Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពី ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយ Pothe Thun
26/09/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពី ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយពី លោក AKIHIRO KATO ប្រធានសមាគមបាល់ទាត់ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នូវថវិកាចំនួន ១១,០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការផ្តល់អំណោយរបស់លោក AKIHIRO KATO ប្រធានសមាគមបាល់ទាត់ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នាពេលនេះ គឺជាការបង្ហាញនូវវប្បធម៌ចែករំលែកក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងក្នុងសហគមន៍នាពេលបច្ចុប្បន្ន។ ហើយចំពោះអំណោយទាំងនេះ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតនៅតាមបណ្តាក្រុងស្រុក ក្នុងខេត្តសៀមរាបដែលជាតំបន់ក្រហម។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026

ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ប្រធានសមាគមបាល់ទាត់ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដែលតែងតែចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងគ្រាំបាកគ្រប់កាលៈទេសៈ។ ក្នុងគ្រាលំបាកនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាបាលចុះមូលដ្ឋានខេត្តសៀមរាបតែងតែគិតគូដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាងនេះទៅទៀត គឺមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏សុំការយោគយល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយសូមបងប្អូនត្រូវមានការអត់ធ្មត់ និងចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងដំណាក់កាលដ៏លំបាកនេះ។ បន្ទាប់ពីយើងឆ្លងផុតគ្រាលំបាកនេះ យើងនឹងអាចដំណើរការអាជីវកម្មរបស់យើង ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារ ព្រមទាំងសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងវិញ។ ឯកឧត្តមជឿរជាក់ថា បងប្អូននឹងចូលរួមសហការជាមួយនឹងក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍យើង ពិសេសចូលរួមអនុវត្ត ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន៕

អត្ថបទ និងរូបភាព ៖រដ្ឋបាលខេត្តសៀមរាប

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលសង្កាត់ជ្រាវ ទទួលអំណោយពីសប្បុរសជន សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩

រដ្ឋបាលសង្កាត់ជ្រាវ ទទួលអំណោយពីសប្បុរសជន សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩

រដ្ឋបាលក្រុងសៀមរាប បានទទួលអំណោយជាអង្ករពីក្រុមហ៊ុនសហគ្រាស ចុង ជៀន ថុង អ៊ិចប្រេស ១៦៨

រដ្ឋបាលក្រុងសៀមរាប បានទទួលអំណោយជាអង្ករពីក្រុមហ៊ុនសហគ្រាស ចុង ជៀន ថុង អ៊ិចប្រេស ១៦៨

រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមើល និងបូកសរុបថា តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប៉ុន្មានដងនៅក្នុងរយ:បីខែ ?

រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមើល និងបូកសរុបថា តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប៉ុន្មានដងនៅក្នុងរយ:បីខែ ?

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.