Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ក្រុមការងារខេត្តចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃ ចំនួន២២វត្ត និងអាស្រមក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

ដោយ Pothe Thun
22/07/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្ត ចុះជួយមូលដ្ឋានស្រុកបន្ទាយស្រី តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយសមាជិកសមាជិកាក្រុមការងារ នាំយកនូវទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាសម្រាប់វត្ត និងអាស្រមទាំង២២ ក្នុងស្រុកបន្ទាយស្រី ស្របពេលដល់រដូវកាលដែលព្រះសង្ឃ ត្រូវធ្វើវដ្តប្រតិបត្តិ ចូលព្រះវស្សា អស់កាលត្រីមាស សម្រាប់ជាចតុប្បច្ច័យភិក្ខុសង្ឃប្រើប្រាស់ ក៍ដូចជាតបទៅនឹងតម្រូវការចាំបាច់នៃដំណាក់កាលជួបការលំបាកដោយវិបត្តិជំងឺកូវី-១៩ ដែលកំពុងរាតត្បាតឆ្លងចូលសហគមន៍ជាបន្តបន្ទាប់ ហើយបងប្អូនប្រជាពលរដ្ឋត្រូវគោរពតាមសេចក្តីណែនាំ និងវិធានការ៣ការពារ៣កុំរបស់រាជរដ្ឋាភិបាល ពួកគាត់ពុំបានទៅជួបជុំធ្វើបុណ្យទាន ឬពិធីសាសនាផ្សេងៗ ដូចពេលមុនឡើយ ជាហេតុនៅតាមបណ្តាលវត្ត និងអាស្រមមួយចំនួនជួបនូវការខ្វះខាតផ្នែកចង្ហាន់។ អំណោយដែរប្រគេនដល់វត្ត និងអាស្រមចំនួន២២ទៀត សរុបរួមមាន៖ ថវិកា៩,៤០០,០០០ម៉ឹនរៀល ,អង្ករ១,១០០គ.ក្រ ,ទៀនចំណាំវស្សាចំនួន ២២គូ ,សាដក ១១០កញ្ចប់ ,មីជាតិ៤៤កេស ,ត្រីខ៤៤យួរ ,ទឹកត្រី៤៤យួរ ,ទឹកស៊ីអ៊ីវ៤៤យួរ ,ទឹកសុទ្ឋ៤៤កេស ,ទឹកក្រូច៤៤កេស,ដំណាប់ស្វាយ២០០កញ្ចប់ ,ម៉ាស១១,០០០ម៉ាស់ ,អង្ករសុខភាព២០០កញ្ចប់ និងអាល់កុល៤៤កានផងដែរ។

លោក ង៉ាន់ ភិរុណ មានប្រសាសន៍ថា សម្ភារ និងទេយ្យវត្ថុដែលបាននាំយកមកប្រគេននៅពេលនេះ គឺជាការចូលរួមរបស់សមាជិកសមាជិកាក្រុមការងារគណៈបក្សចុះពង្រឹងស្រុក ដែលបានបរិច្ចាគធនធានថវិកាសម្រាប់ចំណាយទិញ និងប្រគេនដល់ព្រះសង្ឃ តាជីដូនជីនៅក្នុងវត្តនិងអាស្រមទាំង២២ ក្នុងស្រុកបន្ទាយស្រី។ នៅកម្ពុជាវិស័យអាណាចក្រ និងពុទ្ឋចក្រតែងតែដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ។ ក្នុងការចូលរួមជួយស្តារ និងអភិវឌ្ឍន័សង្គមជាតិឱ្យរីកចំរើន ខណៈដែររាជរដ្ឋាភិបាលកម្ពុជា បានចែងក្នុងរដ្ឋធម្មនុញ្ញថា ព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ។ បើទោះបីកម្ពុជាបាននិងកំពុងជួបប្រទះបញ្ហាធំៗ ដូចជាបញ្ហាការរីករាលដាលជំងឺកូវីដ-១៩ បញ្ហាគ្រោះមហន្តរាយធម្មជាតិនានា ក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែអាចឈរក្នុងភាពជាម្ចាស់ការដោយខ្លួនឯងបាន ហើយបានកសាងនូវសមិទ្ធផលជាច្រើនពាសពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈខេត្តសៀមរាបបច្ចុប្បន្ន កំពុងបន្តស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលផ្លូវទាំងនេះកំពុងសាងសង់ ហើយគ្រោងនឹងរួចរាល់ជាស្ថាពរតាមផែនការគ្រោងទុក នៅចុងឆ្នាំ២០២១នេះ។

លោក ង៉ាន់ ភិរុណ ក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ របស់សមាជិកសមាជិកានៃក្រុមការងារទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ទោះតិចក្តីច្រើនក្តី ដើម្បីយកមកចែករំលែកដល់ទីអារាម ជួយរំលែកការលំបាក ក្នុងដំណាក់កាលដោយសារជំងឺកូវីដ-១៩ កំពុងរីករាលដាលគួរឱ្យបារម្ភ ដែលនេះបង្ហាញឱ្យឃើញពីវប្បធម៌ចែករំលែក ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងបង្ហាញពីទឹកចិត្តនិងស្មារតីយកអាសារ ជួយសង្គ្រោះគ្នាទៅតាមលទ្ឋភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ក្នុងឱកាសនោះដែរលោកអភិបាលរងខេត្ត ក៍បានអំពាវនាវដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់ ត្រូវចូលរួមអនុវត្តតាមសេចក្តីជូនដំណឹង និងសេចក្តីណែនាំនានារបស់រដ្ឋបាលខេត្ត ជាពិសេសត្រូវប្រកាន់ខ្ជាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៍ដូចជាវិធានការរាជរដ្ឋាភិបាល៣ការពារ និង៣កុំ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះដើម្បីរួមគ្នាការពារទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ បន្តឆ្លងរីករាលដាលចូលសហគមន៍បន្តទៀត ដោយត្រូវចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារឲ្យបានជាប្រចាំ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទៀនវស្សាស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ និងអនុវត្តពិន័យអន្តរការណ៍

អង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ និងអនុវត្តពិន័យអន្តរការណ៍

ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត ផ្តល់ទឹកបរិសុទ្ធចំនួន៥០០យូរ និងអាកុល២កាន ព្រមទាំងថវិកាមួយចំនួនដល់ទីតាំងចាក់វ៉ាក់សាំង ក្នុងស្រុកអង្គរធំ

ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត ផ្តល់ទឹកបរិសុទ្ធចំនួន៥០០យូរ និងអាកុល២កាន ព្រមទាំងថវិកាមួយចំនួនដល់ទីតាំងចាក់វ៉ាក់សាំង ក្នុងស្រុកអង្គរធំ

រយៈ៣ថ្ងៃខេត្តសៀមរាប ទទួលបងប្អូនពលរដ្ឋត្រលប់ពីក្រៅប្រទេសចំនួនជាង៣ពាន់នាក់ ខណៈអាជ្ញាធរខេត្តកំពុងសិក្សា និងត្រៀមបន្ថែមទីតាំងព្យាបាលកម្រិតស្រាល និងធ្វើចត្តាឡីស័កបន្ថែមទៀត

រយៈ៣ថ្ងៃខេត្តសៀមរាប ទទួលបងប្អូនពលរដ្ឋត្រលប់ពីក្រៅប្រទេសចំនួនជាង៣ពាន់នាក់ ខណៈអាជ្ញាធរខេត្តកំពុងសិក្សា និងត្រៀមបន្ថែមទីតាំងព្យាបាលកម្រិតស្រាល និងធ្វើចត្តាឡីស័កបន្ថែមទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.