ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបន្តកែលម្អផ្លូវមួយចំនួនក្នុងរមណីយដ្ឋានអង្គរ
នៅចុងឆ្នាំ២០២១ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងបន្តធ្វើការជួសជុល កែលម្អផ្លូវថ្នល់មួយចំនួនក្នុងរមណីយដ្ឋានអង្គរ ជាពិសេស ផ្លូវក្នុងវង់តូច ចាប់ពីមុខព្រះលានជល់ដំរី រហូតដល់ស្រះស្រង់ និងបរិវេណប្រាសាទអង្គរវត្ត។ បើតាមឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកានេះថា ការងារកែលម្អផ្លូវថ្នល់ខាងលើនេះ រួមមានការអ៊ុតបេតុងកៅស៊ូផ្លូវ (AC) និងការចាក់បេតុងសងខាងការពារផ្លូវថ្នល់ប្រវែងសរុបជិត ៩គីឡូម៉ែត្រ។ ...


