Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

ដោយ Pothe Thun
01/09/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ
493
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៣នេះ ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានប្រកាសបើកពិធីសម្ពោធជាផ្លូវការហើយ នៅបរិវេណអតីតផ្សារ ផាមកុងទីន័រ ទល់មុខសណ្ឋាគារសុខាសៀមរាប ក្នុងក្រុងសៀមរាប ក្រោមវត្តមានរបស់លោកស្រី ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប.ឧត្តរមានជ័យ និង លោក នីរ៉ាវ៉ាត់ រ៉ាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ និង លោកស្រី ជីវ៉ាណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត និង តំណាងក្រុមហ៊ុន ព្រមទាំងពាណិជ្ជករថៃផងដែរ ។

លោក នីរ៉ាវ៉ាត់ រ៉ាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ បានឲ្យដឹងថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ នាពេលនេះ គឺរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិនៃក្រសួងពាណិជ្ជកម្មថៃ ក្នុងគោលបំណងដើម្បីឲ្យប្រជាជនកម្ពុជាបានទស្សនានិងជ្រើសរើសទិញទំនិញ ដែលមានគុណភាពល្អ មានតម្លៃសមរម្យពីប្រទេសថៃ ព្រមទាំងបានផ្ដល់ឱកាសឲ្យពាណិជ្ជករថៃ និង ពាណិជ្ជករកម្ពុជាបានជួបចរចាចាប់ដៃគូជាមួយគ្នាទៀតផង។

លោកបន្តថា ការតាំងពិរណ៍នេះ មានផលិតផលគ្រប់សព្វបែបយ៉ាងទាំងអស់របស់ថៃ ដោយរៀបចំឡើងដើម្បីបង្កើតនូវនិមិត្តសញ្ញាសម្រាប់ផលិតផលថៃ ដែលមានគុណភាព និងជាការបង្កើននូវការលក់ផលិតផលដែលមានភាពចម្រុះគ្នាជាច្រើនរបស់ថៃនៅកម្ពុជា ក្នុងនោះមានពាណិជ្ជករថៃចូលរួមចំនួន ៤៦ក្រុមហ៊ុន ដោយមានស្តង់ពិព័រណ៍ ចំនួន ៥៨ស្តង់ ហើយបាននាំយកទំនិញឧបភោគបរិភោគ ទំនិញម្ហូប អាហារ ភេសជ្ជៈ គ្រឿងសម្អាង និង សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ដែលជាទំនិញមានគុណភាពល្អ តម្លៃសមរម្យ ផលិតផលពីប្រទេសថៃមកដាក់បង្ហាញ និងលក់ដូរជូនអតិថិជនដោយផ្ទាល់ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ បានសម្ដែងនូវអារម្មណ៍រំភើបរីករាយដែលបានឃើញបរិយាកាសកុះករអ៊ូអរនៅក្នុងកម្មវិធី ដែលមានអាហារថៃ មានគុណភាពជាច្រើនប្រភេទមានម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ វាយនភណ្ឌ គ្រឿងសម្អាង និងផលិតផលមានគុណភាព របស់របរប្រើប្រាស់នៅក្នុងគេហដ្ឋាន ផលិតផលឃុំមួយផលិតមួយ (OTOP) នឹងមានរហូតដល់ឧបករណ៍សំណង់ និងបរិក្ខារតុបតែងផ្ទះ ដែលអាចនាំយកមកនូវផលិតផលល្អ មានគុណភាពពីប្រទេសថៃ ។

ឯកឧត្តមបន្តថា ការរៀបចំកម្មវិធីនេះឡើង ស្ថានទូតថៃប្រចាំកម្ពុជា ផ្តល់សារសំខាន់ចំពោះការពង្រីកទីផ្សារផលិតផល និងសេវាកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីជាចំណែកមួយ នៅក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ-កម្ពុជា និងជម្រុញការគាំទ្រឲ្យវិស័យឯកជនថៃ នៅកម្ពុជា មានមធ្យោបាយសម្រាប់លក់ដូរផលិតផលនៅក្នុងទីផ្សារកម្ពុជា ញឹកញាប់បន្ថែមទៀតផងដែរ ។ កត្តាសំខាន់ទៅទៀតនោះ ថែមទាំងបានពង្រឹងនូវនិមិត្តសញ្ញានិងភាពជឿជាក់ល្អប្រសើរចំពោះផលិតផលថៃនិងប្រទេសថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និតនឹងគ្នា និង បានជួយពង្រឹងនូវវិស័យសេដ្ឋកិច្ច និងទេសចរណ៍ក្នុងប្រទេសរបស់កម្ពុជាដូចគ្នាផងដែរ។

ក្នុងឱកាសនោះដែរលោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាកត្តាមួយដ៏សំខាន់ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យមានការរីកចម្រើន នៃសេដ្ឋកិច្ច និងទេសចរណ៍ ដែលជាការជួយសម្រួលដល់ធុរៈកិច្ចរវាងប្រទេសទាំងពីរ ក្នុងការបណ្តាក់ទុនវិនិយោគ ក្នុងវិស័យពាណិជ្ជកម្មទៀតផងដែរ ខណៈដែលប្រទេសយើងទាំងពីរ ជាអ្នកភូមិផងរបងជាមួយគ្នា តែងបានធ្វើកិច្ចសហប្រតិបត្តិការ រវាងពាណិជ្ជករ នៃប្រទេសទាំងពីរ ព្រមទាំងបានធ្វើការចាប់ដៃគូគ្នា ប្រកបទៅដោយការទំនុកចិត្តនឹងគ្នាទៅវិញទៅមក រវាងធុរកិច្ចប្រទេសទាំងពីរផងដែរ ។

លោកស្រីបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ និងនីតិកាលទី៧ ដែលទើបត្រូវបានបង្កើត ឡើងតាមរយៈនៃការបោះឆ្នោតថ្មីៗ បានធ្វើឱ្យមានការអភិវឌ្ឍន៍ និងបន្តរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ សម្រាប់ខេត្តសៀមរាប ក៏មានការរីកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ផងដែរ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត ភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រព័ន្ធលូ រំដោះទឹកកខ្វក់ ជាពិសេសគឺការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន ៣៨ខ្សែ និងការកែលំអដងស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា រួមជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបាននឹងកំពុងសាងសង់ ហើយគ្រោងនឹងសម្ពោធដាក់ ឲ្យដំណើរការជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក លីវ សាន្ត

Tags: Mini Thailand Weekពិព័រណ៍ពាណិជ្ជកម្មថៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកអង្គរជុំ រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០២៣

រដ្ឋបាលស្រុកអង្គរជុំ រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០២៣

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីកំណត់របៀបវារៈនិងកាលបរិច្ឆេទបន្តសម័យប្រជុំពេញអង្គ

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីកំណត់របៀបវារៈនិងកាលបរិច្ឆេទបន្តសម័យប្រជុំពេញអង្គ

អភិបាលខេត្តសៀមរាប ចុះជួប និងលើកទឹកចិត្តដល់ក្មេងស្រីតស៊ូធ្វើដំណើរទៅសាលារៀនដោយជិះពោងលើបឹងទន្លេសាប ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប 

អភិបាលខេត្តសៀមរាប ចុះជួប និងលើកទឹកចិត្តដល់ក្មេងស្រីតស៊ូធ្វើដំណើរទៅសាលារៀនដោយជិះពោងលើបឹងទន្លេសាប ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.