Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្ដស្ទើរទាំងស្រុងក្នុងក្រុងសៀមរាប ពុំមានប្រជាពលរដ្ឋទៅកាន់បិណ្ឌ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ដោយ Pothe Thun
24/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
160
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតចាប់ពីវេនទី១ មកដល់វេនទី៣ នៃពិធីបុណ្យកាន់បិណ្ឌក្នុងឆ្នាំ២០២១នេះ ទីវត្ដអារាមស្ទើរទាំងស្រុងក្នុងក្រុងសៀមរាប មិនមានរៀបចំពិធីបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ ឬជួបជុំគ្នាដាក់បាតព្រះសង្ឃដូចឆ្នាំមុនៗនោះទេ ដោយសារមានការរីករាលដាលនូវជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងដាក់ក្រុងសៀមរាបជាតំបន់លឿងទុំ និងតំបន់ក្រហម ។

តាមសង្ឃដីកា ព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្ដពោធិវង្ស ហៅវត្ដថ្មី ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប បង្ហាញថា ការមិនបានរៀបចំពិធីកាន់បិណ្ឌកុះករនេះ គឹស្របតាមសេចក្ដី ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ពីការប្រយុទ្ធប្រឆាំងនឹងជំងឹឆ្លងកូវីដ-១៩ ខណ:ដែលប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩។ ព្រះអង្គបានបន្ថែមថា វត្ដអារាម ស្ទើរទាំងអស់ ដែលមិនមានប្រជាពលរដ្ឋទៅធ្វើបុណ្យកាន់បិណ្ឌ ជួបជុំគ្នារាប់បាត បោះបាយបិណ្ឌ សូត្រមន្ដ ឱ្យមានភាពអ៊ូអរ ដូចរាល់ឆ្នាំនោះទេ ដោយគ្រាន់តែប្រជាពលរដ្ឋខ្លះ ដែលបានដាក់វេន ហើយបានយកចង្ហាន់ និងទេយ្យទាន ទៅជូនចុងភៅ ដើម្បីធ្វើចង្ហាន់ប្រគេនព្រះសង្ឃធម្មតា ហើយត្រឡប់ទៅវិញដោយប្រញាប់ប្រញាល់ ។ ការអនុវត្ដបែបនេះ ដើម្បីចូលទប់ស្កាត់ការឆ្លងជំងឺនេះផងដែរ ខណ:ដែលវត្ដខ្លះនៅតំបន់ក្រហម និងតំបន់លឿងទុំ ដែលពលរដ្ឋមិនត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះ។ ព្រះអង្គបន្ថែមទៀតថា ទីវត្ដអារាមខ្លះ ស្ថិតនៅក្នុងតំបន់លឿងទុំ និងតំបន់ក្រហម តែនៅជាយក្រុងសៀមរាប អាចសូត្រមន្ដ ឬរាប់បាត ដាក់បិណ្ឌធម្ម ប៉ុន្ដែមិនឱ្យមានចំនួនច្រើនឡើយ។

ព្រះចៅអធិការវត្ដ ព្រះឥន្ទកោសីយ៍ ព្រះអង្គ តាត មហាទី ព្រះអង្គបានគាំទ្រលើការមិនរៀបចំមានពិធីកាន់បិណ្ឌនេះ ដោយព្រះអង្គមានសង្ឃដីកាថា ការអត់មានពុទ្ធបរិសទ្ធទៅធ្វើបុណ្យ ឬអត់ចង្ហាន់មួយរយ:ខ្លី ប្រសើរជាងការបាត់បង់ជីវិត។ព្រះអង្គបានបន្ដថា ទីវត្ដអារាមនៅក្នុងក្រុងសៀមរាប នេះ មានជាង៤០វត្ដ ភាគច្រើនគឺមិនមានពុទ្ធបរិស័ទ្ធទៅធ្វើពិធីកាន់បិណ្ឌនោះទេ លើកលែងតែវត្ដនៅតាមណ្ដាស្រុកក្នុងភូមិសាស្ដ្រខេត្ដសៀមរាប។ ព្រះអង្គអំពាវនាវឱ្យពុទ្ធបរិសទ្ធចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះ ទាំងអស់គ្នា ដើម្បីខេត្ដសៀមរាបសំបូរទេសចរណ៍ជាតិនិងអន្ដរជាតិឡើងវិញ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្ដីពីផ្អាកការរៀបចំ ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាផ្លុវការ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ បន្ទាប់ពីរកឃើញអ្នកមាន វិជ្ជមានមរោគកូវីដ-១៩ នៅតាមវត្តអារាមអំឡុងពិធីកាន់បិណ្ឌវេនទី១ និងទី២ជាច្រើននាក់។ ក្នុងនោះសម្ដេចតេជោ ក៏បានណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួល ជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន៕

អត្ថបទ និងរូបភាព៖ លោកបូ សាវី
កែសម្រួល៖ លោក លីវ សុខុន

Tags: កាន់បិណ្ឌវត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម បានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច

សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម បានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងបរិភោគ ក្រុមហ៊ុនJET’SEXPRESS CAMBODIA , សហភាពសហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុន គឹម ផល្លី គ្រុប សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងបរិភោគ ក្រុមហ៊ុនJET’SEXPRESS CAMBODIA , សហភាពសហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុន គឹម ផល្លី គ្រុប សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

រដ្ឋបាលសង្កាត់ជ្រាវ ទទួលអំណោយពីសប្បុរសជនសម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩

រដ្ឋបាលសង្កាត់ជ្រាវ ទទួលអំណោយពីសប្បុរសជនសម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.