Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបនាំយក​អំណោយ​មនុស្សធម៌ ចែក​ជូន​គ្រួសារ​នៅក្នុង​ឃុំ​រើ​ល ដែល​មាន​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយ​អគ្គិភ័យ​

ដោយ Pothe Thun
13/03/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម គុជ លី​ណា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា រួម​នឹង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​ក្រុម​គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​លំនៅដ្ឋាន​ចំនួន​៤​គ្រួសារ ដែល​ហេតុការណ៍​ឆេះ​ផ្ទះ​នេះ កើតឡើង​នៅ​ភូមិ​ចំនួ​៣ ក្នុង​ឃុំ​រើ​ល ស្រុក​ពួក រួម​មាន​ភូមិ​ស្រះ , ភូមិ​ត្រពាំង​ធំ និង​ភូមិ​ក្បាលក្រពើ កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ ដោយសារ​មនុស្ស​លួច​ដុត ។​

​អំណោយ​មនុស្សធម៌​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ផ្ដល់​ជូន​នោះ ក្នុង​១​គ្រួសារៗ ទទួលបាន​មុង​១ – ភួយ​១ – សារុង​១ – ក្រមា​១ – កន្ទេល​១ – ឆ្នាំង​១ – ចាន​៥ – ស្លាបព្រា​៥ – ធុង​ទឹក​១​គូ – ស័ង្កសី​១០​សន្លឹក – អង្ករ​៣០​គីឡូក្រាម និង​ថវិកា​៣០​ម៉ឺន​រៀល , អំណោយ​ដែល​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ពួក ក្នុង​១​គ្រួសារ​ទទួលបាន​មី​១​កេស – ទឹកស៊ីអ៊ីវ​១​យួរ និង​ថវិកា ៧​ម៉ឺន​រៀល , អំណោយ​មនុស្សធម៌​របស់​ព្រះ​តេជគុណ ម៉ក់ ប៉ឹង ព្រះ​អនុគណ​ស្រុក​ពួក ប្រទាន​នូវ​ទេយ្យទាន សម្រាប់​គ្រួសារ​និមួយៗ​មាន អង្គរ​៥០​គីឡូក្រាម , សម្ភារ​ប្រើប្រាស់​១​កញ្ចប់​ធំ និង​ថវិកា​១០​ម៉ឺន​រៀល និង អាជ្ញាធរ​ឃុំ​រើស ជួយ​ឧបត្ថម្ភ​ថវិកា​១០​ម៉ឺន​រៀល ក្នុង​១​គ្រួសារៗ ។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម គុជ លី​ណា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​បាន​សម្ដែង​នូវ​ការសោកស្ដាយ​ជាខ្លាំង​ជាមួយ​ក្រុម​គ្រួសារ​រងគ្រោះ ដែល​នេះ​ជាការ​រងគ្រោះ​នឹកស្មាន​មិន​ដល់ និង​គ្មាន​អ្នកណា​ចង់​ជួប​ប្រទះ​ឡើយ ហើយ​សូម​បងប្អូន សូម​កុំ​អស់សង្ឃឹម ត្រូវ​ប្រឹងប្រែង​ត​ទៅ​មុខ​ទៀត ដើម្បី​ជីវភាព​ក្រុមគ្រួសារ ។​

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023

​គួររំលឹកថា កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩​នេះ មាន​ករណី​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង នៅ​ភូមិ​ចំនួន​៣ ក្នុង​មូលដ្ឋាន​ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប រួមមាន ៖ ផ្ទះ​ទី​១. របស់​ជនរងគ្រោះ​ឈ្មោះ ញ៉ាណ លឿ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ស្រះ មានផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ កម្ពស់​២​ម៉ែត្រ ជញ្ជាំង​ក្ដារ ប្រក់​ស៊ី​ប្រូ ឆេះ​អស់​ទាំងស្រុង , ផ្ទះ​ទី​២, របស់​ជនរងគ្រោះ​ឈ្មោះ ព្រឿម គង់ ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ធំ មានផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ កម្ពស់​១,៨០​ម៉ែត្រ ប្រក់​ស័ង្កសី ដែល​ខូចខាត​ឆេះ​ស្រូវ​១,៥០​តោន , កង់​១ , ទូរទស្សន៍​១ , ផ្ទាំង​សូ​ឡា​១​គ្រឿង (​ឆេះ​អស់​ទាំងស្រុង​) , ផ្ទះ​ទី​. របស់​ជនរងគ្រោះ​ឈ្មោះ ភា​វ ថា ភេទ​ស្រី អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ក្បាលក្រពើ ខូចខាត​ឆេះ​គ្រឿង​ឈើ​ទុក​ធ្វើ​ផ្ទះ​១​ឈុត , ស្រូវ​១​តោន​កន្លះ , ទូរទស្សន៍ ១ , ផ្ទាំង​សូ​ឡា​១​គ្រឿង ,​កង់​៣​គ្រឿង និង​ប្រាក់​បាត​45.000​បាត ( ឆេះ​អស់​ទាំងស្រុង​) និង ផ្ទះ​ទី​៤. របស់​ជនរងគ្រោះ​ឈ្មោះ មឿន មឿត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ធំ មានផ្ទះ​ទំហំ​៦​គុណ​នឹង​៥​ម៉ែត្រ មាន​កម្ពស់​២​ម៉ែត្រ , ខូចខាត​ឆេះ​ស្រូវ​២​តោន , ទូរទស្សន៍ ១ , ផ្ទាំង​សូ​ឡា​មួយគ្រឿង (​ឆេះ​អស់​ទាំងស្រុង ) ។​

​ក្នុង​ករណី​កើតមាន​អគ្គិភ័យ​នេះ បុរស​ម្នាក់​ឈ្មោះ ឡា លា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃធំ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រះ ឃុំ​រើ​ល ស្រុក​ពួក ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក សុំ​គោលការណ៍​ឃាត់ខ្លួន ដែល​ជន​រូប​នេះ ជាប់​សង្ស័យ​បាន​ប្រព្រឹត្ត​ករណី​បង្ក​ឲ្យ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា គឺ​ដុត​ផ្ទះ ដែល​កើតឡើង​នៅ ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាប​ជនរងគ្រោះ​ដោយ​អគ្គិភ័យ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអំណោយ​មនុស្សធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួង​សាធារណកា​រថាកម្ពុជា​មិន​រើសអើង​កម្ចី​របស់​បរ​ទេស ដើម្បី​មក​កសាង​ផ្លូវ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ឡើយ​

រដ្ឋមន្ត្រីក្រសួង​សាធារណកា​រថាកម្ពុជា​មិន​រើសអើង​កម្ចី​របស់​បរ​ទេស ដើម្បី​មក​កសាង​ផ្លូវ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ឡើយ​

មហាសេដ្ឋី​ចិនលោកJackmaត្រូវបាន​គេ​ប្រទះ​ឃើញ​ក្នុង​តំបន់​អង្គរ​ខេត្តសៀមរាប​

លោក ជេ​ក ម៉ា មហាសេដ្ឋី​ចិន បាន​ចាកចេញ​ពី​ខេត្ត​សៀមរាប​ហើយ នៅថ្ងៃនេះ

បុរស​ម្នាក់រួម​ទាំង​វត្ថុតាងត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាបបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

បុរស​ម្នាក់រួម​ទាំង​វត្ថុតាងត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាបបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    174 shares
    Share 70 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (529)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,980)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.