Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលស្រុកអង្គរជុំ រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០២៣

ដោយ Pothe Thun
01/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលស្រុកអង្គរជុំ រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០២៣
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកអង្គរជុំ អាណត្តិទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ទេស ច័ន្ទគីរី និងឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ព្រមទាំងអស់លោក លោកស្រីក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកអង្គរជុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋសរុប ៣៥៣នាក់។

លោក ភន់ សុខុម អភិបាលស្រុកអង្គរជុំ មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍស្រុកឃុំ ព្រមទាំងបញ្ហាប្រឈមនានាដែលកើតមានរយៈកាលកន្លងមក។ ម្យ៉ាងទៀតវេទិកានេះ ក៏ផ្ដល់ឱកាសផងដែរជូនបងប្អូនប្រជាពលរដ្ឋអ្នកពាក់ព័ន្ធទាំងអស់ បានបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពរ តាមតម្រូវការជាក់ស្ដែងនានានៅមូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាឧបករណ៍ និងជាឱកាសដ៏មានសារៈសំខាន់សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងបុរស និងស្ត្រីគ្រប់សមាសភាព ពិសេសយុវវ័យ និងជនងាយរងគ្រោះ ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ខ្លួន។ វេទិកានេះដែរ ក៏ជាការផ្តល់នូវពត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាដែលមានឡើង និងទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយជូន និងការជម្រុញឲ្យមានការចូលរួម និងបង្កើនឲ្យមានភាពស្និទស្នាលរវាងអ្នកផ្តល់សេវាសាធារ ណៈ និងអ្នកមកទទួលសេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរឡើង ។

សូមជម្រាបថា ក្នុងអង្គវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋទាំង ៧ឃុំ បានលើនូវសំណួរសំណូមពរចំនួន២៥ ជាមួយគ្នានោះតំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធ ក៏បានធ្វើការបកស្រាយបំភ្លឺ និងដោះស្រាយបានចំនួន ២២សំណួរ/សំណូមពរ ហើយរាល់សំណួរ សំណូមពរដែលមិនទានបានស្រាយបំភ្លឺ និងផ្តល់លទ្ធផលតាមរយៈអាជ្ញាធរមូលដ្ឋានរបស់បងប្អូននៅពេលក្រោយផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: រដ្ឋបាលស្រុកអង្គរជុំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីកំណត់របៀបវារៈនិងកាលបរិច្ឆេទបន្តសម័យប្រជុំពេញអង្គ

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីកំណត់របៀបវារៈនិងកាលបរិច្ឆេទបន្តសម័យប្រជុំពេញអង្គ

អភិបាលខេត្តសៀមរាប ចុះជួប និងលើកទឹកចិត្តដល់ក្មេងស្រីតស៊ូធ្វើដំណើរទៅសាលារៀនដោយជិះពោងលើបឹងទន្លេសាប ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប 

អភិបាលខេត្តសៀមរាប ចុះជួប និងលើកទឹកចិត្តដល់ក្មេងស្រីតស៊ូធ្វើដំណើរទៅសាលារៀនដោយជិះពោងលើបឹងទន្លេសាប ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប 

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបន្តគម្រោងជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបន្តគម្រោងជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.