រុស្ស៊ីបញ្ជូនយោធា ទៅកាន់តំបន់ព្រំដែនតួកគី-ស៊ីរី ខណៈឃើដមានពេល១៥០ម៉ោង ដើម្បីដកថយ
យោធារុស្ស៊ី បានចាប់ផ្ដើមចល័តទៅកាន់តំបន់ព្រំដែនរវាងតួកគី និងស៊ីរីហើយកាលពីថ្ងៃពុធនេះ ដើម្បីត្រួតពិនិត្យ មើលការដកខ្លួនរបស់ក្រុមសកម្មប្រយុទ្ធឃើដ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។ ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងទៀតថាយោធារុស្ស៊ីបានចូលទៅដល់ទីក្រុង Kobane និងទីក្រុង Manbij ហើយ ថែមទាំងបានព្រមានផងដែរឱ្យក្រុមសកម្មប្រយុទ្ធឃើដដកខ្លួនចេញពីតំបន់ព្រំដែន សំដៅបញ្ជៀសជម្លោះជាមួយតួកគី។ ...