រដ្ឋមន្ត្រីសាធារណការបង្ហាញថា មណ្ឌលផ្តល់សេវាសាធារណៈនៅខេត្តសៀមរាប នឹងបង្កើនប្រសិទ្ធភាព តម្លាភាព លុបបំបាត់ការយកកម្រៃក្រៅ
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ការសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ នូវមណ្ឌលផ្តល់សេវាសាធារណៈ ទី៥ នៅក្នុងខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅជាន់ទី២ នៃផ្សារទំនើបហេរីថេក វ៉ក់ ក្នុងក្រុងសៀមរាប គឺដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ឱ្យបងប្អូនប្រជាពលរដ្ឋអាចទទួលបានសេវាសាធារណៈមួយប្រកបដោយប្រសិទ្ធភាព តម្លាភាព ទាន់ពេលវេលា និងចៀសវាងការខាតបង់ថវិកាដោយប្រើប្រាស់សេវារត់ការខាងក្រៅបន្ថែម ដូច្នេះចាប់ពីថ្ងៃនេះតទៅ ...