Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ភូមិនិងសង្កាត់មួយចំនួននៃក្រុងសៀមរាប ត្រូវបានអាជ្ញាធរដកចេញពីតំបន់ក្រហម និងកំណត់មកជាតំបន់លឿង

ដោយ Pothe Thun
24/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
1.2k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីការបិទខ្ទប់ ដាក់ភូមិសាស្រ្តមួយចំនួននៃក្រុងសៀមរាប ជាតំបន់ក្រហមបណ្តោះអាសន្នរយៈពេល ១សប្តាហ៍កន្លងមកត្រូវបានបញ្ចប់ កិច្ចប្រជុំស្តីពីការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានធ្វើឡើងសម្រាប់សប្តាហ៍ថ្មី ដើម្បីពិនិត្យរបាយការណ៍ វាយតម្លៃការរៀបចំតំបន់ក្រហម និងតំបន់លឿងទុំឡើងវិញ កិច្ចប្រជុំនេះបានរកឃើញភូមិមួយចំនួន ត្រូវបានចាកចេញពីតំបន់ក្រហម។

បើទោះជាបណ្តាសង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ត្រូវបិទខ្ទប់ជាតំបន់ក្រហមមួយសប្តាហ៍បន្តទៀត បន្ទាប់ពី១សប្តាហ៍បិទខ្ទប់ដំបូងត្រូវបានបញ្ចប់ ក៏ប៉ុន្តែយ៉ាងហោចណាស់បណ្តាភូមិមួយចំនួន នៃបណ្តាសង្កាត់ទាំងនោះ រួមមានសង្កាត់គោកចក សង្កាត់ស្វាយដង្គំ សង្កាត់ជ្រាវ ភូមិមួយចំនួនត្រូវបានដកចេញតំបន់ក្រហម មកដាក់កំណត់ជាតំបន់លឿងទុំវិញ លើកលែងតែសង្កាត់ស្លក្រាមតែមួយប៉ុណ្ណោះ ត្រូវបានរក្សាជាតំបន់ក្រហមទាំងមូលដដែល។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញឲ្យដឹងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធ ZOOM នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ស្តីពីការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ជាមួយមន្រ្តីជំនាញពាក់ព័ន្ធ និងក្រុមការងារស្រាវជ្រាវបុគ្គលសង្ស័យមានវារ៉ុសកូវីដ-១៩ ដើម្បីពិនិត្យរបាយការណ៍ និងវាយតម្លៃរៀបចំតំបន់ក្រហម និងតំបន់លឿងឡើងវិញ បន្ទាប់ពីប្រតិបត្តិការអនុវត្តដាក់សង្កាត់ទាំង៤ និងភូមិចំនួន៣ នៃសង្កាត់២ ផ្សេងទៀត ជាតំបន់ក្រហមនោះ។

ឯកឧត្តមអភិបាលខេត្ត វាយតម្លៃថា បើទោះជាតំបន់ក្រហមនៃបណ្តាសង្កាត់មួយចំនួនក្នុងក្រុងសៀមរាប មិនទាន់បានបញ្ចប់ទាំងស្រុង តែការកាត់បន្ថយបាន ភូមិមួយចំនួនចេញពីតំបន់ក្រហម វាជាសញ្ញាបង្ហាញនូវភាពធូរស្រាលមួយចំនួនចេញពីការរាតត្បាត ដែលបានមកពីការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការចាំបាច់នានា ដែលដាក់ចេញដោយរដ្ឋបាលខេត្ត និងការខិតខំប្រឹងប្រែងនៅក្នុងប្រត្តិការរបស់សមត្ថកិច្ចគ្រប់ផ្នែកគ្រប់ជំនាញផងដែរ រួមទាំងកម្លាំងប្រជាការពារ ក្រុមយុវជនស្ម័គ្រចិត្តភូមិ-សង្កាត់ ពិសេសការជួយអន្តរាគមន៍របស់គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ទន្ទឹមនឹងភូមិមួយចំនួនត្រូវបានចាកចេញពីតំបន់ក្រហម ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហាញអំពីការលើកទឹកចិត្តផងដែរ ជម្រុញបណ្តាភូមិក្រហមផ្សេងទៀត បន្តអនុវត្តវិធានអនាម័យ ធ្វើចត្តាឡីសីស័កតាមខ្នងផ្ទះ មិនចេញពីលំនៅដ្ឋានដោយមិនមានករណីជាចាំបាច់ តែយ៉ាងណាក៏ដោយ ជាសំណូមពររបស់អភិបាលខេត្តចំពោះប្រជាពលរដ្ឋ គឺសូមឲ្យបណ្តាភូមិ ដែលបានចាកចេញពីតំបន់ក្រហមទាំងនោះ ត្រូវបញ្ជៀសឲ្យបាន កុំវិលត្រឡប់មករកតំបន់ក្រហមវិញ ជាដាច់ខាត។

ការឈានមកដល់ចំណុចធូរស្រាលបន្តិចនេះ ១សប្តាហ៍នៃការបិទខ្ទប់កន្លងមក សកម្មភាពជំនួយក្នុងការលាងសំអាតវារ៉ុសកូវីដ-១៩ ក្នុងតំបន់ក្រហមនៃក្រុងសៀមរាប គេឃើញមានកត្តា៤ ដែលបានដើរទន្ទឹមគ្នា ដំបូងបំផុត គឺការអនុវត្តវិធានការ ៣កុំ ៣ការពារ ទី២ បន្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទី៣ យុទ្ធនាការចែកថ្នាំ លានហ័រ ឈីងវីន ដោយគិតត្រឹមថ្ងៃទី២២ ខែកញ្ញានេះ ថ្នាំដែលមានប្រសីទ្ធភាពបង្ការ និងព្យាបាលអាការៈជំងឺកូវីដ-១៩ ជាង៦លានគ្រាប់ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋផ្ទាល់ ក្នុងតំបន់ក្រហមប្រមាណជាង ១១ម៉ឺននាក់ និងកំពុងចែកបន្តទៀត និងទី៤ គឺយុទ្ធនាការយកសំណាកលើអ្នកសង្ស័យ និងពាក់ព័ន្ធនៃតំបន់ប្រឈមខ្លាំងចំនួន ៨ភូមិ ក្នុងនេះលើសំណាកចំនួន ១,២៣៨នាក់ ក្រុមគ្រូពេទ្យរកឃើញវិជ្ជមាន ២៣៨នាក់ ស្មើនឹង១៥% ដែលអ្នកវិជ្ជមានទាំងនេះ ត្រូវបានគ្រូពេទ្យនែរដ្ឋបាលខេត្ត យកទៅគ្រប់គ្រង ថែទាំ និងព្យាបាល៕

អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង

Tags: តំបន់ក្រហមតំបន់លឿង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកបង្កើតផ្សារក្រមួន បន្ទាប់ពីបិទខ្ទប់ផ្សារបន្ទាយស្រី ដែលមានការឆ្លងរីករាលដាលមេរោគកូវីដ-១៩

អាជ្ញាធរស្រុកបង្កើតផ្សារក្រមួន បន្ទាប់ពីបិទខ្ទប់ផ្សារបន្ទាយស្រី ដែលមានការឆ្លងរីករាលដាលមេរោគកូវីដ-១៩

Storbritannien Mobile Gambling 100 kr no deposit bonus Enterprise Incitament Samt ni kant Stäv Förslag

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទហើយកាលពីរសៀលម្សិលមិញ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទហើយកាលពីរសៀលម្សិលមិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.