Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមើល និងបូកសរុបថា តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប៉ុន្មានដងនៅក្នុងរយ:បីខែ ?

ដោយ Pothe Thun
27/09/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៏ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយះប្រពន្ធ័ Zoom នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមើល និងបូកសរុបថា តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប៉ុន្មានដងនៅក្នុងរយ:បីខែ? ហើយដល់ពេល ១ឆ្នាំបូកសរុបម្តង ដើម្បីបានដឹងទាំងអស់គ្នា អំពីក្រុមដែលតែងបាននិយាយផ្សព្វផ្សាយព័ត៌មានមិនពិតច្រើនដងជាងគេ។ សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហើយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថា តើព័ត៌មាននោះប្រកបដោយវិជ្ជាជីវ: ដែរឬទេ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងារនេះ គឺត្រូវតែធ្វើជាប់ជាប្រចាំ ព្រោះនៅក្នុងដំណាក់កាលនេះ ក្រុមបំពុល និងប្រឌិតព័ត៌មានក្លែងក្លាយ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយជាក្រុម ដែលពិនិត្យមើលតែពីដំណឹងបំពុលព័ត៌មានដែលមិនពិតបំភ្លៃសង្គម គឺខុសពីគណ:កម្មការតាមដានវាយតំលៃ និងលើកសរសើរក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន ហើយគោលបំណងនៃការបង្កើតគណ:កម្មការនេះឡើង គឺដើម្បីជាការលើកនូវតំលៃនៃសីលធម៌ និងតំលៃតូនាទីសង្គមរបស់អ្នកសារព័ត៌មាន។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រជុំប្រចាំសប្តាហ៏ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន គឺបានធ្វើការពិនិត្យនូវវឌ្ឍនភាពការងារតាមបណ្តា អគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ដែលបានអនុវត្តន៏ការងារប្រកបទៅដោយ លទ្ធផលល្អ។ ជាមួយនេះ អង្គភាពផ្សព្វផ្សាយរបស់រដ្ឋទាំង៣ រួមមានទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបំពេញកិច្ចការងារ ប្រកបដោយភាពល្អប្រសើរ តាមរយ:ការផលិតកម្មវិធី បទយកការណ៏ អត្ថបទផ្សាយ ជាពិសេសពាក់ពន្ធ័ព្រឹត្តការណ៏សំខាន់ៗ របស់ជាតិ ដូចជាការបានផលិត កម្មវិធីផ្សព្វផ្សាយពាក់ពន្ធ័ ដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ នាចុងខែវិច្ឆិកា ឆ្នាំ២O២១នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ ទន្ទឹមនេះក៏បានផ្សព្វផ្សាយអំពីការត្រៀមលក្ខណះ របស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវវិស័យសំខាន់ៗ មួយចំនួន ដែលរួមមានវិស័យទេសចរណ៏ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឆ្លងតាមលទ្ធផលនៃកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀ់វ កាញារីទ្ធ បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះជោគជ័យការងាររបស់ អគ្គនាយកដ្ឋានទាំង៥ ក៏ដូចជាតាមបណ្តាផ្នែក និងជំនាញនានា ដែលឯកឧត្តមលោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកអនុវត្តន៏ បានប្រឹងប្រែងបំពេញ ក្នុងរយ:១សប្តាហ៏មកនេះ ហើយបានជម្រុញលើកទឹកចិត្តអោយបន្ត បំពេញរាល់ភារកិច្ចការងារ បានទទួលលទ្ធផលផ្លែផ្កាថ្មីៗទៀត ដើម្បីធ្វើយ៉ាងណាបំរើដល់ការផ្សព្វផ្សាយព័ត៌មាន កាន់តែទូលំទូលាយជូនទៅដល់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ប្រពន្ធ័ផ្សាយរបស់ជាតិទាំង ៣អង្គភាព ត្រូវចុះថត សរសេរផ្សព្វផ្សាយអោយបានទូលំទូលាយ ពីពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ទោះបីរាជរដ្ឋាភិបាលសម្រេចផ្អាករៀបចំពិធីនេះក៏ដោយ ប៉ុន្តែនៅតាមបណ្តាទីវត្តអារាមនានា នៅតែទទួលទយ្យទាន និងចង្ហាន់ សម្រាប់វេរប្រគេនដល់ព្រះសង្ឃ តាមបរិបទថ្មីនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៏តាមការណ៏ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល តាមរយ:ការផ្តល់ជាព័ត៌មានពាក់ពន្ធ័ពីរបៀបប្រគេន និងទទួលទយ្យទាន រួមទាំងចង្ហាន់សម្រាប់ប្រគេនដល់ព្រះសង្ឃ។ ទន្ទឹមនេះ ក៏ត្រូវបន្តផ្សព្វផ្សាយពីការគាំពារ ក៏ដូចជាការលើកទឹកចិត្តដល់យុវជន ដែលមានគំនិតឆ្នៃប្រឌិតថ្មីៗ យកមកធ្វើការផ្សាយអោយបានទូលំទូលាយ ពីស្នាដៃរបស់សិស្សនិស្សិតកម្ពុជាដែលបានធ្វើនូវអ្វីថ្មីៗ នាពេលបច្ចុប្បន្ន និងបន្តទៅមុខបន្ថែមទៀត នូវអ្វីដែលថ្មីមានប្រយោជន៏ដល់សង្គមជាតិ ហើយអាចជាការបើកឱកាសស្វែងរកអ្នកវិនិយោគ ចូលរួមឧបត្ថម្ភគាំទ្រនូវរាល់ស្នាដៃឆ្នៃប្រឌិតរបស់យុវជន ដែលមានគំនិតបង្កើតនូវអ្វីៗដែលថ្មីៗ៕

Tags: ក្រសួងព័ត៌មានចប្រជុំសាមញ្ញប្រចាំសប្តាហ៏ប្រឆាំងព័ត៌មានក្លែងក្លាយ​ព័ត៌មាន​ក្លែងក្លាយរដ្ឋមន្រ្តីក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យ ប្រគេនទេយ្យទានដល់ព្រះសង្ឃក្នុងវត្តនិងប្រជាការពារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងរដូវភ្ជុំបិណ្ឌនេះ

ព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យ ប្រគេនទេយ្យទានដល់ព្រះសង្ឃក្នុងវត្តនិងប្រជាការពារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងរដូវភ្ជុំបិណ្ឌនេះ

រដ្ឋបាលខេត្តសៀមរាប បានធ្វើការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់ក្រហម នៃក្រុងសៀមរាប បានជិត៣ពាន់គ្រួសារ គិតត្រឹមថ្ងៃទី២៧

រដ្ឋបាលខេត្តសៀមរាប បានធ្វើការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់ក្រហម នៃក្រុងសៀមរាប បានជិត៣ពាន់គ្រួសារ គិតត្រឹមថ្ងៃទី២៧

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ជួបប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន តាមរយៈប្រព័ន្ធវីដេអូ អនឡាញ

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ជួបប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន តាមរយៈប្រព័ន្ធវីដេអូ អនឡាញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.