ក្នុង​ឆ្នាំ​២០១៩នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អប់រំ​បេតិកភណ្ឌ​ដល់​សិស្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន១២៧៦​នាក់​

ក្នុង​ឆ្នាំ​២០១៩នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អប់រំ​បេតិកភណ្ឌ​ដល់​សិស្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន១២៧៦​នាក់​

​ដើម្បី​រួមចំណែក​បញ្ជ្រាប​ចំណេះដឹង​អំពី​វប្បធម៌ បរិស្ថាន និង​ការរួមចំណែក​របស់​កុមារ​ក្នុងការ​ថែរក្សា​បុរាណ​ដ្ឋា​ន​នៅ​តំបន់​ដែល​ខ្លួន​រស់នៅ កាលពី​កន្លងទៅនេះ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​កម្មវិធី​អប់រំ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ ដើម្បី​ផ្សព្វផ្សាយ​នៅតាម​សាលា​មួយចំនួន​ក្នុង​តំបន់​អង្គរ​ឱ្យ​កុមារ​បាន​ស្គាល់ យល់ដឹង បណ្តុះ​គំនិត​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​នូវ​មរតក​វប្បធម៌​រូបី​និង​អរូបី​ដែលមាន​ក្នុងភូមិ​របស់ខ្លួន​។​ ​ក្នង​នោះដែរ ក្នុង​ឆ្នាំ​២០១៩​នេះ នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​វគ្គ​អប់រំ​បេតិកភណ្ឌ​ដល់​សិស្សានុសិស្ស​ចំនួន​១២៧៦ នាក់ ស្រី​មាន​ចំនួន​៥៤២ នាក់ ដែល​មកពី​សាលាបឋមសិក្សា​ចំនួន​៨​កន្លែង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ​មេរៀន​សំខាន់ៗ​នៅក្នុង​កម្មវិធី​អប់រំ គឺ​និយាយ​អំពី​ប្រវត្តិ​និង​ភូមិសាស្ត្រ​នៃ​ភូមិ​នីមួយៗ តួនាទី​កុមារ​ក្នុងការ​រួមចំណែក​ថែរក្សា​បុរាណ​ដ្ឋា​ន​ក្នុងភូមិ ...

អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​រកត្រី​រួមដើម្បី​ត្រៀម​ឡើង​មាឃ​នៅ​ថ្ងៃ​៣​កើត

អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​រកត្រី​រួមដើម្បី​ត្រៀម​ឡើង​មាឃ​នៅ​ថ្ងៃ​៣​កើត

​នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ប្រជាជន​ក្នុង​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​រៀបចំ​ពិធី​រកត្រី​រួម​ក្នុង​បឹង​អភិរក្ស ជា​បឹង​មួយ ដែល​អ្នក​ភូមិ​តែងតែ​អភិរក្ស​ទុក មិន​អនុញ្ញាត​ឱ្យ​នេសាទ​ផ្តេសផ្តាស​ចាប់ពី​ខែ​មិថុនា​មក ដើម្បី​រក្សា​ត្រី​ទុក​សម្រាប់​ប្រារព្ធ​ពិធី​ត្រៀម​ឡើង​មាឃ ឬ​ឡើងអ្នកតា ដែល​ជា​ទំនៀម​ធ្វើ​ជា​រៀងរាល់ឆ្នាំ​មិន​ខាន ប៉ុន្តែ​ពេល​វេលា​មិន​អាច​កំណត់​យក​ថ្ងៃ​ណា​មួយ​ជា​ក់លាស់​បាន​ទេ ដោយ​អាស្រ័យ​លើទឹក​បឹង បើសិន​ទឹក​បឹង​នៅ​ច្រើន​ក៏​ពន្យា​ពេល​រង់ចាំ​ទឹក​បឹង​រី​ង ដើម្បី​អាច​ចាប់​ត្រី​បាន​ច្រើន តែ​ឆ្នាំនេះ​ទឹក​សមល្មម​អាច​ឱ្យ​ប្រជាជន​នេសាទ​ត្រី​បាន និង​ចំ​ពេល​វេលា​ល្មម ...

Recommended

សូម Like និង Follow ពួកយើង