Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទហើយកាលពីរសៀលម្សិលមិញ

ដោយ Pothe Thun
25/09/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ដែលមានចាប់អាយុចាប់១៨ឆ្នាំឡើងទៅនោះ ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការហើយកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស , ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូមកពីក្រសួងសុខាភិបាល និងសមាជិក សមាជិកា នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា នៅខេត្តសៀមរាប មានប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងដែលត្រូវទទួលការចាក់វ៉ាក់សាំងដូសទី១ មានចំនួនជាង៦៨ម៉ឺននាក់ ប៉ុន្តែគិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ លទ្ធផលសម្រេចបានចំនួនជាង៦០ម៉ឺននាក់ ស្មើនឹងជិត៩៧ភាគរយ និងនៅសល់អ្នកដែលមានលទ្ធភាពអាចចាក់បានប្រមាណជាង២ម៉ឺននាក់ ហើយការចាក់ដូសទី២ បានចំនួនជិត ៥៨ម៉ឺននាក់ ស្មើនឹង៩៥ភាគរយនៃផែនការជាង៦០ម៉ឺននាក់ និងក្រៅពីនេះ នៅមានពលរដ្ឋពុំអាចចាក់បានដោយសារមានបញ្ហាសុខភាពប្រហែលជាង ២ម៉ឺននាក់ និងប្រជាពលរដ្ឋចំណាកស្រុកពុំទាន់ទទួលបានការចាក់វ៉ាក់នេះ មានប្រមាណជាង ៣ម៉ឺននាក់ផ្សេងទៀត។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា ការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រោមកិច្ចសហការរវាងក្រុមការងារចម្រុះពេទ្យខេត្ត និងពេទ្យយោធា ក្នុងអំឡុងពេលយុទ្ធនាការកន្លងមកនេះ មិនត្រឹមតែបានចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានចាក់ជូនកុមារអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ និង កុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ដែលគិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ទទួលបានលទ្ធផលសរុបចំនួនជាង៧៥ម៉ឺននាក់ ស្មើនឹង ៨០ភាគរយ នៃផែនការសរុបចំនួនជាង៩៥ម៉ឺននាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា សមិទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ មកដល់ពេលនេះ បើមិនមានវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយភាពទន់ភ្លន់ និង ការគិតគូរដ៏វៃឆ្លាត នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលទេនោះ ប្រហែលជាកម្ពុជា មិនអាចមានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ សម្រាប់ជួយសង្គ្រោះសុខភាពប្រជាពលរដ្ឋបានទាន់ពេលវេលានោះឡើយ ខណៈនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង , នៅថ្ងៃទី១៧ ខែកញ្ញា រាជរដ្ឋាភិបាលប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារនិងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ និង ថ្ងៃទី១៧ ខែកញ្ញា ២០២១ សម្តេចតេជោបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដែលសកម្មភាពនេះបានបង្ហាញច្បាស់ថា កម្ពុជាត្រូវបានបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩ ។

លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ទៀតថា ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងនាពេលនេះ មិនមែនមានន័យថា ត្រូវបានបញ្ឈប់ការចាក់វ៉ាក់សាំងទាំងស្រុងនោះឡើយ ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដោយប្រការផ្សេងៗ និងពលករចំណាកស្រុកជាដើម អាចទទួលយកការចាក់វ៉ាក់សាំងនេះបាន ដោយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំទីតាំងចំនួន៣កន្លែង រួមមាននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប , មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ និងនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ជាពិសេសការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋ សម្រាប់ក្រុងសៀមរាប នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី០២ ខែធ្នូ និងបណ្តាស្រុកនានា ចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ តាមការកំណត់ទីតាំងដោយរដ្ឋបាលខេត្តនៅពេលក្រោយ ។

លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍បន្ថែមទៀតថា ការកាត់ផ្តាច់ការឆ្លងនិងការចម្លងជំងឺកូវីដ-១៩ ចាំបាច់គឺមិនអាចខ្វះបាននូវការចូលរួមពីសហគមន៍ និងមានការទទួលខុសត្រូវដោយចាប់ផ្តើមចេញពីបុគ្គលម្នាក់ៗនោះទេ ក្នុងការការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ ហេតុនេះវ៉ាក់សាំងតែមួយមុខ គឺមិនអាចធានាការឆ្លងបាននោះទេ វ៉ាក់សាំងមានគុណតម្លៃសម្រាប់បង្កើតកងការពារសរីរាង្គមនុស្សឲ្យរឹងមាំ ទប់ទល់មិនឲ្យឈានទៅរកសភាពធ្ងន់ធ្ងរនៃជំងឺ និងកាត់បន្ថយបានអត្រាមរណៈដោយការរាតត្បាតនៃកូវីដដូច្នេះរូបមន្ត បង្ការជំងឺកូវីដ-១៩ គឺ ៣កុំ ៣ការពារ និង ចាក់វ៉ាក់សាំង៕

អត្ថបទ និង រូបតថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ការចាក់វ៉ាក់សាំងកូវីដ-១៩ការពារជំងឺកូវីដ-១៩កូវីដ-១៩លោកជំទាវ ឱ វណ្ណឌីន​ឯកឧត្តម ទៀ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបស្នើដល់ព្រះអនុគណក្រុងពិនិត្យមើលភាពខ្វះខាតតាមវត្តនានាក្នុងក្រុងជាពិសេសវត្តស្ថិតក្នុងតំបន់ក្រហម

អាជ្ញាធរខេត្តសៀមរាបស្នើដល់ព្រះអនុគណក្រុងពិនិត្យមើលភាពខ្វះខាតតាមវត្តនានាក្នុងក្រុងជាពិសេសវត្តស្ថិតក្នុងតំបន់ក្រហម

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន ដើម្បីទុកដោះស្រាយជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់(តំបន់ក្រហម) នៃការរាលដាលជំងឺកូវីដ-១៩ !

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន ដើម្បីទុកដោះស្រាយជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់(តំបន់ក្រហម) នៃការរាលដាលជំងឺកូវីដ-១៩ !

ក្រុមហ៊ុន Khmer Times Media Group ផ្តល់អង្ករ២តោន និងមី៥០កេះ ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងវិបត្តិកូវីដ-១៩

ក្រុមហ៊ុន Khmer Times Media Group ផ្តល់អង្ករ២តោន និងមី៥០កេះ ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងវិបត្តិកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.