Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

កម្មសិក្សាការីបម្រើការងារនៅតាមមន្ទីរអង្គភាពនានាក្នុងខេត្តសៀមរាប ចំនួន៣០នាក់ ចូលជួបសំដែងការគួរសម ជាមួយអភិបាលខេត្តសៀមរាប

ដោយ Pothe Thun
10/02/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្មសិក្សាការីបម្រើការងារនៅតាមមន្ទីរអង្គភាពនានាក្នុងខេត្តសៀមរាប ចំនួន៣០នាក់ ចូលជួបសំដែងការគួរសម ជាមួយអភិបាលខេត្តសៀមរាប
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កម្មសិក្សាការីបម្រើការងារនៅតាមមន្ទីរអង្គភាពនានាក្នុងខេត្តសៀមរាប ចំនួន ៣០នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាលមានរយៈពេលចំនួន ៩ខែ ឆ្នាំ២០២១ បានជួបសំដែងការគួរសម ជាមួយឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដើម្បីស្តាប់អនុសាសន៍ និងបទពិសោធសម្រាប់យកទៅបំពេញការងារ ភារកិច្ចជូនអង្គភាព ប្រកបដោយចំណេះ ជំនាញ វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាប្រយោជន៍ជូនជាតិ មាតុភូមិយើងទាំងអស់គ្នា។

បើតាមលោក រិន ឡូត តំណាងកម្មសិក្សាការី បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំថា នឹងយកចំណេះដឹង បទពិសោធន៍ល្អៗ ដែលបានក្រេបជញ្ជក់ ពីសំណាក់ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យឧទ្ទេសក្នុងវគ្គសិក្សាទាំងអស់ រួមទាំងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត សម្រាប់យកទៅអនុវត្តជាក់ស្តែងនៅតាមបណ្តាអង្គភាព និងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ឋផល តម្លាភាព គណនេយ្យភាព និងរក្សាសាមគ្គីផ្ទៃក្នុងឱ្យកាន់តែមានប្រសិទ្ឋភាព និងលទ្ឋផលល្អប្រសើរ។ លោក រិន ឡូត បានរម្លឹកក្នុងវគ្គសិក្សាកន្លងមកថា ក្នុងស្ថានភាពបញ្ហាប្រឈម ពាក់ព័ន្ទទៅនឹងជំងឺកូវិត-១៩ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃសាលាភូមិន្ទរដ្ឋបាល និងសាស្ត្រាចារ្យឧទ្ទេសទាំអស់ បានខិតខំយកចិត្តទុកដាក់ក្នុងដំណើរការបណ្តុះបណ្តាល កម្មសិក្សាការីតាមកម្មវិធីរបស់សាលា ដែលបានគ្រោងទុកតាមរយៈប្រព័ន្ធសិក្សាពីចម្ងាយ Microsoft Teams ដោយអនុលោមតាមគោលការណ៍ដ៏មានប្រសិទ្ធភាពខ្ពស់បំផុតរបស់សាលាគឺ វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ថ្លែងសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានចាត់ទុកការទទួលបានការបណ្តុះបណ្តាលនេះជាចំណេះដឹងរួម និងជាទុនដ៍មានសារៈសំខាន់សម្រាប់មន្ត្រីដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរួចហើយយកទៅអនុវត្តការងារជាក់ស្តែង ក្នុងការបំរើសេវានានានៅតាមបណ្តាអង្គភាពមន្ទីរ និងមូលដ្ឋានរបស់ខ្លួនប្រកបដោយតម្លាភាព ស្របតាមវិជ្ជាជីវៈ ស្របគ្នាទៅនឹងបរិបទនៃការវីវដ្តរបស់សង្គមជាតិបច្ចុប្បន្នត្រូវការនូវធនធានមនុស្សដែលមានចំណេះដឹង និងសមត្ថភាព។ ចំណេះដឹង វាដើរទន្ទឹមគ្នាជាមួយនឹងការអនុវត្តជាក់ស្តែង ហេតុនេះស្នើដល់កម្មសិក្សាការីទាំងអស់បន្តស្វែងរកនូវធាតុចូលបន្ថែមទៀតទៅតាមជំនាញរៀងៗខ្លួន ជាពិសេសត្រូវសិក្សាភាសាអង់គ្លេសឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងទំនាក់ទំនងកិច្ចការផ្សេងៗព្រោះសៀមរាប ជាខេត្តទេសចរណ៍ដ៍សំខាន់របស់ជាតិ។

ឯកឧត្តម បានបង្ហាញការជឿជាក់ថា លោកលោកស្រីទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល នឹងបន្តជួយការងារដល់រដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពរបស់ខ្លួន បានប្រសើរជាក់ជាមិនខាន ជាពិសេសការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនឹងបានរហ័ស មានតម្លាភាពនិងគណនេយ្យភាព។ ឯកឧត្តមក៏បានជម្រុញផងដែរឱ្យជួយជំរុញដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តពង្រឹងការអនុវត្តការងារជំនាញរបស់ខ្លួនឱ្យមានប្រសិទ្ឋភាព ពង្រឹងសាមគ្គីភាព និងទំនាក់ទំនង សហការល្អជាមួយគ្រប់អង្គភាពមន្ទីរ និងអាជ្ញាធរមូលដ្ឋាននានាឱ្យកាន់តែស្អិតរមួតថែមទៀត។

សូមរម្លឹកថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល៩ខែ នៅសាលាភូមិន្ទរដ្ឋបាល លទ្ធផលនៃវគ្គបណ្តុះបណ្តាល ក្នុងវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាលចំនួន ២៣នាក់ ស្រី៣នាក់ បានសិក្សាលើមុខវិជ្ជាចំនួន ២១មុខវិជ្ជា រួមនឹងបាឋកថា វគ្គវិក្រឹត្យការមន្ត្រីមធ្យមចំនួន៣នាក់ បានសិក្សាលើមុខវិជ្ជាចំនួន២០មុខវិជ្ជា រួមនឹងបាឋកថា វគ្គវិក្រឹត្យការមន្ត្រីក្រមការចំនួន ៤នាក់ ស្រី១នាក់ បានសិក្សាលើមុខវិជ្ជាចំនួន ១៩មុខវិជ្ជា រួមនឹងបាឋកថា៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស

Tags: កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីត្រៀមរៀបចំ និងអភិវឌ្ឍន៍បន្ថែមទៀត

អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីត្រៀមរៀបចំ និងអភិវឌ្ឍន៍បន្ថែមទៀត

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សា និងស្វែងយល់ការងារមួយចំនួន ជាមួយមន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ 

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលជួបពិភាក្សា និងស្វែងយល់ការងារមួយចំនួន ជាមួយមន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ 

មន្ទីរអង្គភាពចំនួន៤៦ និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១២ក្នុងទូទាំងខេត្តសៀមរាប ទទួលបានអំណោយជាជែលលាងដៃ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

មន្ទីរអង្គភាពចំនួន៤៦ និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១២ក្នុងទូទាំងខេត្តសៀមរាប ទទួលបានអំណោយជាជែលលាងដៃ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63313 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.