ម្ចាស់ភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តសៀមរាបអះអាងទទួលទិញបន្លែ ត្រី និងសាច់សត្វផលិតតាមបែបធម្មជាតិ
បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានការយល់ដឹងច្រើន ក្នុងជ្រើសរើសចំណីអាហារសុវត្ថិភាព ដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីអ្នកទទួលទាន ភោជនីយដ្ឋានក្នុងខេត្តមួយចំនួន បានសម្រិតសម្រាំងប្រភពចំណីអាហារ ដែលធានាបាននូវសុខភាពដល់អតិថិជនរបស់ខ្លួន ក្នុងនោះ ម្ចាស់ភោជនីយដ្ឋានដំណាក់រាជសីហ៍ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ បានអះអាងថា ដើម្បីសុខភាពអតិថិជន លោកបានបញ្ជាទិញ បន្លែ ផ្លែឈើ ត្រីសាច់ និងស៊ុតដែលផលិតដោយកសិករខ្មែរ នៅជុំវិញខេត្តសៀមរាប។ ...