Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមសហជីពនៅកម្ពុជា គាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល ផ្អាកការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ដោយ Pothe Thun
09/04/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមសហជីពនៅកម្ពុជា គាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល ផ្អាកការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការសម្រេចលើកថ្ងៃ ឬផ្អាកការឈប់សម្រាក របស់កម្មករ និយោជិត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ របស់រាជរដ្ឋាភិបាល គឺជាវិធានការសមស្របមួយក្នុងការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា នេះបើតាមការលើកឡើងរបស់ លោក អ៊ូ សុខហេង ប្រធានសហព័ន្ធសហជីពសហប្រតិបត្តិការដើម្បីកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ។

មានមតិស្រដៀងគ្នា ក្រុមសហជីពការពារផលប្រយោជន៍កម្មករ ក៏បានគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល ផ្អាកការ ឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងនោះរាជរដ្ឋាភិបាល នឹងផ្ដល់ថ្ងៃឈប់សម្រាកនេះវិញ នៅពេលសមស្របណាមួយ បន្ទាប់ពីជំងឺកូវីដ-១៩មានការធូរស្រាល ខណៈបច្ចុប្បន្នកម្ពុជា នៅតែបន្តរកឃើញមានករណីអ្នកឆ្លងថ្មីជាបន្តបន្ទាប់។

ដូចគ្នានេះ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចាត់ទុកការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកពេលឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ គឺដើម្បីការពារសុខភាព មុខរបរ និងអាយុជីវិតរបស់កម្មករនិយោជិត មន្ត្រីរាជការ ក៏ដូចប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេស ពីឆ្លងជំងឺកូវីដ-១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ចំណែក លោក ថុល ណន ប្រធានសម្ព័ន្ធសហព័ន្ធសហជីពកម្ពុជា យល់ថា ស្ថានភាពបច្ចុប្បន្ន សហគ្រាស គ្រឹះស្ថាន ដែលនៅបើកដំណើរការ គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត សម្រាប់កម្មករ និយោជិត។

បើតាមលោក លោក អូន គឹមសួ ប្រធានសហព័ន្ធសហជីពកម្មករដើម្បីអភិវឌ្ឍន៍ បង្ហាញថា ប្រសិនបើ កម្មករ និយោជិតរាប់ម៉ឺននាក់ ធ្វើដំណើរទៅជួបជុំគ្រួសារតាមភូមិឋាន ឱកាសនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នឹងកាន់តែមានភាគរយខ្ពស់ ហើយអាចនឹងបង្កហានិភ័យកាន់តែធ្ងន់ធ្ងរដល់សង្គមជាតិ និងសង្គមគ្រួសារ។

គួររំលឹកថា នៅដើមសប្តាហ៍នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការរៀបចំ ពិធីកំសាន្តសប្បាយនៅតាមទីធ្លាសាធារណៈ គឺមិនអនុញ្ញាត្តិឲ្យធ្វើនោះទេ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាច្រើន ដែលអាចប៉ះពាល់ដល់ការចម្លងមេរោគកូវីដ-១៩។ ប៉ុន្តែប្រជាពលរដ្ឋអាចប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន ហើយអ្វីដែលរាជរដ្ឋាភិបាលសម្រេចដាក់ចេញពេលនេះ គឺដើម្បីធានានូវសុវត្ថិភាពអាយុជីវិតជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ ដើម្បីកុំឲ្យឆ្លងមេរោគផ្លូវដង្ហើមដ៏កាចសាហាវដែលកំពុងរីករាលដាលពេញពិភពលោក ក្នុងខណៈពុំទាន់មានវ៉ាក់សាំងសម្រាប់ចាក់ការពារ ឬថ្នាំពេទ្យសម្រាប់ព្យាបាល៕

អត្ថបទ និង រូបថត ៖ វិទ្យុជាតិកម្ពុជា

 

Tags: ផ្អាកការឈប់សម្រាកបុណ្យចូលឆ្នាំសហជីពនៅកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកប្រាសាទបាគង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកពីក្រៅប្រទេស បន្ទាប់ពីបានបញ្ចប់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ថ្ងៃ

រដ្ឋបាលស្រុកប្រាសាទបាគង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកពីក្រៅប្រទេស បន្ទាប់ពីបានបញ្ចប់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ថ្ងៃ

ចិនរកឃើញករណីនាំចូលជំងឺ COVID-19 កើនឡើងបន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញ

ចិនរកឃើញករណីនាំចូលជំងឺ COVID-19 កើនឡើងបន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញ

ត្រឹមតែមួយថ្ងៃ មនុស្សជិត ២,០០០នាក់ទៀតស្លាប់នៅទូទាំងអាមេរិក ដោយសារ COVID-19

ត្រឹមតែមួយថ្ងៃ មនុស្សជិត ២,០០០នាក់ទៀតស្លាប់នៅទូទាំងអាមេរិក ដោយសារ COVID-19

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.