Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការកិច្ចការបរទេសសភាកម្ពុជា-ឡាវ-វៀតណាម ពិភាក្សាពីការលើកកម្ពស់ភាពជាដៃគូសភាដើម្បីជំរុញការអភិវឌ្ឍ និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ -១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍

ដោយ Pothe Thun
23/09/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មការកិច្ចការបរទេសសភាកម្ពុជា-ឡាវ-វៀតណាម ពិភាក្សាពីការលើកកម្ពស់ភាពជាដៃគូសភាដើម្បីជំរុញការអភិវឌ្ឍ និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ -១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) បានដំណើរការទៅដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកអង្គសន្និសីទ ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមមូលបទស្តីពី“ការលើកកម្ពស់ភាពជាដៃគូសភាដើម្បីការ អភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ -១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA” ដែលផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា តាមប្រព័ន្ធនិម្មិត។ សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV)នាពេលនេះ រៀបចំដោយគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភានៃសភាកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឈាង វុន ដោយមានការអញ្ជើញចូលរួម ពីគណៈប្រតិភូគណៈកម្មការកិច្ចការបរទេស រដ្ឋសភានៃប្រទេស ទាំងបី កម្ពុជា-ឡាវ-វៀតណាម និងគណៈកម្មាធិការសម្របសម្រួលរួម អនុគណៈកម្មការនានា នៃតំបន់ត្រីកោណ អភិវឌ្ឍន៍ CLV-DTA កម្ពុជា-ឡាវ-វៀតណាម ព្រមទាំងអាជ្ញាធរខេត្តជាប់ព្រំដែន នៃប្រទេសទាំងបីផងដែរ។

ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្ដម ឈាង វុន ប្រធានគណៈប្រតិភូសភាកម្ពុជាបានមានប្រសាសន៍ថា អង្គសន្និសីទនាពេលនេះ នឹងធ្វើការពិភាក្សាគ្នាអំពីបរិបទតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេសការលើកឡើងចំបញ្ហាដែលប្រទេសនៅលើពិភពលោក ក៏ដូចប្រទេសយើងទាំងបីកំពុងប្រឈម និងឆ្លងកាត់ ក្នុងគោលដៅស្ដារឡើងវិញ និងធ្វើឲ្យ កាន់តែប្រសើរឡើងនៃសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅរកការសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍របស់ប្រទេសទាំងបី។ ឯកឧត្ដមប្រធានគណៈប្រតិភូបានបន្តថា កិច្ចប្រជុំគណៈកម្មការកិច្ចការបរទេស របស់សភានៃប្រទេសទាំងបី គឺជាយន្តការសហប្រតិបត្តិការ ក្នុងការចែករំលែកបទពិសោធន៍ រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជួយជំរុញ និងគាំទ្ររដ្ឋាភិបាលប្រទេសទាំងបី ក្នុងការកសាងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យមានការរីកចម្រើន ជាពិសេសស្ដារឡើងវិញនូវផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ លើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ឱ្យត្រលប់មកប្រក្រតីភាពវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងចំណាប់អារម្មណ៍របស់ប្រធានគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសភានៃប្រទេសឡាវ និងវៀតណាម ក៏បានធ្វើការកត់សម្គាល់អំពីផលប៉ះពាល់ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ លើវិស័យសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសរបស់ខ្លួន និងថាកិច្ចប្រជុំគណៈកម្មការកិច្ចការបរទេស របស់សភានៃប្រទេសទាំងបី គឺជាយន្តការសហប្រតិបត្តិការដ៏មានសារៈសំខាន់ក្នុង ការចែករំលែកបទពិសោធន៍រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងជាឱកាសសម្រាប់ពិនិត្យមើលឡើងវិញ ពីដំណើរការនៃការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ វាយតម្លៃលទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដាក់ចេញនូវដំណោះស្រាយ និងលើកទិសដៅ ដើម្បីជំរុញផែនការអភិវឌ្ឍន៍តំបន់ត្រីកោណ នៃប្រទេសទាំងបីក្នុងអំឡុងពេល និងក្រោយវិបត្ដិកូវីដ-១៩។

ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានមានប្រសាសន៍ថា សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសរដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម ក្រោមមូលបទស្តីពី “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ នៅតំបន់ត្រីកោណអភវិឌ្ឍន៍ CLV-DTA“ ដែលគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន នៃសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ តាមប្រព័ន្ធនិម្មិតនាពេលនេះ គឺជាមូលបទដ៏មានសារៈសំខាន់ ស្របនឹងពេលបច្ចុប្បន្ន ដែលជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលនៅក្នុងប្រទេសទាំងបី ព្រមទាំងបានបង្កឧបសគ្គជាច្រើនលើគ្រប់វិស័យ ជាពិសេសរាំងស្ទះដល់ការដំណើការនៃការអនុវត្តគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកជំទាវបានមានប្រសាសន៍ទៀតថា ការលើកកម្ពស់តួនាទីសភា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពិតជាមានសារៈសំខាន់ ដែលតម្រូវឱ្យទាំងអស់គ្នា ក្នុងនោះមានតួអង្គសំខាន់ៗ ដូចជា សភា រដ្ឋាភិបាល គណបក្សនយោបាយ វិស័យឯកជន សង្គមស៊ីវិល អង្គការតំបន់ និងអន្តរជាតិ ត្រូវតែរួមសាមគ្គីភាព និងឯកភាពគ្នាជាធ្លុងមួយក្នុងក្របខណ្ឌតំបន់ និងក៏ដូចជាសកលលោក ដែលពិតជាមហាថាមពលដ៏សកម្មមិនអាចខ្វះបាន ដើម្បីតស៊ូប្រយុទ្ធប្រឆាំង នឹងវិបត្តិដ៏កាចសាហាវនេះ ។

ទាក់ទងនឹងតំបន់ត្រីកោណអភិឌ្ឍន៍ លោកជំទាវកិត្តិសង្គហបណ្ឌិតបានធ្វើការកត់សម្គាល់ថា តំបន់ត្រីកោណអភិឌ្ឍន៍ គឺនៅមានគម្លាតធំក្នុងការយល់ដឹងអំពីប្រព័ន្ធឌីជីថល និងការកសាងសមត្ថភាពផ្នែកឌីជីថល ដើម្បីជួយគាំទ្រដល់ប្រជាជន និងសហគ្រាសឲ្យអាចសម្របខ្លួននិងទទួលយកនូវបច្ចេកវិទ្យាឌីជីថល ដើម្បីចាប់ផ្តើមពាណិជ្ជកម្មអេឡិចត្រូនិក(e-commerce) ប្រើប្រាស់សេវាកម្មធនាគារអេឡិចត្រូនិច (e-banking) ដើម្បីសម្របខ្លួនទៅក្នុងប្រក្រតីកម្មតាមគន្លងថ្មី។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានបង្កើតឡើងក្នុងឆ្នាំ១៩៩៩។ ឆ្លងកាត់រយៈពេល២០ឆ្នាំកន្លងមក តំបន់នេះមានស្ថេរភាពល្អ សន្តិសុខរឹងមាំ និង មានការអភិវឌ្ឍរីកចម្រើនឡើងជាលំដាប់ ដោយបានជួយកាត់បន្ថយភាពក្រីក្រជាច្រើនក្នុងតំបន់ផងដែរ។

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ដស្ទើរទាំងស្រុងក្នុងក្រុងសៀមរាប ពុំមានប្រជាពលរដ្ឋទៅកាន់បិណ្ឌ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

វត្ដស្ទើរទាំងស្រុងក្នុងក្រុងសៀមរាប ពុំមានប្រជាពលរដ្ឋទៅកាន់បិណ្ឌ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម បានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច

សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម បានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងបរិភោគ ក្រុមហ៊ុនJET’SEXPRESS CAMBODIA , សហភាពសហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុន គឹម ផល្លី គ្រុប សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងបរិភោគ ក្រុមហ៊ុនJET’SEXPRESS CAMBODIA , សហភាពសហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុន គឹម ផល្លី គ្រុប សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.