Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួង​សាធារណកា​រថាកម្ពុជា​មិន​រើសអើង​កម្ចី​របស់​បរ​ទេស ដើម្បី​មក​កសាង​ផ្លូវ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ឡើយ​

ដោយ Pothe Thun
14/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ក្របខណ្ឌ​មហា​អនុ​តំបន់​មេគង្គ​(GMS) និង​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន (CBTA) លើក​ទី​៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ប្រទេស​ចូលរួម​ថា កម្ពុជា​បាន​ប្ដេជ្ញាចិត្ត ខិតខំ​ប្រឹងប្រែង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់ ក៏​ដូចជា​ការពង្រីក​ច្រកព្រំដែន ដើម្បី​ត​ភ្ជាប់​ប្រទេស​ក្នុង​តំបន់​។ ជាមួយគ្នានេះ តាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី កម្ពុជា​ក៏​មិន​បាន​រើសអើង​ប្រទេស​ណា ក្នុងការ​ខ្ចីលុយ​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើយ ឱ្យតែ​កម្ចី​នោះ ត្រូវ​ជួយ​ដល់​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​លោក ស៊ុន ចាន់ថុល ឆ្លើយ​ដូច្នេះ​គឺ​តប​ទៅ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ពី​ប្រភព​ថវិកា​ដែល​យក​មក​ពង្រីក​ច្រកព្រំដែន ដែល​ប្រទេស​ជា​សមាជិក GMS បាន​ព្រមព្រៀង​គ្នា​។ លោក​រដ្ឋមន្ដ្រី​ពន្យល់ថា ប្រទេស​នីមួយៗ​មាន​នីតិវិធី ឬ​ប្រមែប្រមូល​ថវិកា​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ហើយ​កម្ពុជា​ក៏​ដូចគ្នា គឺ​មាន​ប្រាក់​សម្បទាន​អាច​មក​ពី​ចិន​, ជប៉ុន​, KOICA, ADB និង​ធនាគារ​ពិភពលោក​ជាដើម ក្នុងនោះ​ក៏​មាន​កម្ចី​ពី​ប្រទេស​ជិតខាង​ផង​ដែរ​មាន ថៃ និង​វៀតណាម​។​ល​។

​តាម​ការបញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល កម្ពុជា​មិន​រើសអើង​ក្នុង​កម្ចី​ទាំងនោះ​ឡើយ គឺ​រើសអើង​តែ​ម្យ៉ាង បើ​កម្ចី​នោះ​គ្មាន​មាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច គឺ​កម្ពុជា​មិន​ខ្ចី​ជាដាច់ខាត​។ «​យើង​មិន​យក​ប្រាក់​កម្ចី​(​ណា​) មក​កសាង​ផ្លូវ​ដែល​គ្មាន​ប្រសិទ្ធភាព យើង​មិន​កសាង​ផ្លូវ​ណា​ដែល​ប៉ះពាល់​បរិស្ថាន ខូចខាត​បរិស្ថាន​ច្រើន​យើង​មិន​ធ្វើ ប៉ុន្ដែ​ផ្លូវ​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​រីកចម្រើន យើង​ខិតខំ​ប្រឹងប្រែង​យក​ថវិកា​ទាំងនោះ​មក​ធ្វើ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​រដ្ឋមន្ត្រី​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​កិច្ចប្រជុំ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ក្របខណ្ឌ​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៧ បានបញ្ចប់​ហើយ ក្រោយ​រៀបចំ​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ទី​១៣ ខែ​មីនា នា​ខេត្តសៀមរាប ដែល​មាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​ចំនួន ៦ រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ មី​យ៉ាន់​ម៉ា និង​ចិន រួម​និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) អង្គការ GIZ និង​អង្គការ DEFAT​។ កិច្ចប្រជុំ​នេះ​បាន​ទទួល​លទ្ធផល​មួយចំនួន រួមមាន​ប្រទេស​ជា​សមាជិក GMS បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ទាក់ទង​នឹង​ការពន្យា​សុពលភាព​ឱ្យ​លិខិតអនុញ្ញាត​សម្រាប់​ការប្រមូល​ផល​ដំបូង និង​សៀវភៅ​ការនាំ​ចូល​បណ្ដោះអាសន្ន​យានយន្ត (TAD) ដែល​ចេញពី​ពេលមុន រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ ឬ​នៅ​រហូតដល់​កិច្ចព្រមព្រៀង GMS​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​CBTA កែសម្រួល ។​ល​។ ទាក់ទង​នឹង​ការពង្រីក​ផ្លូវ​ឆ្លងកាត់​ព្រំដែន​វិញ ប្រទេស​ជា​សមាជិក​ក៏​បាន​ព្រមព្រៀង និង​កំពុង​ពិភាក្សា​អំពី​ការ​យក​តម្លៃ ឬ​យ៉ាងណា​នៅឡើយ ដោយ​បច្ចុប្បន្ន​ធនាគារអភិវឌ្ឍន៍អាស៊ី​កំពុង​សិក្សា​។

​គួរបញ្ជាក់​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​នេះ​ម្ដងទៀត​នៅ​ខែ តុលា នា​ខេត្ត​ព្រះសីហនុ ដើម្បី​តាមដាន នៃ​ដំណើរការ​អនុវត្ត​ផែនការ​ដែល​បាន​ព្រមព្រៀង មុន​នឹង​ផ្ទេរ​ទៅឱ្យ​ចិន ដែល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លើក​ទី​៨ នា​ឆ្នាំ ២០២០៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​កម្ចី​បរ​ទេស​កិច្ចប្រជុំ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ក្របខណ្ឌ​មហា​អនុ​តំបន់​មេគង្គ​(GMS) និង​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន (CBTA)ក្រសួង​សាធារណកា​ររដ្ឋមន្ត្រីក្រសួង​សាធារណកា​រអភិវឌ្ឍន៍​សេដ្ឋកិច្ច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មហាសេដ្ឋី​ចិនលោកJackmaត្រូវបាន​គេ​ប្រទះ​ឃើញ​ក្នុង​តំបន់​អង្គរ​ខេត្តសៀមរាប​

លោក ជេ​ក ម៉ា មហាសេដ្ឋី​ចិន បាន​ចាកចេញ​ពី​ខេត្ត​សៀមរាប​ហើយ នៅថ្ងៃនេះ

បុរស​ម្នាក់រួម​ទាំង​វត្ថុតាងត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាបបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

បុរស​ម្នាក់រួម​ទាំង​វត្ថុតាងត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាបបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ស្នងការ​នគរបាល​ខេត្តសៀមរាប កោតសរសើរ​មន្ត្រីនគរបាល​ជា​នារីដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្តចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​

ស្នងការ​នគរបាល​ខេត្តសៀមរាប កោតសរសើរ​មន្ត្រីនគរបាល​ជា​នារីដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្តចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.