Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ជនបរទេសដែលស្នាក់នៅសៀមរាប សម្ដែងការរីករាយចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយមិនគិតថ្លៃជូនពួកគាត់

ដោយ Pothe Thun
22/07/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជនបរទេសជាច្រើននាក់ដែរបច្ចុប្បន្នកំពុងស្នាក់នៅក្នុងខេត្ដសៀមរាប បានសម្ដែងការរីករាយចំពោះរដ្ឋាភិបាលកម្ពុជាក្រោយពួកគាត់ទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដោយមិនគិតថ្លៃ ដូចជាប្រជាពលរដ្ឋខ្មែរដែរ។

ពួកគាត់បានលើកឡើងថា ពួកគាត់មួយចំនួនបានរស់នៅខេត្ដសៀមរាប ប្រទេសកម្ពុជា ជាច្រើនឆ្នាំហើយ ចំពោះការបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃនេះ គឺពិតជាធ្វើពួកគាត់សប្បាយចិត្ដខ្លាំងណាស់ ព្រោះថាការចាក់វ៉ាក់សាំងនេះ វានឹងអាចជួយការពារពួកគាត់បានពីមេរោគកូវីដ-១៩។ ពួកគាត់សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្ដទុកដាក់ដល់ជនបរទេសដែលបានស្នាក់នៅក្នុងខេត្ដសៀមរាបអស់។

បើតាមលោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងជាប្រធានមណ្ឌលផ្តល់វ៉ាក់សាំង បានមានប្រសាសន៍ថា ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបនេះ គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងមិនគិតថ្លៃ ដែលបានអនុវត្ដចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺផ្តល់ជូនដល់ចំពោះជនបរទេសដែលបានស្នាក់នៅ និងកំពុងធ្វើការងារនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះ ហើយចំពោះជនបរទេសដែលបានចុះឈ្មោះចាក់វ៉ាក់ គឺមានចំនួនប្រមាណជាង២ពាន់នាក់ផងដែរ។ លោកថានៅថ្ងៃចាក់វ៉ាក់សាំងលើកទី១ លើជនបរទេសបានចំនួនជាង៧រយនាក់ ហើយពួកគាត់បានបន្ដទៅទទួលវ៉ាក់សាំង ជាបន្ដបន្ទាប់រហូតគ្រប់ចំនួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅរដ្ឋបាលខេត្តបានជូនដំណឹងដល់ជនបរទេសដែររស់នៅខេត្តសៀមរាប ដែលមានបំណងចង់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនៅឯកសារពាក់ព័ន្ធដែលមានដូចជា៖ លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅ ក្នុងប្រទេសកម្ពុជានៅមានសុពលភាព ហើយចំពោះជនបរទេស ទាំងឡាយណាដែលមានទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណងចង់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺត្រូវទៅធ្វើការពន្យាទិដ្ឋាការនៃការស្នាក់នៅ ក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធីដែលមានជាធរមាន និងលិខិតបញ្ជាក់សុខភាព ឬវេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំនានាដែលកំពុប្រើប្រាស់ជារៀងរាល់ថ្ងៃប្រសិនបើមាន៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជនបរទេស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញបុរាណវិទ្យា ប្រទះឃើញ ក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ខណៈដែលធ្វើកំណាយជួសជុលខ្លោងទ្វារក្រុងអង្គរធំ

អ្នកជំនាញបុរាណវិទ្យា ប្រទះឃើញ ក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ខណៈដែលធ្វើកំណាយជួសជុលខ្លោងទ្វារក្រុងអង្គរធំ

មនុស្ស២នាក់បានរងរបួស និងរថយន្ត២គ្រឿងទៀតត្រូវបានឆេះក្នុងករណីគ្រោះថ្នាក់ចរាចរក្នុងស្រុកពួក

មនុស្ស២នាក់បានរងរបួស និងរថយន្ត២គ្រឿងទៀតត្រូវបានឆេះក្នុងករណីគ្រោះថ្នាក់ចរាចរក្នុងស្រុកពួក

មនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចររថយន្ត និងម៉ូតូ ក្នុងស្រុកសូទ្រនិគម

មនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចររថយន្ត និងម៉ូតូ ក្នុងស្រុកសូទ្រនិគម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.