Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អាជ្ញាធរខេត្តសៀមរាប សម្រេចយកភោជនីយដ្ឋាន “ វិមានមង្គល” ជាទីតាំងទី៥ សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កំរិតស្រាល

ដោយ Pothe Thun
22/07/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប សម្រេចយកភោជនីយដ្ឋាន “ វិមានមង្គល” ជាទីតាំងទី៥ សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កំរិតស្រាល
86
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីខេត្តសៀមរាប មានការរីករាលដាលនៃជំងឺកូវីដ-១៩ កើនឡើងជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃ អាជ្ញាធរខេត្ដបានសម្រេចយកភោជនីយដ្ឋាន វិមានមង្គល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាទីតាំងទី៥ សម្រាប់ដាក់ព្យាបាលអ្នកមានជំងឺកូវីដ-១៩ ដែលមានកំរិតស្រាល បន្ទាប់ពីទីតាំងដែលបាននឹងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មិនមានគ្រែគ្រប់គ្រាន់សម្រាប់ដាក់អ្នកជំងឺ។

មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យទីតាំងទី៥ នៅល្ងាចថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប បញ្ជាក់ថា ការសម្រេចយកភោជនីយដ្ឋាន វិមានមង្គល ជាទីតាំងសម្រាប់ដាក់អ្នកជំងឺដើម្បីព្យាបាលជំងឺកូវីដ-១៩នេះ គឺដើម្បីសម្រួលដល់កន្លែងព្យាបាលអ្នកជំងឺមួយចំនួនទៀត ក្នុងក្រុងសៀមរាប ខណ:អ្នកវិជ្ជមានកូវីដ-១៩ មានការកើនឡើងជាបន្ដបន្ទាប់គួរឲ្យកត់សម្គាល់។ ឯកឧត្តមបន្ថែមថា ភោជនីយដ្ឋាន វិមានមង្គលជាកន្លែងទី៥ សម្រាប់ព្យាបាលអ្នកជំងឺមានកំរិតស្រាល ដែលទីតាំងនេះអាជ្ញាធរគ្រោងនឹងដាក់គ្រែក្នុងអាគារជាង៣០០គ្រែ និងខាងក្រៅអាគារប្រហែលជាជិត១,០០០គ្រែបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមវេជ្ជបណ្ឌិត បានឲ្យដឹងដែរថា នៅក្នុងក្រុងសៀមរាប មានទីតាំងកន្លែងព្យាលបាលអ្នកជំងឺចំនួន៥កន្លែង ទីតាំងទី១- នៅមន្ទីរពេទ្យបង្អែកខេត្ដមានចំនួន៤០គ្រែ សម្រាប់ព្យាលអ្នកជំងឺមានកំរិតធ្ងន់សង្គ្រោះបន្ទាន់, ទី២- នៅសាលាគរុកោសល្យ និងវិក្រិត្ដការខេត្ដ សម្រាប់ព្យាបាលអ្នកជំងឺកំរិតធម្យម ដែលអាចដាក់អ្នកជំងឺពី៨០នាក់ ទៅ១០០នាក់ , ទី៣- នៅវិទ្យាល័យអង្គរ សម្រាប់អ្នកជំងឺមានកំរិតស្រាល, ទី៤- នៅវិទ្យាល័យ ១០មករា១៩៧៩ និងទី៥ គឺភោជនីយដ្ឋាន វិមានមង្គល នេះ។ ជាមួយគ្នានោះកន្លែងព្យាបាលជំងឺកូវីដ-១៩ ទី៥នេះ គឺសម្រាប់តែដាក់តែអ្នកមានវិជ្ជមានកូវីដ-១៩ ដែលបានរកឃើញនៅតាមណ្ឌលចត្ដាឡីស័កនៅក្នុងក្រុងសៀមរាប រួមមាន៖ នៅមណ្ឌលចត្ដាឡីស័ក ,វិទ្យាល័យសម្ដេចឪ ,សាលារៀនវត្ដស្វាយ និងទីតាំងមណ្ឌលចត្ដាឡីស័កក្នុងស្រុកមួយចំនួនជាប់ក្រុងសៀមរាប។

ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះ ខេត្តសៀមរាបមានចំនួនអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យអាជ្ញាធរខេត្តមានការព្រួយបារម្ភយ៉ាងខ្លាំង។ ចំពោះការរៀបចំទីតាំងសម្រាប់ដាក់អ្នកជំងឺទី៥នេះ វាជាការងារបន្ទាន់ដែរអាជ្ញាធរខេត្តត្រូវយកចិត្តទុកដាក់រៀបចំបន្ទាន់ ស្របពេលដែរខេត្តសៀមរាប ក៏កំពុងក្លាយជាខេត្តដែលត្រូវទទួលប្រជាពលរដ្ឋមកពីក្រៅប្រទេសមានចំនួនច្រើន ហើយបន្ទាប់ពីខេត្តសៀមរាបក្លាយជាខ្សែត្រៀមទី២ សម្រាប់ទទួលប្រជាពលរដ្ឋ ដែលទើបត្រឡបមកពីក្រៅប្រទេស ជាពិសេសការបញ្ជូនមកពីខេត្តឧត្តរមានជ័យ ខណ:ខេត្តឧត្តរមានជ័យកំពុងជួនការខ្វះខាតកន្លែងមិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា អ្វីដែលគួរឲ្យព្រួយបារម្ភមួយទៀតនោះ គឺបញ្ហាការរកឃើញវីរុសបំប្លែងខ្លួនថ្មីប្រភេទ ឌែលតា (Delta) ដោយបច្ចុប្បន្ន វីរុសបំប្លែងខ្លួនថ្មីនេះ កំពុងបង្កការភ័យខ្លាំងទៅលើប្រជាពលរដ្ឋខ្មែរ ចំណាកស្រុកមកពីក្រៅប្រទេស ដែលមេរោគនេះមានភាពកាចសាហាវជាងមេរោគធម្មតា។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងរួចរាល់ ឬមិនទាន់ចាក់ក្ដី ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ និង ៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណ: បច្ចុប្បន្នជំងឺនេះកំពុងតែមានការកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តរបស់យើង។

សូមជម្រាបថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: គិតត្រឹមព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប រកបានឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៣,៤២០នាក់ ,បានព្យាបាលជាសះស្បើយចំនួន១,៦០៩នាក់ ,ស្លាប់៣៣នាក់ និង១,៧៧៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ស្រុកសូទ្រនិគម៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ
កែសម្រួល៖ លោក លីវ សុខុន

Tags: ព្យាបាលអ្នកជំងឺកូវីដ-១៩ភោជនីយដ្ឋាន “ វិមានមង្គល”
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារខេត្តចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃ ចំនួន២២វត្ត និងអាស្រមក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

ក្រុមការងារខេត្តចុះជួយស្រុកបន្ទាយស្រី នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃ ចំនួន២២វត្ត និងអាស្រមក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

អង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ និងអនុវត្តពិន័យអន្តរការណ៍

អង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ និងអនុវត្តពិន័យអន្តរការណ៍

ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត ផ្តល់ទឹកបរិសុទ្ធចំនួន៥០០យូរ និងអាកុល២កាន ព្រមទាំងថវិកាមួយចំនួនដល់ទីតាំងចាក់វ៉ាក់សាំង ក្នុងស្រុកអង្គរធំ

ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត ផ្តល់ទឹកបរិសុទ្ធចំនួន៥០០យូរ និងអាកុល២កាន ព្រមទាំងថវិកាមួយចំនួនដល់ទីតាំងចាក់វ៉ាក់សាំង ក្នុងស្រុកអង្គរធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.