Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រយៈ៣ថ្ងៃខេត្តសៀមរាប ទទួលបងប្អូនពលរដ្ឋត្រលប់ពីក្រៅប្រទេសចំនួនជាង៣ពាន់នាក់ ខណៈអាជ្ញាធរខេត្តកំពុងសិក្សា និងត្រៀមបន្ថែមទីតាំងព្យាបាលកម្រិតស្រាល និងធ្វើចត្តាឡីស័កបន្ថែមទៀត

ដោយ Pothe Thun
22/07/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាប បានទទួលប្រជាពលរដ្ឋដែរវិលត្រលប់ពីក្រៅប្រទេសបានចំនួនជាង៣៨០០នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងកំពុងបន្តធ្វើចត្តាឡីស័កក្នុងខេត្ត បន្ទាប់ពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចយកខេត្តសៀមរាបជាខ្សែត្រៀមទី២ ក្រោយពីខេត្តឧត្តរមានជ័យកំពុងខ្វះខាតកន្លែង មិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។

មានប្រសាសន៍ក្នុងប្រជុំជាមួយថ្នាក់ដឹកនាំក្នុងខេត្តតាមវីឌីអូ Zoom នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឲ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃពលរដ្ឋដែរត្រឡប់មកពីក្រៅប្រទេសចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណជាង៣០០នាក់ តាមច្រកខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលភាគច្រើនវិលមកពីប្រទេសថៃ។ ក្នុងនោះសម្រាប់ខេត្តសៀមរាបមានមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងមណ្ឌលចត្តាស័កចំនួន០៦ មានដូចជា៖ មណ្ឌលសាលាគរុកុសល្យ និងវិក្រឹតការខេត្ត ,មណ្ឌលវិទ្យាល័យអង្គរ ,មណ្ឌលវិទ្យាល័យសម្តេចឱ ,មណ្ឌលវិទ្យាល័យ១០ មករា ,មណ្ឌលវិទ្យាល័យហ៊ុន សែន វត្តស្វាយ និងមណ្ឌលថ្មីភោជនីដ្ឋានវិមានមង្គល។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា បច្ចុប្បន្នអាជ្ញាធរខេត្ត បាននឹងកំពុងបន្ថែមចំនួនរយៈពេលនៃការធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋ ដែលវិលត្រលប់មកពីក្រៅប្រទេសរហូតដល់២១ថ្ងៃ ដើម្បីបញ្ជៀសការរីករាលដាលវីរុសបំប្លែងខ្លួនថ្មីប្រភេទឌែលតា (Delta ) ខណៈវីរុសបំប្លែងខ្លួនថ្មីនេះ កំពុងបង្កការភ័យខ្លាំងទៅលើប្រជាពលរដ្ឋខ្មែរចំណាកស្រុកមកពីក្រៅប្រទេស ដែលមេរោគនេះមានភាពកាចសាហាវជាងមេរោគធម្មតា។ ក្នុងនោះការបញ្ជូនអ្នកវិលត្រលប់មកពីក្រៅប្រទេសមកខេត្តសៀមរាប អាជ្ញាធរខេត្តបានបែងចែកជា០២ផ្នែកគឺ ទី១.ចត្តាឡីស័ក និងទី២.មកសម្រាកព្យាបាលជំងឺកូវីដ-១៩ ហើយពួកគាត់ទាំងនោះ អាចប្រឈមខ្លាំងជាមួយជំងឺបំលែកខ្លួនប្រភេទថ្មី។ ចាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមការងារទាំងអស់ត្រូវយកការងារទប់ស្កាត់ជំងឺកូវីដ-១៩នេះ ជាការងារអតិភាព ដោយត្រូវបង្កើនកិច្ចសហការត្រួតពិនិត្យផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាបរិស្ថានផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមវិជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដសៀមរាប បានបញ្ជាក់ថាបច្ចុប្បន្នខេត្តសៀមរាប កំពុងស្ថិតនៅលើបន្ទាត់ក្រហមនៅឡើយ ដូចនេះសូមឲ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយវិធាន៣កុំ និង៣ការពារ ឱ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណ: បច្ចុប្បន្នជំងឺនេះកំពុងតែមានការកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តរបស់យើង៕

អត្ថបទ៖ លោក បុង ឆវន្ត ,រូបភាព៖ លោក វី សុវត្ត
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ពលរដ្ឋត្រលប់ពីក្រៅប្រទេស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប នឹងបានទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃគ្រប់ៗគ្នា

ជនបរទេសដែលស្នាក់នៅសៀមរាប សម្ដែងការរីករាយចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយមិនគិតថ្លៃជូនពួកគាត់

អ្នកជំនាញបុរាណវិទ្យា ប្រទះឃើញ ក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ខណៈដែលធ្វើកំណាយជួសជុលខ្លោងទ្វារក្រុងអង្គរធំ

អ្នកជំនាញបុរាណវិទ្យា ប្រទះឃើញ ក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ខណៈដែលធ្វើកំណាយជួសជុលខ្លោងទ្វារក្រុងអង្គរធំ

មនុស្ស២នាក់បានរងរបួស និងរថយន្ត២គ្រឿងទៀតត្រូវបានឆេះក្នុងករណីគ្រោះថ្នាក់ចរាចរក្នុងស្រុកពួក

មនុស្ស២នាក់បានរងរបួស និងរថយន្ត២គ្រឿងទៀតត្រូវបានឆេះក្នុងករណីគ្រោះថ្នាក់ចរាចរក្នុងស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.