេលវេលារបស់ក្រុមការងារថ្នាក់ជាតិ ដើម្បីជួយពួកគាត់ក្នុងគ្រាទុក្ខលំបាកអំឡុងវិបត្ដិជំងឺកូវីដ-១៩ កំពុងតែរាតត្បាតជាសកលនេះ ។

លោក សយ សីហា មេឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បានអោយដឹងថា អំណោយទាំងនេះ ផ្តល់ដោយឯកឧត្តម អ៊ុ ភូមិរ៉ូ និងឯកឧត្តម ចៅ សម្បត្តិ ជាសមាជិកក្រុមការងារចុះជួយមូលដ្ឋាន នៃឃុំត្រពាំងធំ តាមរយ:លោក សយ សីហា មេឃុំត្រពាំងធំ ដែលមានជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករជាង២តោន, ត្រីខ ១០០យួរ, មី ១០០កេស ។ លោក សយ សីហា បានពាំនាំប្រសាសន៍ផ្តាំផ្ញើឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំថា គ្រឿងឧបភោគ បរិភោគទាំងនោះ មិនច្រើនក៏ពិតមែន ប៉ុន្ដែប្រជាពលរដ្ឋអាចជួយដោះស្រាយទុក្ខលំបាកបានមួយគ្រាផងដែរ ក្នុងអំឡុងពេលដែលប្រទេសជាតិជួបវិបត្ដិជំងឺកូវីដ-១៩នេះ។ លោក មេឃុំបានបន្ដថា ក្រុមការងារចុះជួយមូលដ្ឋាន ដែលមានឯកឧត្ដម ហេង រតនា ជាប្រធាន បានផ្ដាំផ្ញើ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋផងដែរ ជាពិសេសអោយប្រជាពលរដ្ឋចូលរួមអនុវត្ដនូវវិធានការពាររបស់រាជរដ្ឋាភិបាល ក្នុងទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជាបីការពារ ៣កុំជាដើម។

លោកបន្ថែមថា អំណោយនេះ ជាវប្បធម៌ចែករំលែករបស់រាជរដ្ឋាភិបាល ដោយ មិនបានទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារខ្វះស្បៀងអាហារនោះទេ ពោលរាជរដ្ឋាភិបាល បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ចទោះបីមិនបានចុះនៅមូលដ្ឋានក្នុងអំឡុងពេលកូវីដ១៩នេះក្ដី។ លោកបានបន្ថែមទៀតថា ទុក្ខលំបាកប្រជាពលរដ្ឋក៏ដូចជាទុកលំបាករបស់រាជរដ្ឋាភិបាលផងដែរ។លោកមេឃុំបន្ថែមថា អំណោយនេះ ប្រជាពលរដ្ឋម្នាក់ៗ ទទួលបាន÷ អង្ករ ២២គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស។ ជាមួយគ្នានោះ ក្រុមការងារក៏បានផ្ដល់ផ្ទាំងសូឡា៥បង្គោល សម្រាប់ដាក់នៅសាលាឃុំ និងថ្នាំពេទ្យជាច្រើនទៀត បានផ្ដល់ឱ្យមណ្ឌលសុខភាពឃុំត្រពាំងធំនេះ។ សូមជម្រាបថាការជួយឧបត្ថម្ភពីក្រុមការងារចុះជួយមូលដ្ឋាននេះមានចំនួន៣លើករួចមកហើយ ដោយលើកទី១ប្រមាណ១០០គ្រួសារ លើកទី៣៥០គ្រួសារ និងលើកទី៣នេះ ១០០គ្រួសារ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

អត្ថបទ និងរូបភាព៖ លោកបូ សាវី
កែសម្រួលដោយ៖ លីវ សុខុន

Tags: ប្រជាពលរដ្ឋជួបការខ្វះខាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈពីសប្បុរសជនក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

រដ្ឋបាលខេត្តទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈពីសប្បុរសជនក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើចម្រុះជាង៨ពាន់ដើមជូនដល់សាធារណជនយកទៅដាំដើម្បីចូលរួមក្នុងសកម្មភាពការស្ដារគម្របដើមឈើឡើងវិញ

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើចម្រុះជាង៨ពាន់ដើមជូនដល់សាធារណជនយកទៅដាំដើម្បីចូលរួមក្នុងសកម្មភាពការស្ដារគម្របដើមឈើឡើងវិញ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.