Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាបនិងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ស្បៀងដល់គ្រួសារក្រ១,ក្រ២ ស្ថិតក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប បានចំនួន ១ពាន់គ្រួសារ

ដោយ Pothe Thun
24/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
189
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកនូវស្បៀងអាហារជាគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រ១,ក្រ២ នៅតាមខ្នងផ្ទះ ចំនួន១ពាន់គ្រួសារ ដែលស្ថិតនៅក្នុងភូមិចំនួន២៣ នៃសង្កាត់ចំនួន៧ ក្នុងក្រុងសៀមរាប ដែលស្ថិតក្នុងតំបន់ក្រហម ជាតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្រោមវត្តមានឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម ប្រាក់ សុភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដោយមានការចូលរួមពីសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង និង ប្អូនៗយុវជនកាកបាទក្រហមកម្ពុជាជាច្រើននាក់។

ឯកឧត្តម គុជ លីណា បានឲ្យដឹងថា ដើមី្បអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញលើកទឹកចិត្តឲ្យយកចិត្តទុកដាក់អំពីសុខមាភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំខាន់គ្រួសារក្រ១ , ក្រ២ ក្នុងបរិបទជំងឺកូវីដ-១៩នេះ ដូច្នេះឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តសៀមរាប បាននាំយកស្បៀងអាហារ ដែលទទួលបានពីបងប្អូនសប្បុរសជនក្នុងនិងក្រៅខេត្ត យកមកធ្វើការផ្គត់ផ្គង់ជូនបងប្អូនជួបការខ្វះខាត ដោយផ្តោតសំខាន់ចំពោះបងប្អូនគ្រួសារក្រ១,ក្រ២ ដែលជាអ្នកងាយរងគ្រោះបំផុត គឺត្រូវធ្វើការផ្តល់ជូនបងប្អូននៅតាមខ្នងផ្ទះផ្ទាល់ ក្នុងការកាត់បន្ថយការជួបជុំ ប្រមូលផ្តុំទៀតផង ដែលក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម ,មី១កេស , ត្រីខ ១យួរ , សាច់ជ្រូក ១គីឡូក្រាម , ទឹកត្រី១ដប , ទឹកស៊ីអ៊ីវ ១ដប , ស្ករស ១គីឡូក្រាម និង ពង់មាន់១០គ្រាប់ ដែលជាដំណោះស្រាយក្នុងការចែករំលែកក្នុងគ្រាលំបាកតែប៉ុណ្ណោះ។

ក្នុងឱកាសនៈដែរឯកឧត្តមបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមចូលរួមជាមួយអាជ្ញាធរ ក្នុងការអនុវត្តវិធានការឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់ផ្តាច់ការចម្លងមេរោគដ៏កាចសាហាវនេះ កុំឲ្យរីករាលដាលចូលក្នុងសហគមន៍ ដល់គ្រួសារ និង ញាតិមិត្តរបស់ខ្លួននិងត្រូវបន្តចូលរួមសហការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ព្រមទាំងបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនបើទោះបីបងប្អូនបានធ្វើការចាក់វ៉ាក់សាំងបានគ្រប់ដូសក៏ដោយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងនោះ ៖ ភូមិទាំងអស់ក្នុងសង្កាត់ស្លក្រាម , ភូមិចំនួន៥ក្នុងសង្កាត់ស្វាយដង្គំ រួមមាន ៖ ភូមិតាភុល . ភូមិមណ្ឌល១ . ភូមិស្វាយដង្គំ . ភូមិស្ទឹងថ្មី ភូមិតាភុល , ភូមិចំនួន៤ក្នុងសង្កាត់គោកចក រួមមាន ៖ ភូមិត្រពាំងសេះ . ភូមិនគរក្រៅ . ភូមិទក្សិណត្បូង . ភូមិវាល , ភូមិចំនួន១ក្នុងសង្កាត់ជ្រាវ គឺភូមិខ្នារ , ភូមិចំនួន១ក្នុងសង្កាត់សាលាកំរើក គឺភូមិតាវៀន , ភូមិចំនួន២ក្នុងសង្កាត់ស្រង៉ែ មានភូមិព្រៃធំ . ភូមិស្រង៉ែ និង ភូមិចំនួន១ក្នុងសង្កាត់ទឹកវិល គឺភូមិសណ្ដាន់ ជាបណ្តោះអាសន្នរយៈពេល ១សប្ដាហ៍ គិតចាប់ពីវេលាម៉ោង២៣:៥៩ នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី៕

អត្ថបទ និង រូបតថត ៖ លោ ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​គ្រួសារ​ក្រីក្រ​តំបន់ក្រហមរដ្ឋបាល​ខេត្ត​សៀមរាបសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភូមិនិងសង្កាត់មួយចំនួននៃក្រុងសៀមរាប ត្រូវបានអាជ្ញាធរដកចេញពីតំបន់ក្រហម និងកំណត់មកជាតំបន់លឿង

ភូមិនិងសង្កាត់មួយចំនួននៃក្រុងសៀមរាប ត្រូវបានអាជ្ញាធរដកចេញពីតំបន់ក្រហម និងកំណត់មកជាតំបន់លឿង

អាជ្ញាធរស្រុកបង្កើតផ្សារក្រមួន បន្ទាប់ពីបិទខ្ទប់ផ្សារបន្ទាយស្រី ដែលមានការឆ្លងរីករាលដាលមេរោគកូវីដ-១៩

អាជ្ញាធរស្រុកបង្កើតផ្សារក្រមួន បន្ទាប់ពីបិទខ្ទប់ផ្សារបន្ទាយស្រី ដែលមានការឆ្លងរីករាលដាលមេរោគកូវីដ-១៩

Storbritannien Mobile Gambling 100 kr no deposit bonus Enterprise Incitament Samt ni kant Stäv Förslag

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.