Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមអភិបាលខេត្តសៀមរាប បង្ហាញពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងខេត្ត និងកិច្ចសហការល្អជាមួយសហរដ្ឋអាមេរិច ដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

ដោយ Pothe Thun
10/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមអភិបាលខេត្តសៀមរាប បង្ហាញពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងខេត្ត និងកិច្ចសហការល្អជាមួយសហរដ្ឋអាមេរិច ដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅសាលាខេត្តសៀមរាប ព្រមទាំងបានបង្ហាញនូវសមិទ្ធផលការងារ ដែលកើតចេញកិច្ចសហការល្អរវាងគ្នា រយៈពេល១៥ឆ្នាំកន្លងមក តាមរយៈគម្រោងការបន្តការជួសជុលឡើងវិញនៃប្រាសាទភ្នំបាខែង។

ឯកឧត្តម ទៀ សីហា បានបង្ហាញការសាទរចំពោះការបញ្ចប់គម្រោងការបន្តជួសជុលនិងអភិរក្សប្រាសាទភ្នំបាខែង ដែលកន្លងមកអាជ្ញាធរជាតិអប្សរាជាភាគីទទួលអនុវត្តន៍គម្រោង ដោយឡែករដ្ឋបាលខេត្តជាធាតុចូលបំពេញបន្ថែម នូវហេដ្ឋរចនាសម្ព័ន្ឋសំខាន់ៗមួយចំនួន តភ្ជាប់ទៅកាន់តំបន់អង្គរផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ការបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្រាប់ខេត្តសៀមរាប នឹងជួយលើកមុខមាត់ដល់ខេត្តទេសចរណ៍ ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រមួយនេះ ឱ្យកាន់តែលេចធ្លោឡើងបន្ថែមទៀត ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ ក៏ដូចជាអ្នកវិនិយោគនានាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅក្នុងជំនួបនោះដែរ ឯកឧត្តម Patrick Murphy ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដូចជាផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ ដល់ការអប់រំរបស់កុមារ ដែលសិក្សាតាមប្រព័ន្ធអនឡាញ ការរើសអើងដល់មនុស្សភេទទី៣ ពីមជ្ឈដ្ឋានខាងក្រៅ និងក្រុមគ្រួសារ និងបញ្ហាជម្លោះដីធ្លីជាដើម។

ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត បានខិតខំលើកកម្ពស់សិទ្ធសេរីភាពដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដោយមិនប្រកាន់ភេទនោះឡើយ។ លើសពីនេះ ជនភេទទី៣មួយចំនួន បានក្លាយជាមន្ត្រីរាជការ និងមួយចំនួនទៀតបម្រើការងារតាមវិស័យនៃផ្នែកឯកជនផងដែរ។ ទោះជាយ៉ាងនេះក្តី ការចំអកពេបជ្រាយពីមជ្ឈដ្ឋានមួយចំនួន នៅតែមាន តែនៅពេលខាងមុខយើងជឿជាក់ថា នឹងមានច្បាប់ ដើម្បីព្រមាន ឬពិន័យទៅលើជនណា ដែលប្រមាថមើលងាយដល់ភេទទី៣។ ចំពោះបញ្ហាទំនាស់ដីធ្លី នៅខេត្តសៀមរាប កើតមានឡើងជាង១០ឆ្នាំមកហើយ ដែលកន្លងមកនេះ អាជ្ញាធរខេត្តបានចុះដោះស្រាយ និងសម្របសម្រួលបញ្ហានេះបានជាច្រើនករណី។ ប៉ុន្តែចំពោះវិវាទ ឬជម្លោះដីធ្លី ដែលមានបង្កប់នូវនិន្នាការនយោបាយ គឺជាបញ្ហាប្រឈមធំ ដែលធ្វើឱ្យអាជ្ញាធរមានការលំបាកក្នុងការដោះស្រាយ។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកឯកឧត្តម​អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យោធាមីយ៉ាន់ម៉ា វាយប្រហារតាមអាកាសលើភូមិឋានអ្នកស្រុក ក្រុមចលនាតស៊ូចម្រុះប្រកាសសងសឹកលើផ្ទះអ្នកបើកយន្ដហោះចម្បាំង

យោធាមីយ៉ាន់ម៉ា វាយប្រហារតាមអាកាសលើភូមិឋានអ្នកស្រុក ក្រុមចលនាតស៊ូចម្រុះប្រកាសសងសឹកលើផ្ទះអ្នកបើកយន្ដហោះចម្បាំង

មន្ត្រីសុខាភិបាល ថៃណែនាំប្រជាជនខ្លួនឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម

មន្ត្រីសុខាភិបាល ថៃណែនាំប្រជាជនខ្លួនឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម

លោក ឡយដ៍ អូស្ទីន (Lloyd Austin), ជួបពិភាក្សាជាមួយ កូរ៉េខាងត្បូង និងជប៉ុន អំពីការគំរាមកំហែងដោយមីស៉ីលកូរ៉េខាងជើង

លោក ឡយដ៍ អូស្ទីន (Lloyd Austin), ជួបពិភាក្សាជាមួយ កូរ៉េខាងត្បូង និងជប៉ុន អំពីការគំរាមកំហែងដោយមីស៉ីលកូរ៉េខាងជើង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.