Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីសាធារណការបង្ហាញថា មណ្ឌលផ្តល់សេវាសាធារណៈនៅខេត្តសៀមរាប នឹងបង្កើនប្រសិទ្ធភាព តម្លាភាព លុបបំបាត់ការយកកម្រៃក្រៅ

ដោយ Pothe Thun
22/07/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ការសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ នូវមណ្ឌលផ្តល់សេវាសាធារណៈ ទី៥ នៅក្នុងខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅជាន់ទី២ នៃផ្សារទំនើបហេរីថេក វ៉ក់ ក្នុងក្រុងសៀមរាប គឺដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ឱ្យបងប្អូនប្រជាពលរដ្ឋអាចទទួលបានសេវាសាធារណៈមួយប្រកបដោយប្រសិទ្ធភាព តម្លាភាព ទាន់ពេលវេលា និងចៀសវាងការខាតបង់ថវិកាដោយប្រើប្រាស់សេវារត់ការខាងក្រៅបន្ថែម ដូច្នេះចាប់ពីថ្ងៃនេះតទៅ បងប្អូនប្រជាពលរដ្ឋ អាចមកទទួលសេវាសាធារណៈជាច្រើន ពីច្រកចេញចូលតែមួយនេះ ដូចជា៖ ការធ្វើឬប្តូរប័ណ្ណបើកបរ ផ្ទេកម្មសិទ្ធិយានយន្ត ការស្នើសុំស្លាកលេខយានយន្តជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យដំណើរការជាផ្លូវជាការ មណ្ឌលផ្តល់សេវាសាធារណៈនៅខេត្តសៀមរាប នៃផ្សារទំនើបហេរីថេក វ៉ក់ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ មានវត្តមានក្នុងឱកាសនោះដែរ មានឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្តសៀមរាប ជាច្រើនរូបទៀត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍បន្ថែមថា កន្លងមក ក្រសួងសាធារណការនិងដឹកជញ្ជូន បានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ នូវមណ្ឌលផ្តល់សេវាសាធារណៈ នៅរាជធានីភ្នំពេញចំនួន៤ទីតាំងរួចមកហើយ ដូច្នេះទីតាំងទី៥នេះ គឺស្ថិតនៅជាន់ទី២ នៃផ្សារទំនើបហេរីថេក វ៉ក់ ដែលមានអាសយដ្ឋានអគាលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ហើយចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះតទៅ បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្តសៀមរាប ក៏ដូចជាបណ្តាខេត្តដទៃទៀត អាចមកទទួលសេវាសាធារណៈដូចជា៖ ការចុះបញ្ជីរថយន្ត និងផ្ទេរកម្មសិទ្ធិយានយន្ត , ការប្ដូរបណ្ណបើកបរ , ការដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ចាប់ពីម៉ោង៨ព្រឹក ដល់ដល់៨យប់ ដែលមានរយៈពេល៧ថ្ងៃក្នុងមួយសប្តាហ៍ ។

ពាក់ព័ន្ធនឹងការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងខេត្តសៀមរាបនាពេលនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានបង្ហាញនូវការគាំទ្រទាំងស្រុង ចាត់ទុកថាមណ្ឌលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើទឹកដីខេត្តសៀមរាប ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងទំនើបកម្ម នៃការផ្ដល់សេវារដ្ឋបាល ឱ្យបានកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា ខេត្តសៀមរាប តាមរយៈការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដែលមានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុងស្រុក បាននឹងកំពុងបម្រើសេវាជូនប្រជាពលរដ្ឋយ៉ាងមមាញឹក និងការទទួលខុសត្រូវខ្ពស់ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវាដោយផ្ទាល់នៅផ្សារទំនើប ហេរីថេក វ៉ក និងអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត កុំចាំបាច់ពឹងពាក់អ្នកដទៃ (អ្នករត់ការ) ដែលនាំឲ្យខាតបង់ថវិកាច្រើន និងសូមឲ្យមន្ត្រីបំរើសេវារបស់យើង ធ្វើជាមន្ត្រីបំរើរាស្រ្ត ដោយស្មោះត្រង់ ផ្តល់សេវាជូនប្រជាពលរដ្ឋ បានកាន់តែលឿន និងឆាប់រហ័ស ហើយលុបបំបាត់នូវភាពអសកម្មទាំងឡាយ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស ,លោក ជា ស្រស់ ,លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: មណ្ឌលផ្តល់សេវាសាធារណៈនៅខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប សម្រេចយកភោជនីយដ្ឋាន “ វិមានមង្គល” ជាទីតាំងទី៥ សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កំរិតស្រាល

អាជ្ញាធរខេត្តសៀមរាប សម្រេចយកភោជនីយដ្ឋាន “ វិមានមង្គល” ជាទីតាំងទី៥ សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កំរិតស្រាល

ក្រុមការងារខេត្តចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃ ចំនួន២២វត្ត និងអាស្រមក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

ក្រុមការងារខេត្តចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃ ចំនួន២២វត្ត និងអាស្រមក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

អង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ និងអនុវត្តពិន័យអន្តរការណ៍

អង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ និងអនុវត្តពិន័យអន្តរការណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.