Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម មូន ជេ​អ៊ីន ប្រធានាធិបតីនៃ​សាធារណរដ្ឋ​កូរ៉េនឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា នៅ​ពាក់កណ្ដាល​ខែ​មីនា​នេះ​

ដោយ Pothe Thun
13/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ ឯកឧត្តម មូន ជេ​អ៊ីន ( Moon Jae In)​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ ១៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ ដែល​ដំណើរ​ទស្សនកិច្ច​នេះ បាន​ផ្ដោត​សំខាន់​ទៅលើ​ការបង្កើន និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​វិស័យសេដ្ឋកិច្ច បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ រួម​និង​វិស័យ​សំខាន់ៗ​ដទៃទៀត​។​

​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម មូន ជេ​អ៊ីន ( Moon Jae In) នឹង​ចូលគាល់ ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ ឯកឧត្តម មូន ជេ​អ៊ីន ( Moon Jae In) ក៏​នឹង​មាន​ជំនួប​ជាមួយ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ថ្នាក់ដឹកនាំ​ទាំងពីរ នឹង​ពិភាក្សា​ពី​ការ​ជម្រុញ​ទំនាក់ទំនង​ទ្វេរ​ភាគី​និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ក៏ដូចជា​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​កង្វល់ និង ផលប្រយោជន៍​រួម​។ បន្ទាប់​ពី​បញ្ចប់​ជំនួប​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ នឹង​ធ្វើ​ជា​សាក្សី ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន​រួមគ្នា​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លើសពីនោះ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ បានឲ្យដឹង​ទៀតថា សម្ដេច​តេជោ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ ក៏​រំពឹងថា​នឹង​មាន​ការ​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ផងដែរ ដើម្បី​លើកទឹកចិត្ត​ឲ្យមាន​ការវិនិយោគ​ការផ្លាស់​ប្ដូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២​។​

​ដោយឡែក ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការ​រង​នគរបាលជាតិ បានបញ្ជាក់​ថា ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម មូន ជេ​អ៊ីន ( Moon Jae In) ក៏​នឹង​មក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប ដើម្បី​ទស្សនា​តំបន់​រមណីយដ្ឋាន និង តំបន់​ប្រាសាទ​បុរាណ​នានា​ក្នុង​ខេត្ត​ផងដែរ​។​

​សូមបញ្ជាក់​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង របស់​ឯកឧត្តម មូន ជេ​អ៊ីន ( Moon Jae In) មក​កាន់​កម្ពុជា​។​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​កម្ពុជា បានចាត់ទុក ដើរ​ទស្សនកិច្ច​របស់​ឯកឧត្តម មូន ជេ​អ៊ីន នាពេលនេះ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ក្នុង​ទំនាក់ទំនង​កម្ពុជា​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព​ហើយ​នឹង​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២ ឲ្យ​កាន់តែ​មាន​ភាព​ទូលាយ​និង​ស៊ីជម្រៅ​ថែមទៀត​។​

​អត្ថបទ​៖ លោក សេង ផល្លី និង លោក ថាច់ ពិ​សុទ្ធ​
​រូបភាព​៖ អ៊ិន​ធើ​ណិ​ត និង​ថាច់ ពិ​សុទ្ធ​

Tags: ​កម្ពុជា&​សាធារណរដ្ឋ​កូរ៉េក្រសួងការបរទេសដំណើរ​ទស្សនកិច្ច​ប្រធានាធិបតីនៃ​សាធារណរដ្ឋ​កូរ៉េសហប្រតិបត្តិការ​អន្តរជាតិអគ្គស្នងការ​រង​នគរបាលជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរស​ម្នាក់ដែល​ជាប់​សង្ស័យ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនាគឺ​ដុត​ផ្ទះត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក​ឃាត់ខ្លួន​

បុរស​ម្នាក់ដែល​ជាប់​សង្ស័យ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនាគឺ​ដុត​ផ្ទះត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក​ឃាត់ខ្លួន​

មន្ត្រីរដ្ឋបាល​ជលផលសហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពួក ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​បឹង​ទន្លេសាប​

មន្ត្រីរដ្ឋបាល​ជលផលសហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពួក ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​បឹង​ទន្លេសាប​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបនាំយក​អំណោយ​មនុស្សធម៌ ចែក​ជូន​គ្រួសារ​នៅក្នុង​ឃុំ​រើ​ល ដែល​មាន​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយ​អគ្គិភ័យ​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបនាំយក​អំណោយ​មនុស្សធម៌ ចែក​ជូន​គ្រួសារ​នៅក្នុង​ឃុំ​រើ​ល ដែល​មាន​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយ​អគ្គិភ័យ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.