Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចមកកាន់ទីក្រុងទេសចរណ៍វប្បធម៍សៀមរាប

ដោយ Pothe Thun
11/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចមកកាន់ទីក្រុងទេសចរណ៍វប្បធម៍សៀមរាប
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូស្ថានទូតអាមេរិក ប្រចាំកម្ពុជា មកកាន់ខេត្តសៀមរាបក្នុងរយៈពេល ៧ថ្ងៃកន្លងមក ឬហៅថាសប្ដាហ៍ស្ថានទូត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្ដម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះខេត្ដសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ធំ របស់កម្ពុជាមួយនេះ ដែលមានទំនាក់ទំនងយ៉ាងល្អប្រសើរ ទៅលើមិត្តភាពយូរអង្វែងរបស់ប្រជាជនកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។

ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មាន មកពីស្ថាប័នមួយចំនួនក្នុងខេត្តសៀមរាប នៅថ្ងៃទី១០ ខែកុម្ភៈនេះ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ខេត្តសៀមរាបជាទីក្រុងធំទី២ បន្ទាប់ពីរាជធានីភ្នំពេញ ជាទឹកដីអច្ឆរិយៈ មានសម្បត្តិបេតិកភ័ណ្ឌវប្បធម៍ជាច្រើន និងជាកន្លែងមានការជួបជុំប្រមូលផ្តុំលើវិស័យទេសចរណ៍។ នៅឆ្នាំ២០២២នេះ ក៏ដូចជាពេលកន្លងទៅ ស្ថានទូតអាមេរិក នៅតែបន្តយុទ្ធនាការសំខាន់ៗជាច្រើន លើចំណងមិត្តភាពយូរអង្វែង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។

ឯកឧត្តមបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចសប្ដាហ៍ស្ថានទូតអាមេរិកនេះ គណៈប្រតិភូស្ថានទូតបានជួបប្រាស្រ័យការងារជាមួយដៃគូនានានៅកម្ពុជា ដែលធ្វើការក្នុងវិស័យសុខភាពសាធារណៈ អប់រំ វប្បធម៌ ពាណិជ្ជកម្ម យុវជន ការដោះមីន និងការអនុវត្តច្បាប់។ ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូត ក៍មានការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយពីទីភ្នាក់ងារប្រយុទ្ធជំងឺឆ្លងងអាមេរិក ចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាតុមូល ជាមួយក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និងអ្នកតស៊ូមតិលើបញ្ហានេះ ព្រមទាំងគោរពវិញ្ញាណក្ខន្ធ អ្នកបច្ចេកទេសរបស់អង្គការដោះមីនកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងពេលបំពេញការងារកាលពីខែមុន។កិច្ចការទាំងនេះ ជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជននៅសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម ក៏បានលើកឡើងថា ទឹកដីសៀមរាប ជាទឹកដីអច្ឆរិយៈ ជាទឹកដីដែលមានសម្បត្តិបេតិកភ័ណ្ឌវប្បធម៍ ជាកន្លែងដែលមានការជួបជុំប្រមូលផ្តុំ វិស័យទេសចរជាដើម នេះជាអ្វីដែលយើងចង់បង្ហាញទៅកាន់ពិភពលោក ស្ថានទូតសហរដ្ឋអាមេរិកធ្វើការលើទឹកដីប្រទេសកម្ពុជាក្នុង២៥រាជធានីខេត្តទាំងអស់ ដែលជាប្រទេសមានសម្បត្តិបេតិកភ័ណ្ឌ ជាកន្លែងដែលមានការប្រមូលផ្តុំនូវសេដ្ឋកិច្ចជាដើម។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជា គឺនៅតែបន្ដសហប្រតិបត្ដិការណ៍ជាមួយគ្នាជាប់ជានិច្ច។

សូមបញ្ជាក់ថា សប្តាហ៍ ស្ថានទូតអាមេរិក នៅសៀមរាប គឺបង្ហាញពីការងារជាបន្តបន្ទាប់របស់ស្ថានទូត ក្នុងការអបអរនូវទំនាក់ទំនងអាមេរិក-កម្ពុជា ឆ្នាំ២០២២ (AmCam2022) លើចំណងទាក់ទងយូរអង្វែង រវាងប្រជាជនអាមេរិក និងប្រជាជន នៃប្រទេសកម្ពុជា ក៏ដូចជាប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ទីក្រុងទេសចរណ៍វប្បធម៍សៀមរាបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះតេជគុណ គូ សុភាព រាជាគណៈថ្នាក់កិត្តិយស បង្ហាញព្រះទ័យរីករាយនៅពេលនិមន្តទស្សនានៅរមណីយដ្ឋានអង្គរ

ព្រះតេជគុណ គូ សុភាព រាជាគណៈថ្នាក់កិត្តិយស បង្ហាញព្រះទ័យរីករាយនៅពេលនិមន្តទស្សនានៅរមណីយដ្ឋានអង្គរ

លោកគ្រូអ្នកគ្រូក្នុងខេត្តសៀមរាប មានមោទនៈភាពដែលសម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ឆ្នាំ២០២២

លោកគ្រូអ្នកគ្រូក្នុងខេត្តសៀមរាប មានមោទនៈភាពដែលសម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ឆ្នាំ២០២២

Gratissnurr Ingen freespins utan insättning insättningsbonus

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.