ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន៦៦គ្រួសារក្នុងស្រុកសូទ្រនិគម ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៦៦គ្រួសារ នៅស្រុកសូទ្រនិគម ក្នុងនោះមានក្រុមគ្រួសារងាយរងគ្រោះនៅពេលមានវិបត្តិជម្ងឺកូវិដ១៩ រួមមានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ...