អាជ្ញាធរជាតិអប្សរា បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញបដិសណ្ឋារកិច្ច ដល់ភ្នាក់ងារទេសចរណ៍របស់ខ្លួន
មជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលជំនាញ ស្តីពីការពង្រឹងដមត្ថភាពបដិសណ្ឋារកិច្ចដល់មន្ត្រី និងបុគ្គលិក ដែលកំពុងបម្រើការជាភ្នាក់ងារទេសចរណ៍ចំនួន១០០នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសាលប្រជុំអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ឡុង កុ សល អគ្គនាយករង ជាអ្នកនាំពាក្យ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គនាយក ហង់ ...