យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះអប់រំអំពីការពាក់មួកសុវត្ថិភាពនិងចែកខិតប័ណ្ណ (ពិការភាព)ដល់សិស្សានុសិស្សតាមថ្នាក់រៀននៅវិទ្យាល័យអង្គរ
នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩ យុវជនសាខាកាកបាទក្រហមកម្ពុជាវិទ្យាល័យអង្គរ ចំនួន ១៨នាក់ ក្នុងនោះស្រីចំនួន១២ នាក់ ដោយមានការចូលរួមពីមន្ត្រីគម្រោងយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ការពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ ក្នុងពេលបន្ទាប់ពីសិស្សានុសិស្សជាង ៤.០០០នាក់ គោរពទង់ជាតិរួច និងចុះផ្សព្វផ្សាយតាមថ្នាក់រៀន ស្តីហានីភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និង បើកបរមិនពាក់មួកសុវត្ថិភាព ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រាស្លាប់ ...