Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរជាតិអប្សរា បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញបដិសណ្ឋារកិច្ច ដល់ភ្នាក់ងារទេសចរណ៍របស់ខ្លួន 

ដោយ Pothe Thun
09/02/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលជំនាញ ស្តីពីការពង្រឹងដមត្ថភាពបដិសណ្ឋារកិច្ចដល់មន្ត្រី និងបុគ្គលិក ដែលកំពុងបម្រើការជាភ្នាក់ងារទេសចរណ៍ចំនួន១០០នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសាលប្រជុំអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ឡុង កុ សល អគ្គនាយករង ជាអ្នកនាំពាក្យ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គនាយក ហង់ ពៅ។

ឯកឧត្ដម ឡុង កុសល អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចនេះ គឺពិតជាមានសារសំខាន់ណាស់ សម្រាប់មន្ត្រី និងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ ដោយត្រូវគិតគូរទាំងគុណភាព នៃសេវាកម្មទេសចរណ៍ និងគិតគូរពីផលប៉ះពាល់នៃភ្ញៀវទេសចរ ដែលមកទស្សនា នៅតំបន់ប្រាសាទបុរាណយើងនេះ ។ «យើងត្រូវតែសិក្សាបន្ថែមសមត្ថភាពរបស់យើង ក្នុងន័យធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរ ដែលមកទស្សនាអង្គរ អាចទទួលបានបទពិសោធន៍ដ៏ល្អបំផុត ហើយផ្តល់ផលប៉ះពាល់ដ៏តិចបំផុតដល់តំបន់រមណីយ ដ្ឋានអង្គរ»។ ឯកឧត្ដមមានប្រសាសន៍បន្ថែមទៀតថា អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលធនធានមនុស្សឱ្យបានច្រើនជំនាញដល់មន្ត្រី បុគ្គលិក ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងប្រកបដោយគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវ:។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចភ្ញៀវទេសចរដែលធ្វើឡើងនៅសាលសន្និសីទអង្គរនេះ រៀបចំឡើងក្នុងគោលបំណង ផ្ដល់ជំនាញយ៉ាងត្រឹមត្រូវដល់ភ្នាក់ងារទេសចរណ៍ របស់អាជ្ញាធរអប្សរា ទាំងការស្វាគមន៍ និងបម្រើសេវាយ៉ាងកក់ក្ដៅ ក្នុងដំណើរការ គ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ដើម្បី រួមចំណែកការលើកតម្លៃសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ ការបណ្តុះបណ្តាល បានផ្តោតទៅលើខ្លឹមសារ៤ចំណុចរួមមាន៖ ១-របៀបបដិសណ្ឋារកិច្ចសម្រាប់ភ្នាក់ងារទេសចរណ៍។ ២- បទប្បញ្ញត្តិ នៃការទស្សនាប្រាសាទ និងរមណីយដ្ឋានអង្គរ។ ៣- លំហាត់ដំណោះស្រាយលើបញ្ហាប្រឈមនានានៅតាមប្រាសាទ និងទី៤- បំប៉នជំនាញផ្នែកភាសាអង់គ្លេស សម្រាប់ប្រើប្រាស់ក្នុងវិជ្ជាជីវ:៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ដិសណ្ឋារកិច្ចភ្នាក់ងារ​ទេសចរណ៍មជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា វាយតម្លៃខ្ពស់ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាដៃគូសហការដ៏ល្អ ដើម្បីសុខភាពព្រជាពលរដ្ឋ !

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា វាយតម្លៃខ្ពស់ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាដៃគូសហការដ៏ល្អ ដើម្បីសុខភាពព្រជាពលរដ្ឋ !

ឯកឧត្តមអភិបាលខេត្តសៀមរាប បង្ហាញពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងខេត្ត និងកិច្ចសហការល្អជាមួយសហរដ្ឋអាមេរិច ដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

ឯកឧត្តមអភិបាលខេត្តសៀមរាប បង្ហាញពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងខេត្ត និងកិច្ចសហការល្អជាមួយសហរដ្ឋអាមេរិច ដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

យោធាមីយ៉ាន់ម៉ា វាយប្រហារតាមអាកាសលើភូមិឋានអ្នកស្រុក ក្រុមចលនាតស៊ូចម្រុះប្រកាសសងសឹកលើផ្ទះអ្នកបើកយន្ដហោះចម្បាំង

យោធាមីយ៉ាន់ម៉ា វាយប្រហារតាមអាកាសលើភូមិឋានអ្នកស្រុក ក្រុមចលនាតស៊ូចម្រុះប្រកាសសងសឹកលើផ្ទះអ្នកបើកយន្ដហោះចម្បាំង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.