Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលខេត្តសៀមរាប ចុះជួប និងលើកទឹកចិត្តដល់ក្មេងស្រីតស៊ូធ្វើដំណើរទៅសាលារៀនដោយជិះពោងលើបឹងទន្លេសាប ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប 

ដោយ Pothe Thun
04/09/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អភិបាលខេត្តសៀមរាប ចុះជួប និងលើកទឹកចិត្តដល់ក្មេងស្រីតស៊ូធ្វើដំណើរទៅសាលារៀនដោយជិះពោងលើបឹងទន្លេសាប ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប 
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោយទទួលដំណឹងពីការតស៊ូ និងធ្វើដំណើរទៅសាលារៀន ដោយការជិះពោងបណ្ដែតតាមទឹកទន្លេសាប របស់កុមារី ឆុង គន្ធា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានចុះជួបសួរសុខទុក្ខគ្រួសាររបស់កុមារីគន្ធាដល់លំនៅឋាន ស្ថិតក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលជាសហគមន៍បណ្ដែតទឹកនៃបឹងទន្លេសាប ដើម្បីជាការលើកទឹកចិត្តដល់រូបនាង និងបង្ហាញភាពជាគំរូដ៏ល្អ សម្រាប់សិស្សានុសិស្សគ្រប់រូបយកតម្រាប់តាម សម្រាប់អនាគតភ្លឺស្វាង។

តាមការឱ្យដឹងពីលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បញ្ជាក់ថា កុមារីគន្ធា ជាសិស្សរៀននៅសាលាបឋមសិក្សាមេជ្រៃ ស្ថិតនៅភូមិពាមតាអួរ ដែលមានសិស្សសរុបជាង ២០០នាក់។ សាលារៀននេះ ត្រូវបានចល័តចុះឡើង ទៅតាមរដូវកាលទឹក ដែលជាហេតុធ្វើឱ្យសិស្សទាំងអស់ តែងតែធ្វើដំណើរតាមផ្លូវទឹក ដោយមធ្យោបាយផ្សេងៗ ដើម្បីទៅដល់សាលារៀន។ ចំពោះ កុមារីគន្ធា ដោយតែគ្រួសារមានជីវភាពទីទ័លក្រ ទើបនាងត្រូវចងស្នោផ្គុំគ្នាដាក់លើក្ដារ(ហៅថាពោង) ជំនួសទូក ដើម្បីធ្វើដំណើរទៅសាលារៀន។

លោក អភិបាលស្រុក បញ្ជាក់បន្ថែមថា បន្ទាប់ពីការចុះជួបសួរសុខទុក្ខកុមារីខាងលើ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋានពិនិត្យឲ្យបានដឹតដល់ និងការគាំពារដល់កុមារ ផ្សេងទៀត ដែលមានជីវភាពប្រហាក់ប្រហែលគ្នានេះ ដោយ យកចិត្តទុកដាក់ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំសាលា ក៏ត្រូវធ្វើការគាំពារដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតដទៃទៀតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា ក្នុងការជួបសួរសុខទុក្ខនោះ រដ្ឋបាលស្រុកពួក រួមនឹងអាជ្ញាធរមូលដ្ឋាន បានចូលរួមឧបត្ថម្ភថវិកាចំនួន ២,៥៥០,០០០រៀល និងផ្តល់ទូកស្មាច់ចំនួន ១គ្រឿង សម្ភារ:សិក្សា សំលៀកបំពាក់ គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដល់គ្រួសារកុមារីគន្ធា ដោយឡែក សាលាបឋមសិក្សាមេជ្រៃ ក៏បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិកផងដែរ៕

រូបភាពពីរដ្ឋបាលខេត្តសៀមរាប និងអត្ថបទ លោក សេង ផល្លី កែសម្រួលដោយ លីវ សុខុន!!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបន្តគម្រោងជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបន្តគម្រោងជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះរស់នៅក្នុងឃុំកែវពណ៌ ស្រុកពួក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះរស់នៅក្នុងឃុំកែវពណ៌ ស្រុកពួក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.