Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បុរស​ម្នាក់ដែល​ជាប់​សង្ស័យ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនាគឺ​ដុត​ផ្ទះត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក​ឃាត់ខ្លួន​

ដោយ Pothe Thun
13/03/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
បុរស​ម្នាក់ដែល​ជាប់​សង្ស័យ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនាគឺ​ដុត​ផ្ទះត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក​ឃាត់ខ្លួន​
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​វរសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក បានឲ្យដឹងថា បុរស​ម្នាក់​ឈ្មោះ ឡា លា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃធំ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រះ ឃុំ​រើ​ល ស្រុក​ពួក ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក សុំ​គោលការណ៍​ឃាត់ខ្លួន ។

ដែល​ជន រូបនេះ ជាប់​សង្ស័យ​បាន​ប្រព្រឹត្ត​ករណី​បង្ក​ឲ្យ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា គឺ​ដុត​ផ្ទះ ដែល​កើតឡើង​នៅវេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង នៅ​ភូមិ​ចំនួន​៣ ក្នុង​មូលដ្ឋាន​ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប រួមមាន ៖

ផ្ទះ​ទី​១. របស់​ជនរងគ្រោះ​ឈ្មោះ ញ៉ាណ លឿ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ស្រះ មានផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ កម្ពស់​២​ម៉ែត្រ ជញ្ជាំង​ក្ដារ ប្រក់​ស៊ី​ប្រូ ឆេះ​អស់​ទាំងស្រុង ។

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

ផ្ទះ​ទី​២, របស់​ជនរងគ្រោះ​ឈ្មោះ ព្រឿម គង់ ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ធំ មានផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ កម្ពស់​១,៨០​ម៉ែត្រ ប្រក់​ស័ង្កសី ដែល​ខូចខាត​ឆេះ​ស្រូវ​១,៥០​តោន , កង់​១ , ទូរទស្សន៍​១ , ផ្ទាំង​សូ​ឡា​១​គ្រឿង (​ឆេះ​អស់​ទាំងស្រុង​) ,។

ផ្ទះ​ទី​៣. របស់​ជនរងគ្រោះ​ឈ្មោះ ភា​វ ថា ភេទ​ស្រី អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ក្បាលក្រពើ ខូចខាត​ឆេះ​គ្រឿង​ឈើ​ទុក​ធ្វើ​ផ្ទះ​១​ឈុត , ស្រូវ​១​តោន​កន្លះ , ទូរទស្សន៍ ១ , ផ្ទាំង​សូ​ឡា​១​គ្រឿង , កង់​៣​គ្រឿង និង​ប្រាក់​បាត​45.000​បាត ( ឆេះ​អស់​ទាំងស្រុង​) ។
ផ្ទះ​ទី​៤. របស់​ជនរងគ្រោះ​ឈ្មោះ មឿន មឿត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ធំ មានផ្ទះ​ទំហំ​៦​គុណ​នឹង​៥​ម៉ែត្រ មាន​កម្ពស់​២​ម៉ែត្រ , ខូចខាត​ឆេះ​ស្រូវ​២​តោន , ទូរទស្សន៍ ១ , ផ្ទាំង​សូ​ឡា​មួយគ្រឿង (​ឆេះ​អស់​ទាំងស្រុង​) ។​

​នៅពេល​នេះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក កំពុង​ឃាត់​សួរនាំ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​រើ​ល អំពី​មូលហេតុ​ដើម្បី​កសាង​សុំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅតាម​នីតិវិធី​បន្ត​៕

​អត្ថបទ និង រូបថត : លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបជនជាប់​សង្ស័យ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃដុត​ផ្ទះ​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីរដ្ឋបាល​ជលផលសហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពួក ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​បឹង​ទន្លេសាប​

មន្ត្រីរដ្ឋបាល​ជលផលសហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពួក ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​បឹង​ទន្លេសាប​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបនាំយក​អំណោយ​មនុស្សធម៌ ចែក​ជូន​គ្រួសារ​នៅក្នុង​ឃុំ​រើ​ល ដែល​មាន​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយ​អគ្គិភ័យ​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបនាំយក​អំណោយ​មនុស្សធម៌ ចែក​ជូន​គ្រួសារ​នៅក្នុង​ឃុំ​រើ​ល ដែល​មាន​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយ​អគ្គិភ័យ​

រដ្ឋមន្ត្រីក្រសួង​សាធារណកា​រថាកម្ពុជា​មិន​រើសអើង​កម្ចី​របស់​បរ​ទេស ដើម្បី​មក​កសាង​ផ្លូវ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ឡើយ​

រដ្ឋមន្ត្រីក្រសួង​សាធារណកា​រថាកម្ពុជា​មិន​រើសអើង​កម្ចី​របស់​បរ​ទេស ដើម្បី​មក​កសាង​ផ្លូវ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ឡើយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.