Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា វាយតម្លៃខ្ពស់ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាដៃគូសហការដ៏ល្អ ដើម្បីសុខភាពព្រជាពលរដ្ឋ !

ដោយ Pothe Thun
09/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២នេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង ដោយថា ដំណើរទស្សនកិច្ចនេះ បាននាំមកនូវភាពស្និតស្នាល ទៅជួបដៃគូសហការដ៏សំខាន់ ដើម្បីស្វែងយល់ពីសុខភាពប្រជាពលរដ្ឋ។

ឯកឧត្តម ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប មានវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតនោះ បានបង្ហាញនូវសេចក្តីរាយការណ៍សង្ខេប យ៉ាងដូច្នេះថា៖ ខេត្តសៀមរាប មានមន្ទីរពេទ្យបង្អែកខេត្តចំនួន១ មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិចំនួន៤ និងមណ្ឌលសុខភាពចំនួន៩៣កន្លែង នៅតាមបណ្តាក្រុង-ស្រុកទាំង១២ និងឃុំ-សង្កាត់ទាំង១០០ ទូទាំងខេត្ត។

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានចាត់ទុកជាមន្ទីរពេទ្យប្រចាំតំបន់ ក្នុងនោះមានអ្នកជំងឺមកពីបណ្តាខេត្តជិតខាងផងដែរ ប្រមាណពី ១០ ទៅ ២០% ។ មន្ទីរពេទ្យ១នេះ ស្ថិតនៅកណ្តាលក្រុងសៀមរាប លើផ្ទៃដីជិត៤ ហិចតា មានគ្រែអ្នកជម្ងឺសរុប ៣៧០គ្រែ អត្រាស្នាក់នៅ ១១០% រយ:ពេលស្នាក់នៅជាមធ្យមពី ៥ថ្ងៃទៅ ១សប្តាហ៍ អត្រាមរណ:មានប្រមាណជា ២% ដែលក្នុងមូលហេតុចម្បងនៃការស្លាប់ គឺដោយសារតែជំងឺរលាកសួត រលាកផ្លូវដង្ហើម និងគ្រោះថ្នាក់ចរាចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សេចក្តីរាយការណ៍នេះ ក៏បានបង្ហាញឲ្យដឹងដែរថា កន្លងមកនេះ មន្ទីរពេទ្យបង្អែកខេត្ត បានទទួលការគាំទ្រពីមជ្ឈមណ្ឌលបង្ការជម្ងឺសហរដ្ឋអាមេរិក ទាំងឧបករណ៍វេជ្ជសាស្ត្រ និងផ្នែកបច្ចេកទេស ដែលជាផ្នែកមួយនៃការចូលរួមទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក មានប្រសាសន៍ថា៖ នៅក្នុងបរិបទបច្ចុប្បន្ននេះ វិស័យសុខាភិបាលពិតមានសារសំខាន់ណាស់ ព្រោះយើងទាំងអស់គ្នាត្រូវការសុខភាពរឹងមាំ មានសុខភាពទើបយើងអាចសម្រេចបាន លើគ្រប់កិច្ចការទាំងអស់ ហើយអ្វីកាន់តែរីករាយកក់ក្តៅនៅក្នុងដំណើរទស្សនកិច្ចនេះ គឺការបានជួបមន្រ្តីសុខាភិបាល បុគ្គលិកជំនាញពេទ្យឆ្នើមៗ កំពុងសកម្ម ថែទាំ ព្យាបាលអ្នកជម្ងឺបានល្អ ប្រកបដោយវិជ្ជាជីវ:

ឯកឧត្តម ក៏បានឲ្យដឹងដែរថា តាមរយ:ស្ថានទូតអាមេរិក មជ្ឈមណ្ឌលបង្ការជម្ងឺសហរដ្ឋអាមេរិក បានសហការយ៉ាងល្អប្រសើរជាមួយភាគីកម្ពុជា ក្នុងការជួយទប់ស្កាត់ជម្ងឺកូវីដ-១៩។ ក៏បានបង្ហាញនូវក្តីអបអរសាទរផងដែរ ជាមួយជោគជ័យរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពិសេសចំពោះកិច្ចដំណើរការដ៏ល្អ របស់មន្ទីរពិសោធន៍នៅក្នុងមន្ទីរពេទ្យមួយនេះ ដែលបានខិតខំប្រឹងប្រែង និងប្រើប្រាស់អស់លទ្ធភាព(US CDC Incinerator) ។ វាពិតជាប្រសើរខ្លាំងណាស់ ដែល(US CDC Incinerator) មិនសម្រាប់តែប្រតិបត្តិការ លើបញ្ហាកូវីដ-១៩ ប៉ុណ្ណោះទេ តែក៏សម្រាប់ប្រើប្រាស់ទៅលើ ប្រតិបត្តិការកំចាត់វីរ៉ុសជម្ងឺឆ្លងកាចសាហាវ ផ្សេងៗទៀតផងដែរ។

 

អត្ថបទ និងរូបភាព: លោកងិន គីមឡេង និងលោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមអភិបាលខេត្តសៀមរាប បង្ហាញពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងខេត្ត និងកិច្ចសហការល្អជាមួយសហរដ្ឋអាមេរិច ដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

ឯកឧត្តមអភិបាលខេត្តសៀមរាប បង្ហាញពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងខេត្ត និងកិច្ចសហការល្អជាមួយសហរដ្ឋអាមេរិច ដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

យោធាមីយ៉ាន់ម៉ា វាយប្រហារតាមអាកាសលើភូមិឋានអ្នកស្រុក ក្រុមចលនាតស៊ូចម្រុះប្រកាសសងសឹកលើផ្ទះអ្នកបើកយន្ដហោះចម្បាំង

យោធាមីយ៉ាន់ម៉ា វាយប្រហារតាមអាកាសលើភូមិឋានអ្នកស្រុក ក្រុមចលនាតស៊ូចម្រុះប្រកាសសងសឹកលើផ្ទះអ្នកបើកយន្ដហោះចម្បាំង

មន្ត្រីសុខាភិបាល ថៃណែនាំប្រជាជនខ្លួនឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម

មន្ត្រីសុខាភិបាល ថៃណែនាំប្រជាជនខ្លួនឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.