Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

មន្ត្រីសុខាភិបាល ថៃណែនាំប្រជាជនខ្លួនឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម

ដោយ Pothe Thun
10/02/2022
នៅក្នុង ព័ត៌មានអន្តរជាតិ
មន្ត្រីសុខាភិបាល ថៃណែនាំប្រជាជនខ្លួនឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមគេហទំព័រព័ត៌មាន Thaiger នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះបានឱ្យដឹងថា មន្ត្រីសុខាភិបាលក្នុងប្រទេសថៃកំពុងជំរុញឱ្យសាធារណជនមានការប្រុងប្រយ័ត្នចំពោះបញ្ហាមូសខាំ ដែលបណ្តាលឱ្យមានជំងឺគ្រុនឈាម ហើយទំនងជានឹងកាន់តែរីករាលដាលនៅឆ្នាំនេះ។ លោកវេជ្ជបណ្ឌិត Opart Karnkawinpong មកពីនាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃ លើកឡើងថា ចំនួននៃការឆ្លងជំងឺគ្រុនឈាមបានថយចុះក្នុងរយៈពេល២ឆ្នាំចុងក្រោយ ជាលទ្ធផលនៃការស្នាក់នៅផ្ទះក្នុងកំលុងពេលជំងឺរាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ជំងឺដែលឆ្លងពីមូសខ្លាត្រូវបានគេរំពឹងថានឹងមានការរីករាលដាលកាន់តែខ្លាំងឡើងវិញនៅឆ្នាំនេះ។

ចាប់តាំងពីថ្ងៃទី១ ខែមករាមក មនុស្សចំនួន១៩៣នាក់ បានឆ្លងជំងឺគ្រុនឈាម ដោយមានអ្នកជំងឺ២នាក់ អាយុ៣៧ឆ្នាំ និងម្នាក់អាយុ៤០ឆ្នាំ បានស្លាប់ដោយសារជំងឺនេះ។ យោងតាមរបាយការណ៍របស់ Thai PBS World អ្នកជំងឺត្រូវបានគេគិតថា មិនបានដឹងខ្លួនថាមានជំងឺគ្រុនឈាម និងប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា។ លោក Opart ព្រមានថា ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត ដូចជាអាស្ពីរីន (Aspirin) ឬឌីក្លហ្វេណាក (Diclofenac) ជារឿយៗត្រូវបានគេប្រើជំនួសប៉ារ៉ាសេតាមុល ដើម្បីបន្ថយគ្រុនក្តៅ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ខុសអាចនាំឱ្យមានការហូរឈាមខាងក្នុង និងបណ្តាលឱ្យបាត់បង់ជីវិត។

រោគសញ្ញានៃជំងឺគ្រុនឈាម រួមមានគ្រុនក្តៅខ្លាំង ដែលអាចមានរយៈពេលពី២ ទៅ៧ថ្ងៃ ឈឺក្បាល និងឈឺសាច់ដុំ ឡើងកន្ទួលក្រហមនៅលើដៃ ជើង និងផ្នែកផ្សេងទៀតនៃរាងកាយ ឈឺពោះ ចង្អោរ រួមទាំងបាត់បង់ចំណង់អាហារ។ អ្នកជំងឺខ្លះអាចបន្តមានរោគសញ្ញាធ្ងន់ធ្ងរជាងមុន ហើយអាចដួល ឬអាចស្លាប់បាន។ ដូច្នេះវេជ្ជបណ្ឌិតរូបនេះ ណែនាំសមាជិកគ្រួសារឱ្យតាមដានស្ថានភាពអ្នកជំងឺគ្រុនឈាមឱ្យបានដិតដល់ និងស្វែងរកការព្យាបាល ប្រសិនបើគ្រុនក្តៅមិនចាប់ផ្តើមថយចុះក្នុងរយៈពេល២ថ្ងៃជាមួយនឹងថ្នាំបន្ថយសីតុណ្ហភាព ឬតាមរយៈការជូតខ្លួនជាមួយទឹកត្រជាក់។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសនេះ ក៏បានលើកឡើងដែរថា ប្រជាពលរដ្ឋគួរតែពិនិត្យមើលជម្រកសត្វមូស និងលុបបំបាត់ដង្កូវចេញពីធុងទឹក ឬស្រះ ដោយប្រើប្រាស់ផលិតផលដូចជាថ្នាំអាបេត (Abate) ឬចិញ្ចឹមត្រីឱ្យស៊ីដង្កូវទឹក។ យោងតាមសារព័ត៌មានដដែល ក្នុងចំណោមអ្នកជំងឺគ្រុនឈាម១៩៣នាក់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅឆ្នាំនេះ ភាគច្រើនត្រូវបានរកឃើញនៅតំបន់កណ្តាលនៃប្រទេសថៃ រួមទាំងទីក្រុងបាងកក ខេត្តណាខនផាថម និងសាមុតប្រាកាន៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ឡយដ៍ អូស្ទីន (Lloyd Austin), ជួបពិភាក្សាជាមួយ កូរ៉េខាងត្បូង និងជប៉ុន អំពីការគំរាមកំហែងដោយមីស៉ីលកូរ៉េខាងជើង

លោក ឡយដ៍ អូស្ទីន (Lloyd Austin), ជួបពិភាក្សាជាមួយ កូរ៉េខាងត្បូង និងជប៉ុន អំពីការគំរាមកំហែងដោយមីស៉ីលកូរ៉េខាងជើង

កម្មសិក្សាការីបម្រើការងារនៅតាមមន្ទីរអង្គភាពនានាក្នុងខេត្តសៀមរាប ចំនួន៣០នាក់ ចូលជួបសំដែងការគួរសម ជាមួយអភិបាលខេត្តសៀមរាប

កម្មសិក្សាការីបម្រើការងារនៅតាមមន្ទីរអង្គភាពនានាក្នុងខេត្តសៀមរាប ចំនួន៣០នាក់ ចូលជួបសំដែងការគួរសម ជាមួយអភិបាលខេត្តសៀមរាប

អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីត្រៀមរៀបចំ និងអភិវឌ្ឍន៍បន្ថែមទៀត

អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីត្រៀមរៀបចំ និងអភិវឌ្ឍន៍បន្ថែមទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.