ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងអប់រំ៖សាលាមត្តេយ្យសិក្សាសហគមន៍ប្រមាណ៣ពាន់សាលា នឹងត្រូវដាក់បញ្ជុលជាកម្រងសាលារបស់រដ្ឋ
សាលាមត្តេយ្យសិក្សានៅទូទាំងប្រទេសមានចំនួនសរុបជាង ៨ពាន់សាលា ក្នុងនោះសាលាមត្តេយ្យសិក្សាសហគមន៍ប្រមាណ ៣ពាន់សាលានៅពេលខាងមុខ នឹងត្រូវបន្តពង្រឹងគុណភាពឱ្យមានស្តង់ដារ ដើម្បីដាក់បញ្ជុលជាកម្រងសាលារបស់រដ្ឋ ទន្ទឹមនោះ លោកគ្រូ អ្នកគ្រូនៃសាលាមត្តេយ្យសិក្សាសហគមន៍ទាំងនោះ ក៏នឹងទទួលបានការបណ្តុះបណ្តាល និងប្រាក់បៀរវត្សរ៍ផងដែរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ...