Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងអប់រំ៖សាលាមត្តេយ្យសិក្សាសហគមន៍ប្រមាណ៣ពាន់សាលា នឹងត្រូវដាក់បញ្ជុលជាកម្រងសាលារបស់រដ្ឋ

ដោយ Pothe Thun
31/08/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងអប់រំ៖សាលាមត្តេយ្យសិក្សាសហគមន៍ប្រមាណ៣ពាន់សាលា នឹងត្រូវដាក់បញ្ជុលជាកម្រងសាលារបស់រដ្ឋ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាលាមត្តេយ្យសិក្សានៅទូទាំងប្រទេសមានចំនួនសរុបជាង ៨ពាន់សាលា ក្នុងនោះសាលាមត្តេយ្យសិក្សាសហគមន៍ប្រមាណ ៣ពាន់សាលានៅពេលខាងមុខ នឹងត្រូវបន្តពង្រឹងគុណភាពឱ្យមានស្តង់ដារ ដើម្បីដាក់បញ្ជុលជាកម្រងសាលារបស់រដ្ឋ ទន្ទឹមនោះ លោកគ្រូ អ្នកគ្រូនៃសាលាមត្តេយ្យសិក្សាសហគមន៍ទាំងនោះ ក៏នឹងទទួលបានការបណ្តុះបណ្តាល និងប្រាក់បៀរវត្សរ៍ផងដែរ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្ថិតក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសដល់បុគ្គលិកអប់រំជាង៦០០រូប ស្ថិតនៅសាលាគរុកោសល្យនិងវិក្រិត្យការខេត្តសៀមរាប នាថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៣នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ក្នុងនោះដែរ បញ្ចកោណទី១ គឺការអភិវឌ្ឍធនធានមនុស្ស ដែលក្រសួងអប់រំ យុវជន និងកីឡា មានភារកិច្ច ពង្រឹងធនធានមនុស្សគ្រប់កម្រិតលើវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន លើកកម្ពស់ការអប់រំឌីជីថល កាលើកកម្ពស់សុខភាពសិក្សា និងការផ្តល់អាហាររូបករណ៍ដល់សិស្សក្រីក្រ ព្រមទាំងពង្រឹងអភិបាលកិច្ចគ្រឹៈស្ថានឧត្តមសិក្សាផងដែរ។

ឯកឧត្តម បញ្ជាក់ថា ការពង្រឹងធនធានមនុស្ស ចាប់ផ្ដើមពីកុមារ កុមារដែលបានឆ្លងកាត់មត្តេយសិក្សា ពួកគាត់មានភាពក្លាហាន មានការលូតលាស់ និងយល់ដឹងពាក់ព័ន្ឋទៅនឹងអាហារូបត្ថម្ភ ហើយភាពក្លាហាននេះ ធ្វើឱ្យកុមារទាំងនោះអាចរៀនចប់បឋមសិក្សា មធ្យមសិក្សា និងអាចឈានទៅដល់ឧត្តមសិក្សា។ តាមរបាយការណ៍ ចំនួនសិស្សចូលរៀននៅមត្តេយ្យសិក្សាអាយុ ៥ឆ្នាំ បានកើនឡើង៦៥% រីឯអត្រាចូលរៀននៅបឋមសិក្សាមានចំនួន ៩៩% នៃអត្រារួម១០៤% ដែលមានន័យថាកុមារកម្ពុជាជាច្រើន បានចូលរៀនតាមអាយុ និងមួយចំនួនទៀត បានចូលរៀនយឺត ដោយសារកត្តាជីវភាពគ្រួសារក្រីក្រ និងកត្តាខ្វះការយល់ដឹងពីសារៈសំខាន់នៃមត្តេយ្យសិក្សា របស់មាតាបិតាអាណាព្យាបាល។ ជាមួយនឹងការកើនឡើងនៃសិស្សានុសិស្សនេះ ក្រសួងអប់រំយុវជន អប់រំ និងកីឡា នឹងបន្តជំរុញ និងពង្រឹងគុណភាពការសិក្សានៅសាលាមេត្តេយ្យបន្ថែមទៀត ចំពោះកម្រិតបឋមសិក្សា ក៏នឹងផ្តោតលើការលើកកម្ពស់អំណានដំបូង ដើម្បីកសាងមូលដ្ឋានគ្រឺះរបស់កុមារកម្ពុជាក្នុងការអាន សរសេរ និងរៀនផ្នែក គណិតវិទ្យានិងវិទ្យាសាស្ត្រផងដែរ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី និងលោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: មត្តេយ្យសិក្សាសហគមន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

រដ្ឋបាលស្រុកអង្គរជុំ រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០២៣

រដ្ឋបាលស្រុកអង្គរជុំ រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០២៣

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីកំណត់របៀបវារៈនិងកាលបរិច្ឆេទបន្តសម័យប្រជុំពេញអង្គ

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីកំណត់របៀបវារៈនិងកាលបរិច្ឆេទបន្តសម័យប្រជុំពេញអង្គ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.