Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រដ្ឋបាលស្រុកប្រាសាទបាគង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកពីក្រៅប្រទេស បន្ទាប់ពីបានបញ្ចប់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ថ្ងៃ

ដោយ Pothe Thun
09/04/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រដ្ឋបាលស្រុកប្រាសាទបាគង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកពីក្រៅប្រទេស បន្ទាប់ពីបានបញ្ចប់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ថ្ងៃ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង និង ជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារស្រុក ចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន៦៤នាក់ ដែលបានមកពីក្រៅប្រទេស បន្ទាប់ពីបានបញ្ចប់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ ថ្ងៃ ព្រមទាំងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និង សម្ភារប្រើប្រាស់មួយចំនួនទៀតជូនដល់ពួកគាត់ ។

មានប្រសាសន៍ក្នុងឱកាសនេះ លោក សូរ ប្លាតុង បានសម្ដែងនូវការអរគុណបងប្អូនប្រជាពលរដ្ឋយើងដែលបានមកពីក្រៅប្រទេស ដែលបានចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរស់នៅដាច់ដោយឡែក និង ការតាមដានសុខភាពអស់រយៈពេល ១៤ ថ្ងៃកន្លងមកនេះ ដើម្បីរួមគ្នា បង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើងទាំងអស់គ្នា ។

លោក សូរ ប្លាតុង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេសថ្មីៗ សូមចូលរួមអនុវត្តនូវការរស់នៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃសិន ប្រសិនបើយើងគោរពស្រឡាញ់ឪពុកម្តាយ លោកតា លោកយាយរបស់យើង ហើយសូមនៅឲ្យឆ្ងាយពីពួកគាត់មួយរយៈសិន ដើម្បីឲ្យច្បាស់ថា យើងគ្មានមេរោគកូវីដ ១៩ នេះ ដែលជាផ្នែកមួយជួយបង្ការ ការពារពួកគាត់កុំឲ្យឆ្លងមេរោគប្រភេទនេះផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

សូមបញ្ជាក់ថា គិតមកដល់គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ បងប្អូនប្រជាពលរដ្ឋដែលបានមកពីក្រៅប្រទេស សរុបចំនួន ១១៨នាក់ ក្នុងនោះស្រីចំនួន ៤៦នាក់ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ៦៤នាក់ បានបញ្ចប់ការដាក់ឲ្យរស់នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ព្រមទាំងតេស្តរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន និង ប្រជាពល រដ្ឋចំនួន៥៤នាក់ទៀត កំពុងបន្តដាក់ឲ្យរស់នៅនៅដាច់ដោយ ឡែកបង្គ្រប់១៤ថ្ងៃ ប៉ុន្តែពួកគាត់គ្មានរោគសញ្ញាសង្ស័យឡើយ៕

អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ប្រជាពលរដ្ឋមកពីក្រៅប្រទេសរដ្ឋបាល​ស្រុក​ប្រាសាទបាគងរស់នៅដាច់ដោយឡែក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិនរកឃើញករណីនាំចូលជំងឺ COVID-19 កើនឡើងបន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញ

ចិនរកឃើញករណីនាំចូលជំងឺ COVID-19 កើនឡើងបន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញ

ត្រឹមតែមួយថ្ងៃ មនុស្សជិត ២,០០០នាក់ទៀតស្លាប់នៅទូទាំងអាមេរិក ដោយសារ COVID-19

ត្រឹមតែមួយថ្ងៃ មនុស្សជិត ២,០០០នាក់ទៀតស្លាប់នៅទូទាំងអាមេរិក ដោយសារ COVID-19

ករណីឆ្លង COVID-19 នៅប្រទេសប្រេស៊ីលបន្តកើនឡើង យ៉ាងគំហុក

ករណីឆ្លង COVID-19 នៅប្រទេសប្រេស៊ីលបន្តកើនឡើង យ៉ាងគំហុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.