Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ និងអនុវត្តពិន័យអន្តរការណ៍

ដោយ Pothe Thun
22/07/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ហៅកាត់ថា ក.ប.ប បានចាប់ផ្តើមមមាញឹកក្នុងការផ្សព្វផ្សាយ និងអនុវត្ត នូវប្រកាសអន្តរក្រសួងលេខ៖ ៣៣៨ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ស្តីពីនីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ សកម្មភាពផ្សព្វផ្សាយ និងអនុវត្តប្រកាសនេះ គឺធ្វើឡើងតាមទីតាំងគោលដៅមួយចំនួនដូចជា៖ តាមស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈ ,កន្លែងចែកចាយគ្រឿងឧបភោគបរិភោគតាមម៉ាត និងផ្សារទំនើប ក្នុងក្រុង/ខេត្តសៀមរាប។

បើតាមលោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត បានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដានេះថា ប្រកាសអន្តរក្រសួងនេះត្រូវបានអនុម័តឡើងក្នុងគោលបំណងកំណត់នីតិវិធី និងសិទ្ធិពិន័យអន្តរការណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងមានវិសាលភាពលើការពិន័យអន្តរការណ៍លើអំពើល្មើសដែលមានចែងក្នុងមាត្រា៤១ ,មាត្រា៤៤ ,មាត្រា៤៥ ,មាត្រា៤៨ និងមាត្រា៤៩ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ក្នុងនោះចំពោះមាត្រា៤១ សម្រាបបុគ្គលដែលល្មើសនឹងមាត្រាអាចនឹងត្រូវពិន័យអន្តរការណ៍រហូតដល់ ២០លានរៀល លើអំពើមិនសុចរិតក្នុងធុរកិច្ច មានជាអាទ៍បទល្មើសពាក់ព័ន្ធនឹងគុណភាព និងប្រភពទំនិញ ការធ្វើអោយអ្នកប្រើប្រាស់មានការភាន់ច្រលំអំពីថ្លៃ និងគុណភាពទំនិញ និងសេវា ការបំភាន់ ឬធ្វើអោយមានការភាន់ច្រឡំទាក់ទងទៅនឹងបរិមាណ រង្វាស់រង្វាល់ ក្រិតខ្នាត ភាពមិនសមតាមបំណង ចរិតលក្ខណៈទំនិញជាដើម។ល។ ចំពោះមាត្រា៤៤ បុគ្គលល្មើសអាចនឹងពិន័យរហូតដល់៥០លានរៀល ចំពោះការអនុវត្តមិនសុចរិតដូចយ៉ាង ការសន្យាផ្តល់អំណោយ រង្វាន់ ឬវត្ថុឥតគិតថ្លៃដ៏ទៃទៀត ក្នុងចេតនាភូតកុហុក ឬបោកប្រាស់អ្នកប្រើប្រាស់។ល។ មាត្រា៤៥ ជនល្មើសអាចនឹងត្រូវពិន័យរហូតដល់៨០លានរៀល សម្រាប់បទល្មើសទាក់ទងទៅនឹងគម្រោងលក់បែបពីរ៉ាមីដ ឬលក់ទំនិញដែលភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មដោយមិនពិតជាដើម។

លោក ខៀវ បញ្ញាវឌ្ឍន៍ បញ្ជាក់ថា ក្នុងនីតិវិធីពិន័យអន្តរការណ៍នេះ បុគ្គុលល្មើសអាចបង់ប្រាក់ពិន័យអន្តរការណ៍ជូនមន្ត្រីសើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ភ្លាមៗ ឬយ៉ាងយូរ៣០ថ្ងៃ ចាប់ពីសមីខ្លួនទទួលបានឯកសារ ហើយក្នុងករណីដែលជនល្មើសមិនបានបង់ប្រាក់ពិន័យអន្តរការណ៍ និងមិនបានដាក់ពាក្យបណ្តឹងតវ៉ាក្នុងរយៈពេលកំណត់ នោះ នឹងត្រូវមានចំណាត់ការតាមនីតិវិធីតុលាការ។ ស្របពេលជាមួយគ្នានេះដែរ ប្រសិនបើបុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. មានសិទ្ធប្តឹងទៅគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ យ៉ាងយូរក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីទទួលបានសេចក្តីសម្រេច។ ចំពោះបុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេច របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ មានសិទ្ធប្តឹងទៅតុលាការមានសមត្ថកិច្ចក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ ចាប់ពីថ្ងៃទទួលបានសចក្តីសម្រេច៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក.ប.ប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត ផ្តល់ទឹកបរិសុទ្ធចំនួន៥០០យូរ និងអាកុល២កាន ព្រមទាំងថវិកាមួយចំនួនដល់ទីតាំងចាក់វ៉ាក់សាំង ក្នុងស្រុកអង្គរធំ

ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត ផ្តល់ទឹកបរិសុទ្ធចំនួន៥០០យូរ និងអាកុល២កាន ព្រមទាំងថវិកាមួយចំនួនដល់ទីតាំងចាក់វ៉ាក់សាំង ក្នុងស្រុកអង្គរធំ

រយៈ៣ថ្ងៃខេត្តសៀមរាប ទទួលបងប្អូនពលរដ្ឋត្រលប់ពីក្រៅប្រទេសចំនួនជាង៣ពាន់នាក់ ខណៈអាជ្ញាធរខេត្តកំពុងសិក្សា និងត្រៀមបន្ថែមទីតាំងព្យាបាលកម្រិតស្រាល និងធ្វើចត្តាឡីស័កបន្ថែមទៀត

រយៈ៣ថ្ងៃខេត្តសៀមរាប ទទួលបងប្អូនពលរដ្ឋត្រលប់ពីក្រៅប្រទេសចំនួនជាង៣ពាន់នាក់ ខណៈអាជ្ញាធរខេត្តកំពុងសិក្សា និងត្រៀមបន្ថែមទីតាំងព្យាបាលកម្រិតស្រាល និងធ្វើចត្តាឡីស័កបន្ថែមទៀត

ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប នឹងបានទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃគ្រប់ៗគ្នា

ជនបរទេសដែលស្នាក់នៅសៀមរាប សម្ដែងការរីករាយចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយមិនគិតថ្លៃជូនពួកគាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.