Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ទីរអង្គភាពចំនួន៤៦ និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១២ក្នុងទូទាំងខេត្តសៀមរាប ទទួលបានអំណោយជាជែលលាងដៃ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

ដោយ Pothe Thun
11/02/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ទីរអង្គភាពចំនួន៤៦ និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១២ក្នុងទូទាំងខេត្តសៀមរាប ទទួលបានអំណោយជាជែលលាងដៃ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ជែលលាងដៃសរុបចំនួន ៥៥៤កេស ជូនដល់មន្ទីរអង្គភាពជុំវិញខេត្តចំនួន៤៦ និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានានិងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ក្នុងខេត្ត។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ជូនថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក នៃមន្ទីរអង្គភាពជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រមកម្ពុជាទាំងអស់ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌ នៅទូទាំងខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៅគ្រប់ មន្ទីរពេទ្យទាំងអស់ក្នុងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ហើយក៏បានចាត់ទុកក្រុមគ្រូពេទ្យ គឺជាវីរជនជួរមុខ ក្នុងការរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩នៅមូលដ្ឋាននៃខេត្តសៀមរាមនេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកជំទាវ មានប្រសាសន៍ទៀតថា៖ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលបង្ការជំងឺឆ្លងនេះគឺ ៣ការពារ ៣កុំ និងជាពិសេសជំរុញការចូលរួមចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋក្នុងខេត្ត បានធ្វើឱ្យស្ថានភាពប្រជាពលរដ្ឋយើងមានភាពប្រសើរឡើងវិញជាបន្តបន្ទាប់ ដែលនេះជាការបង្ហាញឱ្យឃើញនៃការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់អង្គភាព បានពួតដៃគ្នាយ៉ាងសកម្មក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ យ៉ាងផុលផុសបំផុតរហូតដល់ពេលនេះទើបយើងអាចជួបជុំគ្នាបាននាពេល ទោះបីជាយ៉ាងនេះក្តី យើងទាំងអស់គ្នាត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខភាពសុខាភិបាលនេះបន្តទៀត ដោយមិនត្រូវធ្វេសប្រហែសឡើយ។

លោកជំទាវបន្តថា ដោយពិនិត្យឃើញពីតម្រូវការចាំបាច់ក្នុងការបង្ការជំងឺកូវីដ-១៩ នេះទើប ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូននូវជែលលាងដៃ ដែលបានទទួលពីកាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរអង្គភាពនៅថ្ងៃនេះ ហើយសង្ឃឹមថាជែលលាងដៃដែលប្រគល់ជូននាថ្ងៃនេះ ពិតជាបានរួមចំណែកជួយការពារ និងកាត់បន្ថយការឆ្លងនៃជំងឺកូវីដ-១៩ផងដែរ ដូច្នេះក្នុងឱកាសនេះ សូមសំណូមពរ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលមានវត្តមាននៅទីនេះ មេត្តាជួយបំផុស និងជំរុញដល់មន្រ្តីកងកម្លាំក្នុងអង្គភាព និងក្រុមគ្រួសារ ឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា តាមទីកន្លែង ដែលសុខាភិបាលបានកំណត់ជូនកុំបីអាក់ខាន ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា និងត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចមកកាន់ទីក្រុងទេសចរណ៍វប្បធម៍សៀមរាប

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចមកកាន់ទីក្រុងទេសចរណ៍វប្បធម៍សៀមរាប

ព្រះតេជគុណ គូ សុភាព រាជាគណៈថ្នាក់កិត្តិយស បង្ហាញព្រះទ័យរីករាយនៅពេលនិមន្តទស្សនានៅរមណីយដ្ឋានអង្គរ

ព្រះតេជគុណ គូ សុភាព រាជាគណៈថ្នាក់កិត្តិយស បង្ហាញព្រះទ័យរីករាយនៅពេលនិមន្តទស្សនានៅរមណីយដ្ឋានអង្គរ

លោកគ្រូអ្នកគ្រូក្នុងខេត្តសៀមរាប មានមោទនៈភាពដែលសម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ឆ្នាំ២០២២

លោកគ្រូអ្នកគ្រូក្នុងខេត្តសៀមរាប មានមោទនៈភាពដែលសម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ឆ្នាំ២០២២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.