ការរកឃើញព្រះសិរព្រះនារាយណ៍ធ្វើពីថ្មភក់មួយបំណែកនៅប្រាសាទត្រពាំងផុង
វត្ថុបុរាណ ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំត្រូវបានក្រុមការងារជួសជុលប្រាសាទត្រពាំងផុង ក្នុងភូមិ គោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាបប្រទះឃើញនៅខាងក្នុងតួប៉មកណ្តាល នៃប្រាសាទនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ បំណែកព្រះសិរធ្វើពីថ្មភក់ ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ ...