Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប បានធ្វើការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់ក្រហម នៃក្រុងសៀមរាប បានជិត៣ពាន់គ្រួសារ គិតត្រឹមថ្ងៃទី២៧

ដោយ Pothe Thun
27/09/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
153
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមើលឃើញពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម កំណត់ដោយរដ្ឋបាលខេត្ត ដែលជាតំបន់កំពុងប្រឈមនឹងហានីភ័យខ្ពស់ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសាលាខេត្តសៀមរាប បានរៀបចំយុទ្ធនាការផ្គត់ផ្គង់ស្បៀង អាហារដល់ប្រជាពលរដ្ឋជួបការខ្វះខាត ដោយគិតមកត្រឹមនៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២១នេះ បានផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ សង្កាត់ ដែលកំណត់ជាតំបន់ក្រហម បានចំនួនសរុប ២.៦៧៨គ្រួសារ ដោយមិនប្រកាន់ពី និន្នាការនយោបាយអ្វីនោះឡើយ។

លោក ស៊ុន ចំណាន ក្រុមការងាររៀបចំផ្គត់ផ្គង់ស្បៀងអាហារ នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោមកិច្ចយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានរៀបចំក្រុមការងារផ្គត់ផ្គង់ស្បៀងអាហារ ដោយសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និង មន្ត្រីរាជការសាលាខេត្ត ព្រមទាំងបងប្អូនសមាគមម៉ូតូកង់បី បានស្ម័គ្រចិត្ត ក្នុងការដឹកជញ្ជូនស្បៀងយកទៅចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងភូមិសាស្ត្រតំបន់ក្រហម ខណៈដែលរដ្ឋបាលខេត្តជាអ្នកផ្គត់ផ្គង់ប្រេង ហើយបងប្អូនអ្នកដឹកជញ្ជូនស្បៀងនេះ ក្នុងរយៈពេល ១សប្តាហ៍ ត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ម្ដង ដើមី្បជៀសវាងកុំឲ្យនាំមេរោគកូវីដ-១៩ ចូលក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនៃការចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋនារយៈកាលកន្លងមកនេះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបញ្ជាក់ថា ស្បៀងអាហារដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋ គឺបានមកពីការឧបត្ថម្ភរបស់រដ្ឋបាលខេត្ត និង សប្បុរសជនទាំងក្នុងនិងក្រៅខេត្ត រួមនឹងសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ ដើមី្បធ្វើការផ្គត់ផ្គង់ជូនបងប្អូនជួបការខ្វះខាត ក្នុងពេលដែលរដ្ឋបាលខេត្តបានបិទខ្ទប់ និង កំណត់ជាតំបន់ក្រហម រយៈពេល ពីរសប្តាហ៍នេះ ដោយធ្វើការចែកជូនបងប្អូនជួបការខ្វះខាត នៅតាមខ្នងផ្ទះផ្ទាល់ ដើម្បីកាត់បន្ថយការជួបជុំ និង ការប្រមូលផ្តុំ គឺធ្វើទៅតាមភាពជាក់ស្តែង ដោយមិនប្រកាន់បក្ខពួក គ្រួសារនិយមនោះឡើយ ដើមី្បជៀសវាងនូវបាតុភាពមិនល្អនៅពេលក្រោយ។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026

លោក អ៊ុន ពាន់ អ្នកស្ម័គ្រចិត្តដឹកជញ្ជូនដោយម៉ូតូរឺម៉ក់កង់បី បានបញ្ជាក់ថា ចាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជាតំបន់ក្រហមមក ក្រុមរឺម៉ក់ម៉ូតូកង់បីរបស់ពួកគាត់ បានបម្រើសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ និង ចូលរួមចុះចែកអំណោយជូនបងប្អូនខ្វះខាតនៅតាមលំនៅដ្ឋាន ក្នុងភូមិសាស្ត្របិទខ្ទប់ តំបន់ក្រហម ដោយមិនបានប្រកាន់ពីនិន្នាការនយោបាយអ្វើនោះឡើយ ឲ្យតែបងប្អូនជួបការខ្វះខាត ក្រុមការងារយើងបានផ្តល់ជូនទាំងអស់ ទោះបីមិនមានប័ណ្ណ ក្រ១,ក្រ២ក៏ដោយ ឃើញភាពខ្វះខាតគឺផ្តល់ជូនតែម្តង៕

អត្ថបទ និងរូបភាព ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កូវីដ-១៩តំបន់ក្រហមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ផ្គត់ផ្គង់ស្បៀងអាហាររដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ជួបប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន តាមរយៈប្រព័ន្ធវីដេអូ អនឡាញ

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ជួបប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន តាមរយៈប្រព័ន្ធវីដេអូ អនឡាញ

អាជ្ញាធរខេត្តសៀមរាប បន្ថែមការអនុវត្តវិធានការច្បាប់តឹងរ៉ឹងនៅតំបន់ហានិភ័យខ្ពស់ក្នុងក្រុង ដើម្បីអាចឈានទៅរកការដកភូមិមួយចំនួនទៀតចេញពីតំបន់ក្រហម

អាជ្ញាធរខេត្តសៀមរាប បន្ថែមការអនុវត្តវិធានការច្បាប់តឹងរ៉ឹងនៅតំបន់ហានិភ័យខ្ពស់ក្នុងក្រុង ដើម្បីអាចឈានទៅរកការដកភូមិមួយចំនួនទៀតចេញពីតំបន់ក្រហម

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាអង្ករ ១០តោន ពីមន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប ដើម្បីទុកសម្រាប់ចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតក្នុងតំបន់បិទខ្ទប់ទូទាំងខេត្ត !

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាអង្ករ ១០តោន ពីមន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប ដើម្បីទុកសម្រាប់ចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតក្នុងតំបន់បិទខ្ទប់ទូទាំងខេត្ត !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.