Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម បានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច

ដោយ Pothe Thun
24/09/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម បានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយបានដំណើរការកិច្ចប្រជុំរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា និងជាប្រធានអង្គសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) បានប្រព្រឹត្តទៅដោយរលូន និងបានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយបានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច ។

បន្ទាប់ពីប្រធានគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) បានចុះហត្ថលេខា លើសេចក្ដីព្រាងសេចក្ដីប្រកាសរួមនេះរួចមក ប្រធានគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសភានៃប្រទេសឡាវ និងវៀតណាមបានថ្លែងកោតសសើរចំពោះសមិទ្ធផលដែលដែលអង្គសន្និសីទសម្រេចបាន នូវសេចក្ដីព្រាងសេចក្ដីប្រការរួមដ៏មានអត្ថន័យទាំង ២៥ចំណុច និងសម្ដែងនូវការកោតសរសើរអគុណចំពោះ ឯកឧត្ដម ឈាង វុន ក៏ដូចជាគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសនៃសភាម្ពុជា ដែលបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត សម្រាប់ អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) មានដំណើរការទៅយ៉ាងរលូន និងប្រកបដោយជោគជ័យ។

ក្នុងសុន្ទរកថាបិទអង្គសន្និសីទ ឯកឧត្ដម ឈាង វុន បានមានប្រសាសន៍ថា មួយថ្ងៃពេញនេះ យើងទាំងអស់គ្នាបានត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់លើរបាយការណ៍អំពីវឌ្ឍនភាព ផែនការអភិវឌ្ឍន៍ និងការអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសយើងទាំងបី រួមជាមួយនឹងវិធានការឆ្លើយតបចំពោះវិបត្តិជំងឺកូវីដ១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍របស់គណៈកម្មាធិការសម្របសម្រួលនៃប្រទេសយើងទាំងបី។ ជាការពិតណាស់ថា ក្នុងនាមជាអង្គនីតិប្បញ្ញត្តិ យើងពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងនាមជាដៃគូមិនអាចខ្វះបានរវាងស្ថាប័ននីតិប្បញ្ញត្ដិ និងនីតិប្រតិបត្ដិក្នុងការពន្លឿនការអភិវឌ្ឍនៅក្នុងតំបន់ត្រីកោណយើងនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបានបន្តថា កិច្ចប្រជុំនាពេលនេះបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅលើសេចក្ដីប្រកាសរួម ដោយបានដាក់បញ្ចូលនូវរាល់អនុសាសន៍និងធាតុចូលជាក់ស្ដែងជាច្រើនទៅក្នុង សេចក្ដីប្រកាសរួម សរបញ្ជាក់ពីការឯកភាពជាឯកច្ឆ័ន្ទពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិការនៃអង្គសន្និសីទ ដែលយើងទើបបានចុះហត្ថលេខាអម្បាញ់មិញនេះ។ ឯកឧត្ដមប្រធានគណៈប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារនៃសភាទាំងបី ដែលបានខិតខំក្នុងការរៀបចំកិច្ចប្រជុំលើកទី៨ តាមប្រព័ន្ធនិម្មិតនេះ ប្រកបដោយជោគជ័យ និងមានវិជ្ជាជីវៈខ្ពស់ ព្រមទាំងអរគុណ ដែលបានរួមចំណែកផ្តល់ធាតុចូលយ៉ាងសកម្មបំផុតក្នុងការរៀបចំឯកសារខ្លឹមសារ និងដំណើការនៃកិច្ចប្រជុំតាំងពីពេលចាប់ផ្តើមរហូតដល់ពេលបញ្ចប់នេះ។

ចំពោះខ្លឹមសារនៃសេចក្ដីព្រាងសេចក្ដីប្រកាសរួមទាំង២៥ចំណុចនៃអង្គសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមានផ្សាយជូនទាំងស្រុងនៅក្នុងគេហទំព័ររបស់រដ្ឋសភា៕

Tags: សភាប្រទេសកម្ពុជា-ឡាវ-វៀតណាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងបរិភោគ ក្រុមហ៊ុនJET’SEXPRESS CAMBODIA , សហភាពសហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុន គឹម ផល្លី គ្រុប សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងបរិភោគ ក្រុមហ៊ុនJET’SEXPRESS CAMBODIA , សហភាពសហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុន គឹម ផល្លី គ្រុប សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

រដ្ឋបាលសង្កាត់ជ្រាវ ទទួលអំណោយពីសប្បុរសជនសម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩

រដ្ឋបាលសង្កាត់ជ្រាវ ទទួលអំណោយពីសប្បុរសជនសម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបនិងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ស្បៀងដល់គ្រួសារក្រ១,ក្រ២ ស្ថិតក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប បានចំនួន ១ពាន់គ្រួសារ

រដ្ឋបាលខេត្តសៀមរាបនិងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ស្បៀងដល់គ្រួសារក្រ១,ក្រ២ ស្ថិតក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប បានចំនួន ១ពាន់គ្រួសារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.