Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការលើការប្រមូល និងការគ្រប់គ្រងទិន្នន័យទេសចរណ៍

ដោយ Pothe Thun
14/08/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការលើការប្រមូល និងការគ្រប់គ្រងទិន្នន័យទេសចរណ៍
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ លើកឡើងថា ស្ថិតិទេសចរណ៍ស្ថិតក្នុងប្រភេទស្ថិតិតាមវិស័យ ដែលសំដៅលើទិន្នន័យដែលប្រមូលចងក្រង រៀបចំ វិភាគដោយក្រសួងទេសចរណ៍សហការជាមួយក្រសួងស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីរៀបចំផលិតជាទិន្នន័យផ្លូវការសម្រាប់ប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ប្រកាសនេះសូមឱ្យអ្នកពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការលើការប្រមូល និងការគ្រប់គ្រងទិន្នន័យនេះ។

ក្នុងឱកាសបើកសិក្ខាសាលា ស្ដីពីការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម កាទើ មហាម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា សូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ មានសារៈសំខាន់ណាស់ មិនត្រឹមតែបម្រើឱ្យការប្រើប្រាស់ក្នុងវិស័យទេសចរណ៍តែមួយប៉ុណ្ណោះទេ តែត្រូវបានវិស័យផ្សេងៗជាច្រើនទៀត ក៏យកមកប្រើប្រាស់ជាសូចនាករវាស់វែងមួយដ៏សំខាន់ ក្នុងការធ្វើសេចក្ដីសម្រេច ការគ្រប់គ្រង ការសិក្សាទីផ្សារ ការវិភាគសេដ្ឋកិច្ច ការដាក់ចេញ ឬកែសម្រួលនូវគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាពនានា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបញ្ជាក់ថា ដើម្បីជាមូលដ្ឋានវាស់វែងដ៏ត្រឹមត្រូវ និងប្រាកដនិយម “ស្ថិតិ” គឺជាយន្តការតាមដាន និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិលើវិស័យទេសចរណ៍ ដោយការអភិវឌ្ឍស្ថិតិត្រូវឈរលើមូលដ្ឋាននៃគោលការណ៍៖ ភាពត្រឹមត្រូវ ភាពឯករាជ្យ ភាពពិតប្រាកដ ភាពគួរឱ្យទុកចិត្តបាន ភាពសំខាន់ និងភាពទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើដល់ភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការលើការប្រមូល និងការគ្រប់គ្រងទិន្នន័យ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃតាមសូចនាករដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ទិន្នន័យស្ថិតិដែលមានគុណភាពល្អ គឺជាគន្លឹះសំខាន់សម្រាប់ការកំណត់គោលនយោបាយ ការធ្វើផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្ត និងការគ្រប់គ្រងវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនិន្នាការទីផ្សារ និងការប្រកួតប្រជែងទាំងក្នុងតំបន់ និងអន្តរជាតិ។ ខេត្តសៀមរាប ជាគោលដៅទេសចរណ៍សំខាន់របស់ប្រទេស មានសម្បត្តិធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រ ដូច្នេះការមានប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិដែលត្រឹមត្រូវ និងទាន់សម័យ គឺជាឧបករណ៍គាំទ្រយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍយុទ្ធសាស្រ្តទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងឆ្លងកាត់បញ្ហាប្រឈមនានាឱ្យទទួលបានដោយជោគជ័យ៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីមន្ទីរកិច្ចការនារី៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យស្ដ្រីអាចចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ

មន្ត្រីមន្ទីរកិច្ចការនារី៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យស្ដ្រីអាចចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ

សាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យព្រះសីហនុរាជ ចុះអនុស្សរណៈនៃការយោគយល់គ្នា បង្កើតកិច្ចសហប្រតិបត្តិការ គាំទ្រលើការអភិវឌ្ឍសមត្ថភាព

សាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យព្រះសីហនុរាជ ចុះអនុស្សរណៈនៃការយោគយល់គ្នា បង្កើតកិច្ចសហប្រតិបត្តិការ គាំទ្រលើការអភិវឌ្ឍសមត្ថភាព

រដ្ឋបាលខេត្តសៀមរាប ស្នើដល់ម្ចាស់ផ្ទះសំណាក់អាហារដ្ឋាន សូមកុំឱ្យមានការដំឡើងថ្លៃ នាឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

រដ្ឋបាលខេត្តសៀមរាប ស្នើដល់ម្ចាស់ផ្ទះសំណាក់អាហារដ្ឋាន សូមកុំឱ្យមានការដំឡើងថ្លៃ នាឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.