សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគិតមកដល់ពេលនេះសម្រេចបានប្រមាណជា៩០ភាគរយហើយ
ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានឱ្យដឹងនៅរសៀលថ្ងៃទី០៣ខែមេសាឆ្នាំ២០២៣នេះថា សំណង់នានាសម្រាប់ព្រឹត្តិការអង្គរសង្ក្រាន្តដំណើរការសាងសង់បាន៩០ភាគហើយ ហើយពេលនេះក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងតែមមាញឹក ក្នុងការធ្វើការងាររបស់ខ្លួនឱ្យបានរួចរាល់១០០ភាគរយ ដើម្បីឱ្យសម្រេចបានតាមផែនការគ្រោងទុក។ ឯកឧត្តមបាន អំពាវនាវឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទូទៅមកកម្សាន្តសប្បាយជុំគ្នា នៅអង្គរសង្ក្រាន្តទាំងអស់ជាមហាគ្រួសារខ្មែរ ពីព្រោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ នេះគឺមានភាពអស្ចារ្យជាងបណ្ដាលលើកមុនៗ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ជាពិសេស នៅតាមទីតាំងភូមិ ...