Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរដ្ឋបាលក្រុងស្រុកបន្តយកចិត្តទុកដាក់ ចំពោះពលករត្រឡប់មកពីប្រទេសថៃ ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពដែលបានពលី

ដោយ Pothe Thun
14/08/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរដ្ឋបាលក្រុងស្រុកបន្តយកចិត្តទុកដាក់ ចំពោះពលករត្រឡប់មកពីប្រទេសថៃ ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពដែលបានពលី
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំដើម្បីឆ្លុះបញ្ចាំងលើការរៀបចំទីតាំងសុវត្ថិភាព ការគ្រប់គ្រងជនភៀសសឹក និងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី១៤ ខែសីហានេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពលករដែលត្រឡប់មកពីប្រទេសថៃ បងប្អូនជនភៀសសឹក ជាពិសេសបន្តជួយឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារកងទ័ពដែលបានពលីឱ្យបានល្អប្រសើរ និងសក្ដិសមចំពោះការលះបង់ដ៏ធំធេងរបស់ពួកគាត់ចំពោះជាតិ និងប្រជាជនយើង។

លោក លី វណ្ណៈ មានប្រសាសន៍ថា ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាសភាពការណ៍កើតឡើងថ្មីៗនេះ គឺជាវិញ្ញាសាដែលយើងទាំងអស់គ្នាត្រូវយកមកធ្វើការឆ្លុះបញ្ចាំង បង្កើនការប្រឹងប្រែង ដើម្បីពង្រឹងខ្លួនឯងឱ្យខ្លាំងជាងមុន ល្អជាងមុន ជាពិសេសកសាង និងពង្រឹងធនធានមនុស្ស ឱ្យក្លាយជាប្រជាជាតិមួយដែលមានប្រជាជនដែលខ្លាំងពូកែ អាចការពារខ្លួនឯងបាន មានភាពម្ចាស់ការ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿងជាលំដាប់។ ទាំងអស់គ្នាក៏ត្រូវបន្តរួបរួមគ្នាជាធ្លុងមួយ ពង្រឹងសាមគ្គីភាព និងឯកភាពជាតិរឹងមាំ សំដៅរួមគិត និងចូលរួមគាំទ្រ ដើម្បីបង្កើនការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ស្របនឹងផែនការយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់ ដើម្បីធានាថាអ្នកដែលងាយរងគ្រោះបំផុតទទួលបានការការពារ និងគាំទ្រប្រកបដោយសុវត្ថិភាព និងទទួលបាននូវជំនួយសង្គ្រោះ ដើម្បីបំពេញនៅការខ្វះខាតជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ប្រកបដោយនិរន្តរភាព ដែលរងផលប៉ះពាល់ពីសង្គ្រាម។ ក្នុងន័យនេះ ក៏សូមឱ្យអាជ្ញាធរមូលដ្ឋានត្រូវផ្ដោតការយកចិត្តទុកដាក់អនុវត្តលើកិច្ចការអាទិភាពមួយចំនួនដូចជា ការបន្តពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ, សេវាសន្តិសុខសណ្ដាប់ធ្នាប់, សេវាយុត្តិធម៌, សេវាអប់រំ, សុខាភិបាល, រដ្ឋបាល និងសេវាពាក់ព័ន្ធអាជីវកម្ម, ធុរកិច្ច និងប្រព័ន្ធគាំពារសង្គម ព្រមទាំងបន្តដោះស្រាយបញ្ហាសមធម៌ និងយុត្តិធម៌សង្គម។

សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ខេត្តសៀមរាប មានបងប្អូនជាជនភៀសសឹកចំនួន ២ ៣០៧គ្រួសារ ស្មើនឹង ៧ ៥៥៨នាក់ ដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពដែលរៀបចំនៅតាមបណ្ដាក្រុងស្រុក និងតាមលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារជួបសួរសុខទុក្ខបងប្អូនកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារជួបសួរសុខទុក្ខបងប្អូនកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការលើការប្រមូល និងការគ្រប់គ្រងទិន្នន័យទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការលើការប្រមូល និងការគ្រប់គ្រងទិន្នន័យទេសចរណ៍

មន្ត្រីមន្ទីរកិច្ចការនារី៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យស្ដ្រីអាចចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ

មន្ត្រីមន្ទីរកិច្ចការនារី៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យស្ដ្រីអាចចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.