រដ្ឋមន្ត្រីក្រសួងសុខភិបាលសុំឱ្យមានការរៀបចំបន្ទប់ប្រណិបត្តិសាសនាឥស្លាមនៅតាមមន្ទីរពេទ្យសាធារណៈ
បើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះថ្ងៃទី៧ ឧសភា នេះបានឲ្យដឹងថា ចាប់ពីពេលនេះតទៅ នៅតាមមន្ទីរពេទ្យសាធារណៈទាំងអស់ នឹងត្រូវរៀបចំឱ្យមានបន្ទប់សម្រាប់ប្រណិបត្តិសាសនាឥស្លាម ឬបន្ទប់សម្រាប់ថ្វាយបង្គំ ដល់សាសនិកឥស្លាមកម្ពុជា ក្នុងខ្លឹមសារលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការរៀបចំឱ្យមានបន្ទប់សម្រាប់ប្រណិបត្តិសាសនាឥស្លាមនៅតាមមន្ទីរពេទ្យសាធារណៈនេះ គឺអនុវត្តន៍តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើសុខុដុមនីយកម្មសាសនា និងដើម្បីសម្រួលដល់ការប្រណិបត្តិសាសនារបស់បងប្អូនសាសនិកឥស្លាម និងគ្រូពេទ្យ និស្សិតមូស្លីមដែលមកទទួលសេវាថែទាំព្យាបាល និងបំពេញការងារនៅមន្ទីរពេទ្យ។ ...