Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាបស្នើដល់ព្រះអនុគណក្រុងពិនិត្យមើលភាពខ្វះខាតតាមវត្តនានាក្នុងក្រុងជាពិសេសវត្តស្ថិតក្នុងតំបន់ក្រហម

ដោយ Pothe Thun
25/09/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អភិបាលរងខេត្តសៀមរាប លោកស្រី យូ សុភា បានទូលប្រគេនស្នើដល់ព្រះអនុគណក្រុងសៀមរាប ក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌនិងកាន់បិណ្ឌ សូមពិនិត្យឱ្យបានច្បាស់លាស់ចំពោះវត្តអារាមនានានៅទូទាំងក្រុងសៀមរាបជាពិសេសវត្តដែលស្ថិតក្នុងតំបន់ក្រហមថាតើវត្តណាខ្លះខ្វះខាតចង្ហាន់ជាក់ស្តែងពិតប្រាកដ ជាពិសេសផ្តល់អាទិភាពដល់វត្តដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហមដជាតំបន់ឆ្លងជំងឺកូវីដ-១៩ច្រើន ហើយប្រជាពុទ្ឋបរិស័ទមិនអាចចេញចូលយកចង្ហាន់ទៅប្រគេនបាន ដើម្បីរដ្ឋបាលខេត្តនឹងរៀបចំទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគយកទៅប្រគេនបានទាន់ពេលវេលា។

លោកស្រី យូ សុភា មានប្រសាសន៍ដូច្នេះក្នុងឱកាស នាំយកថវិកា និងស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅទេពពោធិវង្ស ហៅវត្តថ្មីស្ថិតក្នុងក្រុងសៀមរាបខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១។លោកស្រី អភិបាលរងខេត្តមានប្រសាសន៍ថា៖ក្នុងគ្រាលំបាក ដោយសារតែមេរោកូវីដ-១៩បន្តរីករាលដាល បានបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពបងប្អូនប្រជាពុទ្ធបរិស័ទទូទៅ និងមួយផ្នែកដល់សហគមន៍វត្តអារាមព្រះពុទ្ធសាសនាផងដែរ ហេតុនេះអាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា ជាអភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត តែងតែគិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនិងព្រះសង្ឃនៅតាមទីអារាមនានា ។លោកស្រីបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត ថ្វាយប្រគេនចំពោះព្រះអនុគណក្រុង ដែលជាព្រះចៅអធិការ ព្រមទាំងព្រះសង្ឃគ្រប់អង្គក្នុងវត្តទេពពោធិវង្ស សូមមានការយោគយល់ និងជួយជម្រុញឱ្យចូលរួមទាំងអស់អង្គទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហមន៍របស់យើង ក្នុងអំឡុងពេលនេះ ជាពិសេសត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ,វិធានការនានារបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ហើយ លោកស្រី ក៍បានស្នដល់ព្រះអនុគណក្រុង សូមពិនិត្យមើលវត្តអារាមនានាក្នុងក្រុងសៀមរាប បើមានការខ្វះខាតផ្នែកចង្ហាន់សូមរាយការណ៍ជាបន្ទាន់ទៅរដ្ឋបាលខេត្តដើម្បីក្រុមការងាររៀបចំដោះស្រាយ ចៀសវាងការបង្ហោះរូបភាពមិនសមរម្យតាមបណ្តាញសង្គមដែលមិនបានរាយការណ៍និងមិនបានពិនិត្យឱ្យបានច្បាស់លាស់ជាមុន ចៀសវាងការយល់ច្រឡំថារដ្ឋបាលនិងអាជ្ញាធរខេត្ត មិនបានគិតគូរដល់ព្រះសង្ឃ។

លោកស្រី យូ សុភា មានប្រសាសន៍បញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំឱ្យតែដល់រដូវភ្ជុំបិណ្ឌ រដ្ឋបាលខេត្តតែងតែរៀបចំពិធីកាន់បិណ្ឌ នៅវត្តមួយក្នុងក្រុងសៀមរាប និង ស្រុកមួយចំនួន ប៉ុន្តែសម្រាប់ឆ្នាំនេះ ដោយសារតែមានការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដូច្នេះរដ្ឋបាលខេត្តមិនអាចប្រារព្ធពិធីកាន់បិណ្ឌតាមបែបទំនៀមទម្លាប់បានឡើយ ហើយការនាំយកថវិកា និងស្បៀងអាហារ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តនេះក៍ដូចជាវត្តចំនួន៧ទៀតគឺ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងពិធីកាន់បិណ្ឌ ជាលក្ខណៈបង្រ្គប់កិច្ចផង និងតាមការកំណត់ដែលរដ្ឋបាលខេត្តធ្លាប់បានប្រតិបត្តិតាមវត្តមួយចំនួននាឆ្នាំកន្លងមកដែរ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

សូមជំរាបថា៖នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោកស្រីយូ សុភា អភិបាលរងខេត្តនិងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយលោក វណ្ណប៊ុនណាប្រធានមន្ទីរធម្មការនិងសាសនាខេត្តនិងសហការី បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ស្បៀងអាហារ យកទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តទេពពោធិវង្ស ហៅវត្តថ្មី ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ខណៈពិធីសម្រាប់ឆ្នាំនេះត្រូវបានផ្អាកដោយសារវិបត្តិជំងឺកូវី-១៩ឆ្លងរីករាលដាល ។

ថវិកា និងស្បៀងអាហារ ដែលបានប្រគេនសម្រាប់រៀបចំក្នុងពិធីកាន់បិណ្ឌនាពេលនោះ មាន៖ អង្ករចំនួន២៥០គីឡូក្រាម , មី៥កេស , ទឹកសុទ្ឋ១០កេស , ទឹកក្រូច១០កេស , ទឹកត្រី៤យួរ , ទឹកស៊ីអ៊ីវ៤យួរ , ត្រីខ ១កេស , ទឹកដោះគោ១កេស , តែ៥កញ្ចប់ , ស្ករស១០គីឡូក្រាម , សាដក់៣ ព្រមទាំងធូបទៀន និង ប្រគេនថវិកាសម្រាប់វត្តចំនួន២លានរៀល , ប្រគេនព្រះចៅអធិការចំនួន១០ម៉ឺនរៀល និងគ្រូសូត្រឆ្វេងស្តាំ ក្នុងមួយអង្គៗចំនួន៥ម៉ឺនរៀល។សម្រាប់ភ្ជុំបិណ្យឆ្នាំនេះរដ្ឋបាលខេត្តគ្រោងនឹងនាំទេយ្យវត្ថុ និងថវិកាទៅប្រគេនវត្តចំនួន៨នៅក្នុងខេត្តសៀមរាបក្នុងនោះបានប្រគេនរួចវត្តចំនួន៤ រួមមាន៖វត្តព្រះព្រហ្មរ័ត្ន វត្តកេសរារាម វត្តប្រាសាទគោកចក វត្តទេពពោធិវង្ស ។

អត្ថបទ និងរូបភាព លោកយូ វង្ស

Tags: កាន់បិណ្ឌកាន់បិណ្ឌ ២០២១ពិធីបុណ្យភ្ជុំបិណ្ឌលោកស្រី យូ សុភា អភិបាលរង​ខេត្ត​ខេត្តសៀមរាបវត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន ដើម្បីទុកដោះស្រាយជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់(តំបន់ក្រហម) នៃការរាលដាលជំងឺកូវីដ-១៩ !

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន ដើម្បីទុកដោះស្រាយជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់(តំបន់ក្រហម) នៃការរាលដាលជំងឺកូវីដ-១៩ !

ក្រុមហ៊ុន Khmer Times Media Group ផ្តល់អង្ករ២តោន និងមី៥០កេះ ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងវិបត្តិកូវីដ-១៩

ក្រុមហ៊ុន Khmer Times Media Group ផ្តល់អង្ករ២តោន និងមី៥០កេះ ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងវិបត្តិកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពី ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពី ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.