Saturday, April 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ខេត្តសៀមរាបអះអាង​ទទួល​ទិញបន្លែ ត្រី និង​សាច់សត្វផលិត​តាម​បែប​ធម្មជាតិ​

ដោយ Pothe Thun
12/03/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
208
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មានការ​យល់ដឹង​ច្រើន ក្នុង​ជ្រើសរើស​ចំណីអាហារ​សុវត្ថិភាព ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ ពី​អ្នក​ទទួល​ទាន ភោជនីយដ្ឋាន​ក្នុង​ខេត្ត​មួយចំនួន បាន​សម្រិត​សម្រាំង​ប្រភព​ចំណីអាហារ ដែល​ធានាបាន​នូវ​សុខភាព​ដល់​អតិថិជន​របស់ខ្លួន ក្នុងនោះ ម្ចាស់​ភោជនីយដ្ឋាន​ដំណាក់​រាជសីហ៍ ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ បាន​អះអាង​ថា ដើម្បី​សុខភាព​អតិថិជន លោក​បាន​បញ្ជា​ទិញ បន្លែ ផ្លែឈើ ត្រី​សាច់ និង​ស៊ុត​ដែល​ផលិត​ដោយ​កសិករ​ខ្មែរ នៅ​ជុំវិញ​ខេត្តសៀមរាប​។​

​ក្នុង​ពិធី​ចុះ​អនុ​ស្សណៈ​យោគយល់​គ្នា នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ រវាង​ភោជនីយដ្ឋាន​ដំណាក់​រាជសីហ៍ សហគមន៍​កសិកម្ម​-​ហាង​មាន់​ទា​ស្រែ និង​អង្គការ​ហេ​ហ្វឺអ​ន្ត​រ​ជាតិ​កម្ពុជា ស្ដីអំពី ការពង្រឹង និង​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុង​ការបង្កើន​ការលក់ និង​លើកកម្ពស់​កសិផល​របស់​កសិករ​ខ្មែរ លោក អេង សារី ម្ចាស់​ហាង​ដំណាក់​រាជសីហ៍ បាន​និយាយថា ភោជនីយដ្ឋាន​របស់លោក នឹង​បញ្ជា​ទិញ​មាន់​ស្រែ ទា​ស្រែ និង​ស៊ុត​ដែល​ផលិត​ដោយ​កសិករ​ខ្មែរ​ជុំវិញ​ខេត្ត​សៀមរាប​តាមរយៈ​សហគមន៍​កសិកម្ម​-​ហាង​មាន់​ទា​ស្រែ ដែល​គាំទ្រ​ដោយ​អង្គការ​ហេ​ហ្វឺអ​ន្ត​រ​ជាតិ​កម្ពុជា និង​បញ្ជា​ទិញ បន្លែ ផ្លែឈើ​សុវត្ថិភាព​របស់​កសិក​រ​ខ្មែរ តាមរយៈ​អង្គកា​រ​អាគ្រី​ស៊ុត​កម្ពុជា​និង​អង្គការ​ផ្សេងៗ​ទៀត​។​

​លោក​បន្តថា មូលហេតុ​ដែល​លោក​ប្រើប្រាស់​បន្លែ​ផ្លែឈើ ត្រី​សាច់​សុ​វត្តិភាព​ទាំងនេះ គឺ​ដោយសា​លោក​ចង់​ជួយ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ដែល​មាន​សុ​វត្តិភាព​របស់​បងប្អូន​កសិករ​ខ្មែរ និង​ដើម្បី​ធានា​សុខ​ភាព​អតិថិជន ដែល​មក​ពិសារ​អាហារ​នៅ​ភោជនីយដ្ឋាន ដំណាក់​រាជសីហ៍​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

31/03/2023
ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023

​ប្រធាន​ប្រចាំ​ប្រទេស នៃ​អង្គការ​ហេ​ហ្វឺក​ម្ពុ​ជា លោកស្រី កែវ គៀង បាន​មានប្រសាសន៍ថា ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ គឺ​បង្ហាញ​ពី​ដំណើរ​វិវត្តន៍​មួយ​ជំហាន​ទៀត ក្នុង​ការលើកស្ទួយ​កសិផល​ខ្មែរ និង​ការគិតគូរ​ដល់ សុខភាព​របស់​អ្នក​បរិភោគ​។ លោកស្រី​បាន​បន្តថា ការ​សម្ភោ​ធ​ភោជនីយដ្ឋាន​ដំណាក់​រាជសីហ៍ ប្រៀប​បាន​ដូច​ជា ការ​បើកសម្ពោធ​ទីផ្សារ​របស់​សហគមន៍​កសិករ​មួយ​កន្លែង​ទៀត​ផង​ដែរ​។ ប្រសិនបើ​មាន​ភោជនីយដ្ឋាន​កាន់តែច្រើន ដែល​នឹង​ជួយ​ទទួល​ទិញ​កសិផល​របស់​ខ្មែរ ផលិត​ស្របតាម​ស្តង់ដារ​ការអនុវត្ត​កសិកម្ម​ល្អ​(GAP) និង​សរីរាង្គ​កាន់តែច្រើន នោះ​មានន័យ​ថា ជួយ​លើកកម្ពស់​ផលិតផល​និង​ជីវភាព​កសិករ​ខ្មែរ និង​ជួយ​ដល់​សុខភាព​អ្នក​បរិភោគ នូវ​អាហារ​ដែល​គ្មាន​ជាតិពុល​។ សហគមន៍​កសិកម្ម​-​ហាង​មាន់​ទា​ស្រែ ដែល​ឧបត្ថម្ភ និង​គាំទ្រ​ដោយ​អង្គការ​ហេ​ហ្វឺអ​ន្ត​រ​ជាតិ​កម្ពុជា ត្រូវបាន​បង្កើតឡើង​ដោយ​សហគមន៍​កសិកម្ម ក្រោម​ការគាំទ្រ​ដោយ អង្គការ​ហេ​ហ្វឺ អន្តរជាតិ​កម្ពុជា ក្នុង​គោលបំណង​ធ្វើការ​ជាមួយ​កសិករ ដើម្បី​បង្កើន​ផលិតផល​កសិកម្ម​ដែល​មាន​សុវត្ថិភាព និង​ភ្ជាប់​ទំនាក់ទំនង​ពួកគាត់​ទៅ​នឹង​ទីផ្សារ​។

​មកដល់​បច្ចុប្បន្ន អង្គការ​ហេ​ហ្វឺអ​ន្ត​រ​ជាតិ​កម្ពុជា បាន​កំពុង​ធ្វើ​ការគាំទ្រ​ដល់ កសិករ​ក្រីក្រ​ចំនួន​ជាង​៤០,០០០ គ្រួសារ និង​សហគមន៍​កសិកម្ម​ចំនួន ៦៤ នៅក្នុង​ខេត្ត​ចំនួន​១២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ ការលើកកម្ពស់ ការផលិត មាន់ ទា ជ្រូក និង​បន្លែ​សរីរាង្គ​ជាដើម និង​ភ្ជាប់​ទំនាក់ទំនង​ទីផ្សារ ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ពួកគេ និង​ឈាន​ទៅរក​ភាពម្ចាស់ការ និង​មាន​និរន្តរភាព​៕

​អត្ថបទ និង​រូបភាព​៖ លោក ជា ស្រស់ និង​លោក ខេង ឧត្តម​

Tags: ផលិត​តាម​បែប​ធម្មជាតិ​ភោជនីយដ្ឋានសហគមន៍​កសិកម្ម​-​ហាង​មាន់​ទា​ស្រែ​អង្គការ​ហេ​ហ្វឺអ​ន្ត​រ​ជាតិ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មហាសេដ្ឋី​ចិនលោកJackmaត្រូវបាន​គេ​ប្រទះ​ឃើញ​ក្នុង​តំបន់​អង្គរ​ខេត្តសៀមរាប​

មហាសេដ្ឋី​ចិនលោកJackmaត្រូវបាន​គេ​ប្រទះ​ឃើញ​ក្នុង​តំបន់​អង្គរ​ខេត្តសៀមរាប​

ឯកឧត្តម មូន ជេ​អ៊ីន ប្រធានាធិបតីនៃ​សាធារណរដ្ឋ​កូរ៉េនឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា នៅ​ពាក់កណ្ដាល​ខែ​មីនា​នេះ​

ឯកឧត្តម មូន ជេ​អ៊ីន ប្រធានាធិបតីនៃ​សាធារណរដ្ឋ​កូរ៉េនឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា នៅ​ពាក់កណ្ដាល​ខែ​មីនា​នេះ​

បុរស​ម្នាក់ដែល​ជាប់​សង្ស័យ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនាគឺ​ដុត​ផ្ទះត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក​ឃាត់ខ្លួន​

បុរស​ម្នាក់ដែល​ជាប់​សង្ស័យ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនាគឺ​ដុត​ផ្ទះត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក​ឃាត់ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1387 shares
    Share 555 Tweet 347
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    890 shares
    Share 356 Tweet 223
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    740 shares
    Share 296 Tweet 185
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (479)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,639)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.